ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនា.ដកម្ម! កា.ប់ប្រពន្ធស្លា.ប់ក្នុង​ផ្ទះនៅខេត្ត​កំពង់ស្ពឺ រួចជិះម៉ូតូគេចខ្លួនទៅបុ.កឡានស្លា.ប់តាមផ្លូវនៅតាកែវ

1 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម លើ​ពូក​ក្នុងផ្ទះ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ ប្រជាពលរដ្ឋ ចោមរោម​មើល ប្តី​ជា​អ្នក​សម្លាប់​។

ហេតុការណ៍​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ ស្ថិត​នៅ​ក្នុងភូមិ​ពោធិ៍​កណ្តាល ឃុំ​ពោធិ៍​អង្គ្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​និយាយ​ឱ្យ​ដឹង​ថា យប់​ថៃ្ង​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ មាន​ករណី​ឃាតកម្ម​ ​ដោយ​បុរស​ជា​ប្ដី​សម្លាប់​ប្រពន្ធ​ស្លាប់​ក្នុង​ថ្លុកឈាម​សែន​រន្ធត់​មួយ​កេ​ី​ត​ឡេ​ី​ង​នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​ពោធិ​កណ្តាល ឃុំ​ពោធិ​អង្ក្រង ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ មិនដឹង​មូលហេតុ ។

តាម​ការ​បញ្ជាក់​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ជនសង្ស័យ​ជា​ប្ដី​មានឈ្មោះ អ៊ុ សុ​ខន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ស្រុក​កំណើត ភូមិ​ខ្សឹ​ង សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ បាន​ធ្វើ​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ខ្លូត ស្រី​នី ភេទ​ស្រី អាយុ ៣៥​ឆ្នាំ (​ត្រូវជា​ប្រ​ព​ន្ឋ​) បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ស្លាប់ នៅ​ក្នុង​ថ្លុកឈាម​។ ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ អ៊ុ សុ​ខន បាន​យក​ម៉ូតូ​១​គ្រឿង ម៉ាក ឡែ​ត​( let )​ពណ៌​ទឹកប្រាក់ ពាក់​ផ្លា​ក​លេខ កំពង់ស្ពឺ 1M-1903 រួម​ជាមួយ​វត្ថុ​តាង​កាំបិត​បាន​ជិះ​គេច​ខ្លួ​ចបា​ត់ទៅ​។ ភ្លាម​ៗ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា​÷ ដោយ​បានការ​បញ្ជា​ដឹកនាំ ពី​លោក​ឧត្ដមសេនីយ៍ទោ ស្នងការ​នគរបាល​ខេត្ដកំពង់ស្ពឺ កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ធ្វេ​ី​ការ​សហការ​ជាមួយ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ខេត្ដតាកែវ ធ្វេ​ី​ការ​ប្រមាញ់​តាម​ចាប់​ជនសង្ស័យ​។ លុះដល់​ម៉ោង​១១​រំលង​អា​ធ្រា​ត្រ ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២៦ បាន​ទទួល​ព័ត៌មាន​ឱ្យ​ដឹង​ថា នៅ​ចំណុច​ភូមិ​ស្វាយព្រៃ ឃុំ​លំចង់ ស្រុក​សំរោង ខេត្តតាកែវ លើ​ផ្លូវជាតិ​លេខ​២ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​៦៥-​ទៅ​លេខ​៦៦ ជនសង្ស័យ ឈ្មោះ អ៊ុ សុ​ខន បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​បេ​ី​ក​ម៉ូតូ​បំ​បុក​ចូល​រថយន្ត​ម៉ាក ហ៊ី​យ៉ា​ន់​ដាយ​( Hyundai )​ប្រភេទ​ឃ្លុប ទម្ងន់​២​តោន​កន្លះ ពណ៌​ស​ពាក់​ផ្លា​ក​លេខ ភ្នំពេញ​3G-5635​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ (​នេះ​បើ​យោង​តាម​របាយការណ៍​ពី​នគរបាល​ខេត្ដតាកែវ​)​។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ​បាន​បញ្ជាក់ ឱ្យ​ដឹង​ថា សព​ជនសង្ស័យ​ជា​ឃាតករ​ឈ្មោះ អ៊ុ សុ​ខន ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ចំណាត់ការ​តាម​នីតិវិធី និង​ប្រគល់​ជូនសាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕