ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៀសមិនផុត ! អ្នកបើកបរខ្វះសីលធម៌នៅតាកែវ ត្រូវសមត្ថកិច្ចកោះហៅចូលខ្លួនដោះស្រាយតាមច្បាប់

1 អាទិត្យ មុន
  • តាកែវ

ខេត្តតាកែវ ៖ កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បើក​ការ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​កោះហៅ​អ្នកបើកបរ​រថយន្ត​ល្មើសច្បាប់​ចរាចរណ៍ និង​ខ្វះ​សីលធម៌​ម្នាក់ ឱ្យ​ចូលខ្លួន​មក​ដោះស្រាយ​ហើយ ។

ជាក់ស្តែង​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​ប្រកាស​នា​ថ្ងៃ​ទី​៨ ខែកក្កដា​នេះ​ថា ៖ ចំណាត់ការ​ក្តៅ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ទទួល​បាន​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់ និង​ខ្ពង់ខ្ពស់​ពី ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ ក្នុង​គោលបំណង​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​លើកកម្ពស់​សីលធម៌​ក្នុង​ការ​បើកបរ​តាម​ដងផ្លូវ​សាធារណៈ ។

ក្រោយ​ពី​បានឃើញ​ការ​បង្ហោះ ឬ​ការ​រាយការណ៍​អំពី​សកម្មភាព​បើកបរ​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន និង​ខ្វះ​សីលធម៌ ដែល​បង្ក​ការ​រំខាន ឬ​អាច​គ្រោះថ្នាក់​ដល់​អ្នកដំណើរ​ដទៃ កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍ បាន​ធ្វើការ​ស្រាវជ្រាវ​ភ្លាម​ៗ រហូត​កំណត់​អត្តសញ្ញាណ និង​ឈាន​ដល់​ការ​កោះហៅ​តៃកុង​រថយន្ត​រូប​នោះ ឱ្យ​ចូលខ្លួន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មក​ធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា ។

ជា​ចុង​ក្រោយ សូម​អំពាវនាវ​យ៉ាង​ទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ ជា​ពិសេស​អ្នកបើកបរ​រថយន្ត​គ្រប់​ប្រភេទ មេត្តា​បើកបរ​ដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ព្រោះ​ការ​បើកបរ​ខ្វះ​សីលធម៌ និង​ល្មើសច្បាប់ មិន​ត្រឹមតែ​ប្រឈម​មុខ​នឹង​ចំណាត់ការ​ច្បាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​អាច​បង្ក​ជា​សោកនាដកម្ម​ដល់​អាយុជីវិត និង​ទ្រព្យសម្បត្តិ​របស់​អ្នក​ដទៃ​ផង​ដែរ ៕