ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​សាស្ត្រ​ងូត​ទឹក​អាច​បញ្ជាក់​ពី​អត្ត​ចរិត​

12 ឆ្នាំ មុន

ការ​ងូត​ទឹក​របស់​មនុស្ស​ម្នាក់​ៗ​រមែង​និ​​យម​ស្រោ​ច​នៅ​លើ​ប​រិ​វេណ​​ដង​ ខ្លួន​ត្រង់​ចំណុច​​ណា​មួយ​ជា​លើក​ដំ​បូង ហើយ​វា​បញ្ជាក់​ពី​អត្ត​ចរិត​ជា​មនុស្ស​ប្រ​ភេទ​ណា​។
ខាង​ក្រោម​​នេះ​ជា​ចំណុច​គួ​រ​ឱ្យ​កត់​​សម្គាល់​ពី​​សកម្ម​ភាពងូត​ទឹក​ដូច​ជាៈ​
*បើ​ស្រោច​ទឹក​ ឬ​បង្ហូរ​ទឹក​លើ​ក្បា​ល​មុន​ ៖

ការ​ងូត​ទឹក​របស់​មនុស្ស​ម្នាក់​ៗ​រមែង​និ​​យម​ស្រោ​ច​នៅ​លើ​ប​រិ​វេណ​​ដង​ខ្លួន​ត្រង់​ចំណុច​​ណា​មួយ​ជា​លើក​ដំ​បូង ហើយ​វា​បញ្ជាក់​ពី​អត្ត​ចរិត​ជា​មនុស្ស​ប្រ​ភេទ​ណា​។
ខាង​ក្រោម​​នេះ​ជា​ចំណុច​គួ​រ​ឱ្យ​កត់​​សម្គាល់​ពី​​សកម្ម​ភាពងូត​ទឹក​ដូច​ជាៈ​
*បើ​ស្រោច​ទឹក​ ឬ​បង្ហូរ​ទឹក​លើ​ក្បា​ល​មុន​ ៖
ការ​ព្យាយាម​ដ៏​ខ្ពង់​ខ្ពស់​ ​អត់​ធ្មត់ និង​មិន​រួញ​រា បំ​ពេញ​តួ​នាទី​អ្វី​មួយ​រ​មែង​ទទួល​ផល​សម្រេច​ ព្រោះ​ជា​មនុស្ស​មិន​រា​ថយចំពោះឧ​ប​ស​គ្គ​។ ចំណែក​រឿង​ស្នេហា​​អ្នក​ពូ​កែ​ខាង​ជ្រើ​ស​រើស​ត្រូវ​ការ​មនុស្ស​ណា​ម្នាក់​ដែល​ចេះ​ជួយ​ថែ​រក្សា​ខ្លួន​ឯង​បាន​។​
*ស្រោច​ទឹក​នៅ​លើ​ផ្ទៃ​មុខ​មុន
ជា​មនុស្ស​មាន​ជំនឿ​ចិត្ត​លើ​ខ្លួនឯង​​ហ៊ាន​ស៊ី​ហ៊ាន​សង ​ធ្វើ​អ្វីៗ​គ្រប់​បែប​យ៉ាង​តាម​តម្រូវ​ចិត្ត​ រហូត​ពេល​ខ្លះ​មាន​ឥ​រិយា​បថ​ហាក់​ដូច​ជា​មនុស្ស​គិត​តែ​ពី​ផល​ប្រ​យោជន៍​របស់​ខ្លួន​។

ចំណែករឿង​ស្នេ​ហា​សម្លឹង​​លើ​ស្ថា​ន​ភាព​ជី​វភាព​របស់​គូ​ស្នេហ៍​​មុន​រូប​សម្រស់​ និង​មុខ​មាត់​។
*ស្រោច​ទឹក​នៅ​ត្រង់​ស្មា​មុន
ជា​​អ្នក​មាន​ទឹក​ចិត្ត​រា​រែក​មិន​ហ៊ាន​សម្រេច​ចិត្ត​បើបំពេញ​ការ​ងារ​អ្វី​មួយ​មិន​សូវ​បាន​ទទួល​ជោគ​ជ័យ និង​ចាយ​វាយ​ប្រាក់​ដោយ​គ្មាន​គិត​គូ​រ ឬ​សន្សំ​​​ទុក​ក្នុង​ពេល​អនា​គត​។​
ចំណែ​ក​សេ្ន​ហា​ គឺ​មាន​ការ​ជ្រើស​រើស​ក្នុង​រយៈពេល​យូរទម្រាំ​​ជួប​នឹង​គូ​ស្នេហ៍​ដែល​ត្រូវ​ចិត្ត។​               
*ងូត​ ឬ​ស្រោច​​​ទឹក​នៅ​លើ​ដើម​ទ្រូង​មុន
ជា​ប្រ​ភេទ​មនុស្ស​​ទៀង​​ត្រង់​ ជឿ​ជាក់​ ប៉ុន្តែ​មិន​ចូល​ចិត្ត​ឱ្យ​អ្នក​ណា​ម្នាក់​ជំ​ទាស់​ចិត្ត ឬ​ប្រ​ឆាំង​នឹង​គោល​គំនិត​របស់​ខ្លួន។ ពេញ​ចិត្ត​របស់​របរ​តាម​​សម័យ​និ​យមមិន​ចូល​ចិត្ត​ធ្វើ​អ្វី​ៗ​ប្រ​កប​ដោយ​ភាព​ស្មុគ​ស្មាញ​។
រី​ឯ​រឿង​​​ក្តី​ស្នេហា ត្រូវ​ការ​អ្នក​មាន​ភាព​អត់​ធ្មត់​ និង​គ្មាន​គំនិតប្រ​ឆាំងខ្លួន​។​   
*ស្រោច​ ឬ​បាញ់​ទឹក​នៅ​ត្រង់​ក្លៀក
ជា​ប្រ​ភេទ​មនុស្ស​ទន់​ភ្លន់​​។ មាន​ក្តី​​កង្វល់​គ្រប់​ពេល​វេ​លា​ គិត​​ច្រើន ​​បាត់​បង់​លើ​ជំនឿ​ចិត្ត មិន​ហ៊ាន​ធ្វើ​អ្វី​តែ​​ឯង​ ត្រូវ​ការ​អ្នក​ជំនួយជាប់​ជា​និច្ច។
ចំណែក​​ស្នេហា​ត្រូវ​ការ​មនុស្ស​ដែល​មាន​ទំនុក​ចិត្ត​​នៅ​ក្បែរ​ខ្លួន មានភាព​កក់​ក្តៅ​ និង​ធ្វើ​ជា​ទី​ប្រឹក្សា​។​
*បើ​ស្រោច​ទឹក​នៅ​លើ​អវ​យ​វៈ​ភេទ​មុន
ជា​មនុស្ស​ពូ​កែ​​ខាង​លាក់​លៀម​មិន​ហ៊ាន​បង្ហាញ​ចេញ​ឱ្យ​មនុស្ស​គ្រប់​រូប​បាន​ឃើញ​គ្មាន​ភាព​ជឿ​ជាក់​លើ​ខ្លួន​​ឯង ពូកែ​ខ្មាសអៀន​។
រី​ឯ​ក្តី​ស្រ​ឡាញ់​ គឺ​ជា​ភាគី​រង់​ចាំ​តែ​ម្នាក់​ឯង​ ដរាប​ណា​គូ​ស្នេ​ហ៍​ម្ខាង​ទៀត​ចាប់​អារម្មណ៍​ មាន​ន័យ​ថា ​លោក​អ្នក​ជា​មនុស្ស​​មិន​ហ៊ាន​​សម្តែង​ចេញ​គិត​តែ​លាក់​ទុក​ក្នុង​ចិត្ត​។
*ស្រោច​ទឹក​នៅ​តាម​ទី​កន្លែង​ផ្សេងៗ ក្រៅ​ពី​ការ​​រៀប​រាប់​ខាង​លើ
ជា​​ប្រ​ភេទមនុស្ស​មាន​ចិត្ត​ក្រ​អឺត​ក្រទម​ មិន​ចាប់​អារម្មណ៍​វត្ថុ​​នៅ​ក្បែរ​ខ្លួន ​គ្មាន​ភាព​​ក្តៅ​ក្រ​ហាយ​លើ​វត្ថុ​នៅ​ជុំ​វិញ​ ទោះ​បីជា​មាន​អ្នក​ណា​​ម្នាក់​​មាន​ការ​​ចលា​ចល ឬ​ប្រ​កែក​បែប​ណា​ក៏មិន​ខ្វល់។

សម្រាប់​រឿង​ស្នេហា​ជា​ប្រ​ភេទ​មនុស្ស​ត្រូវ​ការមនោសញ្ចេត​នា ពេញ​ចិត្ត​ទៅលើ​អ្នក​​ចេះ​​យក​ចិត្ត​ទុក​ដាក់​លើ​ខ្លួន​ និង​មាន​សំ​ដី​ផ្អែម​ល្ហែម​៕