សមត្ថកិច្ចស្រុកបាណន់ឃាត់ខ្លួនក្រុមចោរហារយបានជាង១០នាក់ ខណ:មន្ត្រីម្នាក់ត្រូវជនល្មើសរុញទ.ម្លាក់បា.ក់ជើង
- បាត់ដំបង
ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលអធិការស្រុកបាណន់ និងកម្លាំងប៉ុស្ត៍រដ្ឋបាលឃុំឈើទាល បានធ្វើការស្រាវជ្រាវតាមឃាត់ខ្លួនក្រុមចោរហារយបានយ៉ាងតិចជាង១០នាក់ នៅព្រឹកថ្ងៃទី០៩ កក្កដា នេះ ប៉ុន្តែគួរឲ្យសោកស្ដាយដែលមន្ត្រីប៉ុស្ដិ៍រដ្ឋបាលម្នាក់ត្រូវរងរបួសបាក់ជើងម្ខាង ដោយសារជនល្មើសរុញបំបុកទម្លាក់ទៅលើកាំជណ្ដើរ ពេលចាប់ក្រៀកអូសចុះពីលើផ្ទះ ។

យោងតាមព័ត៌មានបឋមថា ក្រុមចោរហារយទាំងនោះ គឺជាពួកចោរវ័យទំនើងដែលតែងធ្វើសកម្មភាព គាស់ទម្លុះទម្លាយតូបលក់ដូរ លួចធុងទឹកកក លួចស្រាបៀរ ភេសជ្ជ: លួចម្ជួរត្រាំ លួចសាំងលក់តាមផ្លូវ និងវាយបំផ្លាញទ្រព្យផ្សេងនៅតាមតូបលក់ដូររបស់ប្រជាពលរដ្ឋនៅស្រុកបាណន់ ស្ទើររាប់មិនអស់កាលពីពេលកន្លងទៅ និងប៉ុន្មានថ្ងៃមុននេះ ។

ក្រុមចោរអន្ធពាលទាំងនេះ សុទ្ធតែប្រើប្រាស់កាំបិត ឬដែកបំពង់ទីបជាអាវុធ ពេលចេញធ្វើសកម្មលួច.ឆក់ ហើយសកម្មភាពដែលពួកគេធ្វើមិនថា ពេលយប់ ឬថ្ងៃទេ ។ ប៉ុន្តែពេលនេះ កម្លាំងអធិការស្រុកបាណន់ និងកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំឈើទាល អូស.កក្រុមចោរហារយដែលអុកឡុកស្រុកបាណន់បានជាង១០នាក់ហើយ ហើយទំនងអាចនៅសល់បក្ខពួកប៉ុន្មាននាក់ ដែលសមត្ថកិច្ចកំពុងស្រាវជ្រាវ ៕


ចែករំលែកព័តមាននេះ