ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មាន​ទំ​នាក់​ទំនង​ល្អ​ក្នុង​ការ​ងារ​ជួយ​ឱ្យ​​អាយុ​វែង​

12 ឆ្នាំ មុន

យោង​តាម​របាយ​ការណ៍​សិក្សា​ថ្មី​មួយ​របស់​សាកល​វិទ្យា​ល័យ​Tel Aviv Universityរបស់​ប្រទេស​អុី​ស្រា​អែល​បង្ហាញ​ថា ភាព​ត្រូវ​រ៉ូវ​ស៊ី​សង្វាក់​គ្នា​ជា​មួយ​បណ្តា​អ្នក​រួម​ការ​ងារ​គឺ​អាច​ បង្កើន​អាយុ​កាល​មធ្យម​របស់​អ្នក​(មាន​អាយុ​វែង​)។
ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​២០​ឆ្នាំ​រក​ឃើញ​ថា អ្នក​ដែល​មាន​ការ​គាំ​ទ្រ​តិច​តួច​នៅ​កន្លែង​ធ្វើ​ការ​គឺ​២,៤​ដង​ឆាប់​ ស្លា.ប់​ជាង​អ្នក​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​អ្នក​រួម​ការ​ងារ​។​ លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​កំណត់​ត្រា​សុខ​ភាព​មនុស្ស​ពេញ​វ័យ​៨២០​នាក់​ អាយុ​ចាប់​ពី​២៥​ឆ្នាំ​ដល់​៦៥ឆ្នាំ​។ ពួក​គេ​ទាំង​អស់​នេះ​មាន​ប្រ​វត្តិ​រូប​និង​ទម្លាប់​ខុស​ៗគ្នា​និង​ធ្វើ​ការ ​ក្នុង​វិ​ស័យ​ផ្សេងៗគ្នា​មាន​ដូចជា​ផ្នែក​ហិរញ្ញ​វត្ថុ សុខភាព​និង​រោង​ចក្រ​ជា​ដើម​ដែល​ក្នុង​១ថ្ងៃ​គេ​ធ្វើ​ការ​ជា​មធ្យម​៨​ម៉ោង។

យោង​តាម​របាយ​ការណ៍​សិក្សា​ថ្មី​មួយ​របស់​សាកល​វិទ្យា​ល័យ​Tel Aviv Universityរបស់​ប្រទេស​អុី​ស្រា​អែល​បង្ហាញ​ថា ភាព​ត្រូវ​រ៉ូវ​ស៊ី​សង្វាក់​គ្នា​ជា​មួយ​បណ្តា​អ្នក​រួម​ការ​ងារ​គឺ​អាច​បង្កើន​អាយុ​កាល​មធ្យម​របស់​អ្នក​(មាន​អាយុ​វែង​)។
ការ​សិក្សា​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈ​ពេល​២០​ឆ្នាំ​រក​ឃើញ​ថា អ្នក​ដែល​មាន​ការ​គាំ​ទ្រ​តិច​តួច​នៅ​កន្លែង​ធ្វើ​ការ​គឺ​២,៤​ដង​ឆាប់​ស្លាប់​ជាង​អ្នក​ដែល​មាន​ការ​គាំ​ទ្រ​ច្រើន​ពី​អ្នក​រួម​ការ​ងារ​។​ លទ្ធផល​នេះ​បាន​កើត​ចេញ​ពី​កំណត់​ត្រា​សុខ​ភាព​មនុស្ស​ពេញ​វ័យ​៨២០​នាក់​អាយុ​ចាប់​ពី​២៥​ឆ្នាំ​ដល់​៦៥ឆ្នាំ​។ ពួក​គេ​ទាំង​អស់​នេះ​មាន​ប្រ​វត្តិ​រូប​និង​ទម្លាប់​ខុស​ៗគ្នា​និង​ធ្វើ​ការ​ក្នុង​វិ​ស័យ​ផ្សេងៗគ្នា​មាន​ដូចជា​ផ្នែក​ហិរញ្ញ​វត្ថុ សុខភាព​និង​រោង​ចក្រ​ជា​ដើម​ដែល​ក្នុង​១ថ្ងៃ​គេ​ធ្វើ​ការ​ជា​មធ្យម​៨​ម៉ោង។

ជា​លទ្ធផល​ក្រោយ​ពី​ការ​ធ្វើ​ពិ​សោធក្រុម​អ្នក​ស្រាវ​ជ្រាវ​រក​ឃើញ​ថា កង្វះ​ខាត​ការ​គាំ​ទ្រ​ផ្នែក​ផ្លូវ​​ចិត្ត​នៅ​កន្លែង​ធ្វើ​ការ​នាំ​ឲ្យការ​ប្រឈម​នឹង​សេចក្តី​ស្លាប់​រយៈ​ពេល​២០​ឆ្នាំ​ក្រោយ​ឡើង​ដល់​១៤០ភាគ​រយ ។
លោក​ស្រី​វេជ្ជ​បណ្ឌិត​សារ៉ុន តូគ័រដែល​ជា​អ្នក​ដឹក​នាំ​ការ​សិក្សា​បាននិយាយ​ថា៖«យើង​បាន​ចំណាយ​ម៉ោង​ធ្វើ​ការ​របស់​យើង​ស្ទើរ​ទាំង​អស់​ ហើយ​ពួក​យើង​គ្មាន​ពេល​ច្រើន​ជួប​ជា​មួយ​មិត្តភក្តិ​របស់​យើង​ក្នុង​សប្តាហ៍​នោះទេ ។ ការ​ងារ​គួរតែ​ជា​ទី​កន្លែង​មួយ​ដែល​មនុស្ស​ទាំង​ឡាយ​អាច​ទទួល​បាន​ការ​គាំ​ទ្រ​ផ្នែក​ផ្លូវ​ចិត្ត​យ៉ាង​ចាំ​បាច់​» ។

ដើម្បី​ធ្វើ​ឲ្យ​ការិយាល័យ​មួយ​កាន់​តែ​មាន​ភាព​ស្និទ្ធ​ស្នាល​ធ្វើ​ឲ្យ​បុគ្គលិក​ទទួល​បាន​សុខភាព​ លោក​ស្រី​បាន​ស្នើ​ជា​យោ​បល់​ថា គេ​គួរតែ​ឲ្យ​មាន​កា​រឈប់​សម្រាក​ផឹក​កា​ហ្វេ​ អង្កុយ​ជជែក​គ្នា​ផ្តល់​ជា​ព័ត៌​មាន​ក្នុង​សង្គម​ទាំង​ឡាយ ៕