ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​កម្ទេច​ទូហ្គេម​​36​ទូ​​ក្រោយ​ពី​បង្ក្រាប​បាន​នៅ​ខណ្ឌ​ដូន​ពេញ​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ ខែសីហា នៅសាលាខណ្ឌដូនពេញ​ត្រូវ​បាន​រៀប​ចំធ្វើ​ការ​វាយកម្ទេចទូហ្គេមចំនួន៣៦ទូ ដោយ​មាន​ការចូលរួមពីលោកសុខ សម្បត្តិ អភិបាល​ខណ្ឌ និង​អភិបាលរងមេនគរបាល មេប៉េអឹម លោក​​គឹម វុត្ថា ប្រធានផ្នែកសណ្តាប់ធ្នាប់ ព្រម​ទាំង​​ចៅ​

រាជធានីភ្នំពេញ ៖ កាលពីរសៀលថ្ងៃទី៨ ខែសីហា នៅសាលាខណ្ឌដូនពេញ​ត្រូវ​បាន​រៀប​ចំធ្វើ​ការ​វាយកម្ទេចទូហ្គេមចំនួន៣៦ទូ ដោយ​មាន​ការចូលរួមពីលោកសុខ សម្បត្តិ អភិបាល​ខណ្ឌ និង​អភិបាលរងមេនគរបាល មេប៉េអឹម លោក​​គឹម វុត្ថា ប្រធានផ្នែកសណ្តាប់ធ្នាប់ ព្រម​ទាំង​​ចៅ​សង្កាត់មេប៉ុស្តិ៍រដ្ឋបាលទាំង១១ចូលរួម។

លោកគឹម វុត្ថា ប្រធានផ្នែកសណ្តាប់ធ្នាប់​ខណ្ឌ​ដូនពេញ បានឲ្យដឹងថា យោងតាមការ​ចង្អុលបង្ហាញពីលោកអភិបាលខណ្ឌ​​បាន​​ឲ្យ​កម្លាំងសមត្ថ​កិច្ច​​​តែង​តែ​ឃ្លំ​មើលការបើក​ល្បែង​ស៊ីសង​គ្រប់​ប្រភេទដែលមាននៅក្នុងភូមិ​សាស្រ្ត​ខណ្ឌ​ដូន​ពេញ ជាក់ស្តែងនៅក្នុងខែកក្កដា ឆ្នាំ​២០១១ កន្លង​​មកនេះ កម្លាំងសមត្ថកិច្ចចំរុះ​ដឹក​នាំដោយ​លោក​យស់ យុទ្ធី អភិបាលរង លោក​ហែម ឫទ្ធី នាយក​រងរដ្ឋបាលខណ្ឌបានចុះ​បង្រ្កាប​ទីតាំង​លួច​លាក់បើកហ្គេមប្រភេទ​ល្បែង​ស៊ីសងនៅក្នុង​សង្កាត់ស្រះចក និង​សង្កាត់ផ្សារ​ថ្មី​ទី៣ ជា​លទ្ធ​ផលដកហូតទូហ្គេមបានចំនួន៣៦​ទូ។ នៅ​រសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០១១ តាម​ការ​ឯក​​ភាពពីលោកអភិបាលខណ្ឌ និង​ការ​ចូលរួមពី​លោក​អភិបាលរងផងដែរនោះ កម្លំាង​សមត្ថ​កិច្ច​បានធ្វើការវាយ​កម្ទេច​ចោលទូហ្គេម​ទាំង​នោះនៅមុខមហាជន ដើម្បីជាការព្រមាន​ដល់​អ្នក​ដែលបន្តលួចបើក​ហ្គេមប្រភេទល្បែង​ស៊ីសង។ ក្នុងឱកាសនោះដែរ លោកអភិបាល​បាន​រំលឹកដល់កម្លាំងផ្នែក​សណ្តាប់ធ្នាប់ខណ្ឌឲ្យ​បន្តការរៀបចំសណ្តាប់ធ្នាប់​លើចិញ្ចើមផ្លូវទូទាំង​ខណ្ឌ​ដែលប្រជាពលរដ្ឋខ្លះ​យកចិញ្ចើមផ្លូវដាក់​តាំង​ទំនិញលក់យ៉ាងអនាធិប​តេយ្យ ជាពិសេស​ណែនាំ​ម្ចាស់​ផ្ទះ​ឱ្យ​ទុក​ប្រវែង​ពីរ​ម៉ែត្រ​ពី​មុខផ្ទះ​របស់​ខ្លួនសំរាប់អ្នកថ្មើរជើង ។

សាលាខណ្ឌដូនពេញ នឹងបន្តការបង្រ្កាបទី​តាំងបើកល្បែងសុីសងឲ្យដូចភ្លៀងរលឹមស្រប​តាម​គោលនយោបាយភូមិ-សង្កាត់មានសុវត្ថិ​ភាព៕