ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកអាប់ភីស៊ីត ​​​បញ្ចេញ​​ប្រតិ​កម្ម​​​លើព័ត៌មាន​​​ដក​មេ​ប៉ូលិស​​ជាតិ​

12 ឆ្នាំ មុន

​អតីតនាយករដ្ឋមន្ត្រី​​​ថៃ​ លោកអាប់ភីស៊ីត ​វ៉េ​ចា​ជីវ៉ា ​​និយាយ​​​នៅ​ថ្ងៃ​ចន្ទ ទី​៨ សីហា ​​ថា វា​មិន​​យុត្តិធម៌​ទេ ដែល​​រដ្ឋាភិបាល​​​ថ្មីសម្រេច​​​ផ្លាស់ប្តូរ​​មេ​ប៉ូលិស​​​ជាតិ​។ ​លោកបន្ត​ថា ​​ស្នងការប៉ូលិស ​​លោក Wichien Phojphosri កំពុងធ្វើ​​​ការ​ប្រកប​ដោយ​ប្រសិទ្ធ ភាពក្នុងការ​​បំពេញតួនាទី​។ ប្រសិន​​បើ​រដ្ឋាភិ​បាល​​​ចង់​​

អតីតនាយករដ្ឋមន្ត្រី​​​ថៃ​ លោកអាប់ភីស៊ីត ​វ៉េ​ចា​ជីវ៉ា ​​និយាយ​​​នៅ​ថ្ងៃ​ចន្ទ ទី​៨ សីហា ​​ថា វា​មិន​​យុត្តិធម៌​ទេ ដែល​​រដ្ឋាភិបាល​​​ថ្មីសម្រេច​​​ផ្លាស់ប្តូរ​​មេ​ប៉ូលិស​​​ជាតិ​។ ​លោកបន្ត​ថា ​​ស្នងការប៉ូលិស ​​លោក Wichien Phojphosri កំពុងធ្វើ​​​ការ​ប្រកប​ដោយ​ប្រសិទ្ធ ភាពក្នុងការ​​បំពេញតួនាទី​។ ប្រសិន​​បើ​រដ្ឋាភិ​បាល​​​ចង់​​ផ្លាស់ប្តូរ​​​​គាត់​ត្រូវតែ​មាន​​ការពន្យល់​​​​បក​ស្រាយ​​​ឱ្យបានច្បាស់​​លាស់​សិន ។ ​មេដឹកនាំ​​​​គណ​បក្ស​​ប្រជាធិបតេយ្យ​​​បាន​បរិយាយជុំវិញ​​ដំណឹង​​លេច​ឮ​ថា ​​​រដ្ឋាភិបាល​​ថ្មី​ដែល​ដឹកនាំ​ដោយ​​គណ​បក្ស​ភឿថៃ​​ចង់ផ្លាស់ប្តូរ​​​មេ​ប៉ូលិស​​​​ជាតិថៃ លោក​ Wichien Phoj-phosri ជំនួស​ដោយ​​លោក Priewphan Da-mapong ដែល​ព័ត៌មាន​នេះ​​លោកស្រីយីង​ឡាក់​ បាន​បដិសេធ​​​រួចទៅហើយ​ ៕