ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិននិង​ឥណ្ឌា​ចូល​ទៅ​ប្រទេ​ស​អូស្ត្រា​លី​​មាន​ចំនួន​ច្រើន​

12 ឆ្នាំ មុន

ទីភ្នាក់ងារ​​​ព័ត៌​មាន​បរទេស​ផ្សាយ​ថា ​រដ្ឋា​ភិបាល​​អូស្ត្រាលី​បាន​កត់​សម្គាល់​ថា ​ប្រជា​ជន​ចិន និង​ឥណ្ឌា​​បាន​ហូរ​ចូល​ក្នុង​ប្រទេស​​មាន​​​ចំនួន​ច្រើន​​ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​​បារម្ភ​​លើ​ផល​ប៉ះ​ពាល់​ផ្នែក​សន្តិ​សុខ ។ ​កន្លង​មក អាជ្ញា​ធរ​អូស្ត្រាលី​​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន ចូល​ក្នុង​ប្រទេស​​ចំនួន​៣៤.១៨៩​នាក់ ​ជន​ជាតិ​

ទីភ្នាក់ងារ​​​ព័ត៌​មាន​បរទេស​ផ្សាយ​ថា ​រដ្ឋា​ភិបាល​​អូស្ត្រាលី​បាន​កត់​សម្គាល់​ថា ​ប្រជា​ជន​ចិន និង​ឥណ្ឌា​​បាន​ហូរ​ចូល​ក្នុង​ប្រទេស​​មាន​​​ចំនួន​ច្រើន​​ ​ដែល​ធ្វើ​ឱ្យ​មាន​ការ​​បារម្ភ​​លើ​ផល​ប៉ះ​ពាល់​ផ្នែក​សន្តិ​សុខ ។

កន្លង​មក អាជ្ញា​ធរ​អូស្ត្រាលី​​បាន​ចាប់​ខ្លួន​ជន​ជាតិ​ចិន ចូល​ក្នុង​ប្រទេស​​ចំនួន​៣៤.១៨៩​នាក់ ​ជន​ជាតិ​ឥណ្ឌា​​ចំនួន​២១.៦៤៣​នាក់ នូវែល​ហ្សេ​ឡង់​១៨.៣១៥​នាក់ និង​ឥណ្ឌូណេ​ស៊ីចំ​នួន​១៦.២៧១​នាក់ ខណៈ​ពេល​លទ្ធ​ផល​ស្រាវ​ជ្រាវ​ពី​ការ​យល់​ឃើញ​រប​ស់​ជន​ជាតិ​អូស្ត្រាលី​​បង្ហាញ​ថា មាន​៤៩,២៤​% បារម្ភ​លើ​បញ្ហា​សន្តិ​សុខ​ផ្នែក​​សង្គម​ និង​១១,០៨​% បារម្ភ​លើ​​​បញ្ហា​សុខ​ភាព ជា​ពិសេស​​ជំងឹទាក់​ទង​នឹង​ផ្លូវ​ដង្ហើម​​ និងអាសន្ន​រោគ ។

ស្រប​ពេល​ជា​មួយ​គ្នា​​នេះ អង្គការ​សុខ​ភាព​ពិភព​លោក​​បាន​​ក្រើន​រំលឹក​ពី​គ្រោះ​អាសន្ន​នៃ​​ការ​រីក​រាល​ដាល​ជំងឺឃ្លង់​ក្នុង​ប្រទេស​ឥណ្ឌា​ជា​ថ្មី ក្រោយ​ពី​ប្រកាស​លែង​មាន​ឆ្លង​កាល​ពី​៦​ឆ្នាំ​មុន ។ ​គួរ​បញ្ជាក់ថា ​ការ​កើត​ជំងឺ​ឃ្លង់ក្នុង​ប្រទេស​ឥណ្ឌា​ត្រូវ​​បាន​ប្រទះឃើញ​នៅ​ក្នុងតំបន់​អ្នក​ក្រីក្រ​​ចំនួន​២០៩​ទីក្រុង ក្នុង​ចំណោម​​៦៤០​ទីក្រុង ​គឺ​ប្រហែល​​១​ភាគ​៣ ។

ទោះបីជា​យ៉ាងណា​ក៏ដោយ ចំនួន​អ្នក​ជំងឺ​ឃ្លង់​​​ដែល​កើត​ថ្មី​​ហើយ​រក​ឃើញ​​មាន​ចំនួន​​មិន​ដល់​១០​​នាក់ទេ ក្នុង​ចំណោម​ប្រជាជន​​ចំនួន​១០០.០០០​នាក់ ​ប៉ុន្តែ​អាជ្ញា​ធរ​ឥណ្ឌា​ចាំ​បាច់​​ត្រូវ​ប្រញាប់​ប្រញាល់​ធ្វើការ​បង្ការ​ និង​ប្រកាស​ឱ្យ​ប្រជាជន​​ប្រុង​ប្រយ័ត្ន​​ ជា​ពិសេស​​ទៅ​លើ​កុមារ​ក៏​មាន​អត្រា​​ឆ្លង​ក្នុង​កម្រិត​ខ្ពស់ ៕