អត់ឃើញទៅធ្វើការ៤ថ្ងៃ ហើយធុំក្លិនស្អុយចេញពីបន្ទប់ជួល ក៏គាស់បង្អួចមើលទើបដឹងថា ស្លា.ប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ បុរសជាកម្មកររោងចក្រកាត់ដេរម្នាក់ ក្រោយពេលប្រពន្ធទៅសម្រាលកូននៅឯស្រុកកំណើតបាត់ គាត់បានស្នាក់នៅក្នុងបន្ទប់ជួលមួយកន្លែង មានលេខ២F ស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញតែម្នាក់ឯង ។ ប៉ុន្តែរយៈពេលពេល៤ថ្ងៃមកហើយ ឃើញតែបិទទ្វារបន្ទប់ជិត និងបាត់មិនឃើញគាត់ទៅធ្វើការសោះ
រហូតដល់វេលាម៉ោងព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នេះ បានធំក្លិនស្អុយភាយចេញពីក្នុងបន្ទប់ជួលដែលគាត់ស្នាក់នៅ ។ ដោយមានការសង្ស័យ កម្មករដែលជាអ្នកជិតខាង ក៏បានទូរស័ព្ទប្រាប់ម្ចាស់ផ្ទះជួលឱ្យគាស់បង្អួចមើល ស្រាប់តែឃើញដេកស្លាប់ហើមស្អុយបាត់ទៅហើយ ដោយស្លាប់ច្រើនថ្ងៃមកហើយ ។

បុរសនោះ ឈ្មោះស៊ាន វិសាល អាយុ២៥ឆ្នាំ មានមានស្រុកកំណើតនៅភូមិចំការគួយខាងកើត ឃុំដំរីពួន ស្រុក ព្រៃវែង ខេត្តព្រៃវែង មុខរបរកម្មកររោងចក្រ ។ បើតាមកម្មកររោងចក្រដែលស្នាក់នៅក្បែរបន្ទប់កើតហេតុនោះបាននិយាយប្រាប់សមត្ថកិច្ចថា កាលពីមុនបុរសនេះបានស្នាក់នៅក្នុងបន្ទប់ជួលកើតហេតុខាងលើនោះ ២នាក់ប្រពន្ធគាត់ ប៉ុន្តែក្រោយមកប្រពន្ធបានទៅសម្រាលកូននៅឯស្រុកកំណើតមួយរយៈពេលមកហើយ ។ គាត់ក៏ស្នាក់នៅក្នុងបន្ទប់ជួលនោះម្នាក់ឯងរហូតមក ហើយរយៈពេល៤ថ្ងៃកន្លងទៅនេះ ឃើញតែបន្ទប់នោះបិទទ្វារជិត អត់ដែលឃើញគាត់ចេញក្រៅទៅធ្វើការឡើយ ។

ប្រភពដដែលបានឲ្យដឹងបន្តថា ខណៈនោះពុំមាននរណាបានដឹងថា គាត់ស្លាប់នោះទេ លុះដល់វេលាព្រឹកថ្ងៃកើតហេតុ បានធំក្លិនស្អុយចម្លែកភាយចេញពីក្នុងបន្ទប់បុរសនោះ ទើបពួកគាត់(អ្នកជិតខាង)ទូរស័ព្ទទៅប្រាប់ម្ចាស់ផ្ទះជួលឱ្យគាស់បង្អួចបន្ទប់នោះមើល ។ ពេលនោះ ស្រាប់តែឃើញបុរសខាងលើ ដេកស្លាប់ហើមស្អុយបាត់ទៅហើយ ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ហើយម្ចាស់ផ្ទះជួលបានរាយការណ៍ប្រាប់សមត្ថកិច្ចឲ្យចុះទៅពិនិត្យកោសល្យវិច័យ ។

នគរបាលបានប្រាប់ថា ក្រោយពីនគរបាលការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រធ្វើការពិនិត្យកោសល្យវិច័យរួចបានសន្និដ្ឋានថា បុរសនោះស្លាប់ដោយជំងឺគាំងបេះដូង ហើយស្លាប់យៈពេល៤ថ្ងៃមកហើយ ។ បន្ទាប់មក បានដឹកសពយកទៅតម្កល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត(មន្ទីរពេទ្យរុស្ស៊ី) ដើម្បីរង់ចាំប្រគល់ជូនក្រុមគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃ
ណី ៕
ចែករំលែកព័តមាននេះ