ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសកម្ម​​ប្រយុទ្ធ​អាល់​កៃ​ដា​​12​នាក់​​​ស្លា.ប់ក្នុង​​​​​ការ​វាយ​ឆ្មក់​​តាម​អាកាស​​​មួយ​​របស់​​កងទ័ព​​យេម៉ែន

12 ឆ្នាំ មុន

កង​យន្តហោះ​ចម្បាំង​​​យេម៉ែន ​​កាលពីថ្ងៃទី​៧ សីហា ​បានទម្លាក់​គ្រាប់បែក​​លើទីតាំង​​ទាំង​ឡាយ​​​របស់ពួកសកម្ម​ប្រយុទ្ធ ​អាល់កៃដា ​ក្នុងទីក្រុង ZINJIBAR ​ជាទីក្រុង​មួយស្ថិត​​ក្នុង​ខេត្ត​អាប៊ី​​យ៉ាន ​​ភាគ​ខាងត្បូង​ប្រទេស​​​ដោយ​សម្លា.ប់​ពួក​សកម្មប្រយុទ្ធ​​យ៉ាង​តិច​១២​នាក់ ។ ​កង​យន្តហោះ​ចម្បាំង​យេម៉ែន​បាន​វាយ​​ប្រហារ​លើ

កង​យន្តហោះ​ចម្បាំង​​​យេម៉ែន ​​កាលពីថ្ងៃទី​៧ សីហា ​បានទម្លាក់​គ្រាប់បែក​​លើទីតាំង​​ទាំង​ឡាយ​​​របស់ពួកសកម្ម​ប្រយុទ្ធ ​អាល់កៃដា ​ក្នុងទីក្រុង ZINJIBAR ​ជាទីក្រុង​មួយស្ថិត​​ក្នុង​ខេត្ត​អាប៊ី​​យ៉ាន ​​ភាគ​ខាងត្បូង​ប្រទេស​​​ដោយ​សម្លាប់​ពួក​សកម្មប្រយុទ្ធ​​យ៉ាង​តិច​១២​នាក់ ។

​កង​យន្តហោះ​ចម្បាំង​យេម៉ែន​បាន​វាយ​​ប្រហារ​លើ​ទី​តាំង​លាក់​ខ្លួន​របស់ពួកភេរវករ​នៅ​ខាង​ក្នុង​អគារ​​ទាំង​ឡាយ​របស់រដ្ឋាភិបាល​ដូច​​ជា​អគារ​របស់​ភ្នាក់​ងារ​សន្តិសុខ​​​ទូទៅ​ និងសន្តិសុខ កណ្តាល​ អគារ​ធនាគារ​​ AHLI ធនាគារ​​​កសិកម្ម ​​និង​វិទ្យាស្ថាន​​​វិជ្ជា​ជីវៈ​​ដែល​កាន់កាប់​​​ដោយ​ពួក​សកម្ម​​ជន​អាល់កៃដា​​បណ្តាល​ឱ្យ​ស្លាប់ពួក​សកម្ម​ភាព​ប្រយុទ្ធ​១២​​នាក់ ហើយ​ជា​ច្រើន​នាក់​ទៀត​ត្រូវ​របួស ។ អ្នកទទួលខុសត្រូវ​ខេត្តនោះ​ម្នាក់​រៀបរាប់​ថា ទីតាំង​​​លាក់​ខ្លួនជា​ច្រើន​របស់ពួក​សកម្ម​ប្រយុទ្ធ​អ៊ិស្លាម​ត្រូវ​កម្ទេច​ស្ទើរ​ទាំង​ស្រុង​​ក្នុង​ប្រតិបត្តិ​ការ​វាយឆ្មក់​នេះ ។

​ខេត្ត​អាប៊ីយ៉ាន ​ស្ថិ​តនៅ​ចម្ងាយ​ប្រមាណ​ជា​៤៨០​គ.ម ​ខាងត្បូង​ក្រុង​សាណា គឺ​ជាទីតាំង​​បង្អែក​​មួយ​របស់​ពួកសកម្ម​​ប្រយុទ្ធ​​អាល់កៃ​ដា​​នៅ​ឧបទ្វីបអារ៉ាប់​ AQAP ។ កងទ័ព​​រដ្ឋាភិបាល​​បានបង្កើន​ការប្រយុទ្ធ​​​និង​​ការវាយ​ឆ្មក់​​​តាមអាកាស​​​ប្រឆាំង​ក្រុមភេរវករ​​ក្រោយ​ពី​វាយ​​ដណ្តើម​​យកបានវិញ​កាលពី​ដំណាច់​ខែឧសភា​​​នូវទីក្រុង​ធំ២​របស់ខេត្តនោះ គឺ​ទី​ក្រុង​ JAAR ​និង​ក្រុង ZINJIBAR ៕