ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងបរិស្ថាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ជុំវិញ​ផល​ប៉ះពាល់ គ្រោះ​​ថ្នាក់​កើត​ចេញពី​អគ្គិភ័យ​ឆេះ​រោងចក្រ​ច្នៃថ្មពិល​នៅ​​ខេត្តកំពង់ស្ពឺ

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ឯកឧត្តម អ៊ា​ង សុ​ផល្លែ​ត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​បញ្ជា​ឱ្យ​ក្រុមការងារ​ជំនាញ​ក្រសួងបរិស្ថាន​ធ្វើការ​ចុះ​ត្រួតពិនិត្យ​ជា​បន្ទាន់ ករណី​មាន​អគ្គិភ័យ​ឆាបឆេះ​រោងចក្រ​កែ​ច្នៃ​ថ្មពិល ក្នុងភូមិ​ទួល​សំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។ គួររំលឹកថា គិត​ត្រឹម​ព្រឹក​នេះ​! ករណី​ឆេះ​រោងចក្រ​កែ​ច្នៃ​លោហធាតុ នៅ​ខេត្តកំពង់ស្ពឺ មិន​ទាន់​រលត់​ទាំងស្រុង​នោះ​ទេ នៅ​តែ​បន្ត​ឆេះ និង​ឮ​សម្លេង​ផ្ទុះរ​ប៉េះ​របោះ​នៅឡើយ

បើ​យោង​តាម​ផេ​ក​ផ្លូវការ​របស់​ក្រសួងបរិស្ថាន​បង្ហោះ​ថា ក្នុង​ថ្ងៃ​ទី​៣០ ខែកក្កដា ឆ្នាំ​២០២៦​នេះ មន្ត្រី​ជំនាញ​នឹង​នាំ​យក​ឧបករណ៍​តេស្ត​គុណភាព​ខ្យល់ និង​ត្រួតពិនិត្យ​សា​ធាតុ​គ្រោះថ្នាក់​ទៅ​ជាមួយ ដើម្បី​ត្រួតពិនិត្យ​និង​ចាត់វិធានការ​ទប់ស្កាត់​ករណី​មានការ​បំពុល ប៉ះពាល់​ដល់​បរិស្ថាន​និង​សុខភាព​សាធារណៈ​។

សូម​បញ្ជាក់​ផង​ដែរ​ថា សេចក្តីរាយការណ៍​បាន​បញ្ជូន​មក​ក្រសួងបរិស្ថាន ករណី​កើតឡើង​ភ្លើង​ឆេះ​រោងចក្រ​កែ​ច្នៃ​លោហៈធាតុ​ផ្សេង​ៗ ដូច​ជា​ថ្មពិល​ចាស់​ៗ ឈ្មោះ ស៊ី​ន​សេង​សេង មេ​ថ​ល មេធី​រៀល អុ​ិ​ន​ដា​ស្ទ្រៀ​ល ផាក ឯ​.​ក ជា​កម្មសិទ្ធិ​របស់​ជនជាតិ​ចិន ឈ្មោះ​ZHANG JINGCHUAN កាលពី​វេលា​ម៉ោង​១​និង​១០​នាទី រសៀល​ថ្ងៃ​ទី​២៩ ខែកក្កដា ឆ្នាំ​២០២៦ នៅ​ក្នុងភូមិ​ទួល​សំបូរ ឃុំ​ដំណាក់​រាំង ស្រុក​សាមគ្គី​មុនី​ជ័យ ខេត្តកំពង់ស្ពឺ​។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​ពី​អាជ្ញាធរ​មូលដ្ឋាន រហូត​មក​ទល់​ពេល​នេះ ផ្សែង​នៅ​បន្ត​ហុយ​ចេញពី​ទីតាំង​រោងចក្រ​។

ចំពោះ​មូលហេតុ ដែល​នាំ​ឱ្យ​ឆាបឆេះ​សណ្ធោរ​សន្ធៅ​បណ្ដាល​មក​ពី​ការ​ឆ្លង​ចរន្ដ​អគ្គី​ស​នី ចេញពី​ទូរ​ក្លា​សេ​ថ្មពិល​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​។

តាម​ប្រភព​ដដែល ហេតុការណ៍​នេះ បណ្ដាល​ឱ្យ​ខូចខាត​ឃ្លាំង ទំហំ ៤០​ម៉ែត្រ គុណ​និង​១០០​ម៉ែត្រ រង​ការ​ខូចខាត​ទាំងស្រុង ខូចខាត​ផលិត​សម្រេច​ទាំងអស់ និង​ឆេះ​គ្រឿងចក្រ​សម្រាប់​លើក​អីវ៉ាន់​២​គ្រឿង ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្ភារ​: មួយ​ចំនួន​ច្រើន​ថែម​ទៀត​ផង​៕