ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ និងមន្ត្រីព្រំដែន បញ្ចេញភស្តុតាងច្បាស់ៗថាប្រាសាទតាមាន់ធំ ជាដីកម្ពុជាដាច់ខាត

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ ប្រាសាទតាមាន់ធំ ស្ថិត​ក្នុង​ទឹកដី​កម្ពុជា បើ​យោង​តាម​ផែនទី​មាត្រដ្ឋាន ១/២០០ ០០០ និង​កំណត់ហេតុ (PV) បោះបង្គោល​របស់​គណៈកម្មការ​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩០៨ និង​១៩១៩ និង​យោង​តាម​ផែនទី L7017 មាត្រដ្ឋាន​១/៥០ ០០០ ដែល​ថៃ​គូស​ដោយ​ឯកតោភាគី ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​បណ្ឌិត គី សេរី​វឌ្ឍន៍​អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យសភាកម្ពុជា ។

លោក​បណ្ឌិត​បាន​សរសេរ​លើ​បណ្តាញ​សង្គម នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០២៦​ថា ថៃ​បាន​ចូល​កាន់កាប់​ប្រាសាទតាមាន់ធំ និង​ទីតាំង​ផ្សេង​ទៀត​របស់​កម្ពុជា ដោយ​កម្លាំងយោធា និង​ខុសច្បាប់ ដោយ​មាន​ចេតនា​ផ្លាស់​ប្តូរ​បន្ទាត់​ព្រំដែន​ដោយ​ឯកតោភាគី ។

លោក​បណ្ឌិត​ថា ករណី​ប្រាសាទតាមាន់ធំ ផ្ទាល់​ដែល​យោធា​ថៃ កំពុង​កាន់កាប់​ដោយ​ខុសច្បាប់​នេះ​ដាច់ខាត គឺ​ស្ថិត​នៅ​លើ​អធិបតេយ្យ​ដែនដី​កម្ពុជា​យ៉ាង​ប្រាកដ ៖

ទី​១- ដោយ​ផ្អែក​លើ​ផែនទី​ផែនទី បារាំង​-​សៀម មាត្រដ្ឋាន ១/២០០ ០០០ និង​កំណត់ហេតុ (PV) បោះបង្គោល​របស់​គណៈកម្មការ​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩០៨ និង​១៩១៩ និង​យោង​តាម​ផែនទី L7017 មាត្រដ្ឋាន​១/៥០ ០០០ ដែល​ថៃ​គូស​ដោយ​ឯកតោភាគី ។
ទី​២- ហើយ​ម្យ៉ាងទៀត ប្រសិនបើ​យើង​សិក្សា​ពី​ប្រវត្តិសាស្ត្រ​និង​បុរាណវិទ្យា ក៏​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា ជនជាតិ​សៀម គ្មាន​កំណើត​សង់​ប្រាសាទ​ទាំងនោះ​ទេ ។
ទី​៣- ថៃ ឈប់​កុហក​ពលរដ្ឋ​ខ្លួនឯង និង​ឈប់​កុហក​អន្តរជាតិ​បន្ត​ទៀត ជា​ពិសេស​UNSC ។ UNSC​មិន​អាច​កែប្រែ​ច្បាប់​ស្តី​ពី​ព្រំដែន​មិន​កែប្រែ (Uti Possidetis) បាន​តាម​ថៃ​បាន​នោះ​ទេ ។

មន្ត្រី​រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន បាន​លើក​ឡើង​ថា ប្រាសាទតាមាន់ធំ​ស្ថិ ត​ក្នុង​ទឹកដី​កម្ពុជា​បើ​យោង​តាម​ផែនទី​មាត្រដ្ឋាន ១/២០០ ០០០ និង​កំណត់ហេតុ (PV) បោះបង្គោល​របស់​គណៈកម្មការ​ឥណ្ឌូចិន​-​សៀម ឆ្នាំ​១៩០៨ និង ១៩១៩ និង​យោង​តាម​ផែនទី L7017 មាត្រដ្ឋាន ១/៥០ ០០០ ដែល​ថៃ​គូស​ដោយ​ឯកតោភាគី ។

រដ្ឋលេខាធិការដ្ឋាន​កិច្ចការ​ព្រំដែន​បន្ថែម​ថា គ្មាន​បុគ្គល ស្ថាប័ន អង្គការ ឬ​អង្គភាព​ណាមួយ មិន​ថា កម្ពុជា និង​ថៃ ដែល​យល់​ច្បាស់​ខ្សែបន្ទាត់​ព្រំដែន និង​ទីតាំង​បង្គោល​ព្រំដែន​ជាង​គណៈកម្មការ JBC និង​ក្រុមការងារ​បច្ចេកទេស​វាស់វែង​ចម្រុះ​នោះ​ទេ ហើយ​ដែល​មាន​សមត្ថកិច្ច​ក្នុង​ការ​ផ្ទៀងផ្ទាត់ និង​បញ្ជាក់​ច្បាស់​ពី​ខ្សែបន្ទាត់​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​ថៃ និង​ទីតាំង​បង្គោល​ព្រំដែន​ពិតប្រាកដ​សម័យ​អាណានិគម​បារាំង​នៅ​លើ​ដី​ជាក់ស្តែង ។

ប្រភព​បាន​អះអាង​ថា ថៃ​កំពុង​បំភ័ន្ត​មតិ​សាធារណៈ និង​បំភ័ន្ត​ប្រជាពលរដ្ឋ​ថៃ​ខ្លួនឯង តាម​រយៈ​សកម្មភាព​ខុសច្បាប់​នៅ​តាម​បណ្តា​ប្រាសាទ​ក្នុង​ដែន​អធិប តេ​យ្យ​ភាព​កម្ពុជា ដែល​ខ្លួន​បាន​កាន់កាប់​ដោយ​ខុសច្បាប់ ប៉ុន្តែ​មិន​អាច​បំភ័ន្ត​ច្បាប់​អន្តរជាតិ​បាន​នោះ​ទេ​! សម្រាប់​ជា​ទិដ្ឋភាព​ផ្លូវច្បាប់ ប្រាសាទ​ទាំងនេះ គឺជា​របស់​កម្ពុជា និង​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា ។

ជាមួយ​គ្នា​នោះ​ដែរ​JBC ភាគី​កម្ពុជា បាន​ផ្ញើ​កំណត់​ទូត​ជា​ច្រើន​ទៅ​កាន់ JBC ភាគី​ថៃ ដើម្បី​ចាត់​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​ឱ្យ​ចុះ​បន្តការងារ​វាស់វែង​លើ​ដី​ជាក់ស្តែង ប៉ុន្តែ​យើង​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ជា​វិជ្ជមាន ដោយ​ថៃ​រក​លេស​រហូត ដែល​ផ្ទុយ​នឹង​ក​ឋា​ខណ្ឌ​ទី​៣ នៃ​សេចក្តី​ប្រកាស​រួម ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ដែល​បញ្ជាក់​ថា «​កម្ពុជា និង​ថៃ ត្រូវ​បញ្ជូន​ក្រុម​វាស់វែង​ចម្រុះ​ចុះ​លើ​ដី​ជាក់ស្តែង ដើម្បី​បន្តការងារ​របស់​ខ្លួន​ឱ្យ​បាន​ឆាប់​បំផុត​»៕