ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុងរាំងស្ងួតជាង៧ពាន់ហិកតា ពេលទឹកធ្លាក់មកដល់ ដណ្តើមគ្នាបើកបិទទ្វារទឹក

1 អាទិត្យ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖​ ខេត្តបន្ទាយមានជ័យ​ស្រូវ​ដែល​រង​ផល​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​ជាង​៧.០០០​ហិ​កតា​នៅ​ពេល​ទឹកធ្លាក់​មក​ដល់​ត្រូវ​បាន​ដណ្តើម​គ្នា​ទាមទារ​បិទ​​បើក​សំណង់​ទ្វារ​ទឹក​នៅ​ថ្ងៃ​ទី​៧ ខែ​ក​ក្កដា ឆ្នាំ​២០២៦​ នៅ​ស្រុក​មង្គល​បូ​រី​។

លោក ផា​ន់ ណា​រ៉ា អនុប្រធាន​មន្ទី​កសិកម្ម​ ​រុក្ខា​ប្រ​ម៉ា​ញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ​ខេត្តបន្ទាយមានជ័យ​ស្ថានភាព​ដាំ​ដុះ​ដំណាំ​ស្រូវ​រដូវវស្សា​បាន​រង​ផល​ប៉ៈ​ពាល់​សរុប​ចំនួន​៧.០០២​ហិ​កតា​លើ​ស្រុក​/​ក្រុង​ចំនួន​៥​និង​១២​ឃុំ​/​សង្កាត់ មាន​១.​ស្រុក​ភ្នំស្រុក​ប៉ៈ​ពាល់​២​ឃុំ​មាន​ចំនួន​២.០៤៥​ហិ​កតា​ ។ ២.​ស្រុក​ព្រៈ​នេត្រ​ព្រៈ​ប៉ៈ​ពាល់​២​ឃុំ​ចំនួន​៦៨២​ហិ​កតា ។ ៣.​ស្រុក​ថ្មពួក​ប៉ៈ​ពាល់​៤​ឃុំ​ចំនួន​៧៦៦​ហិ​កតា ៤.​ស្រុក​ស្វាយចេក​ប៉ៈ​ពាល់​៣​ឃុំ​ចំនួន​៣.៣៤៧​ហិ​កតា ៥.​ក្រុង​សិរី​សោភ័ណ​ប៉ៈ​ពាល់​១​សង្កាត់​មាន​ចំនួន​១៦២​ហិ​កតា​។

លោក កែវ តា​រ៉ា​រស្មី អភិបាលស្រុក​មង្គល​បូ​រី​បាន​បញ្ជាក់​ថា​៖​ពេល​នេះ​ទឹកបាន​ដល់​ដងស្ទឹង​សំណង់​ពោធិ៍​២​ដើម​ឃុំ​រហាត់ទឹក​រយៈពេល​២​ថ្ងៃ​ហើយ​កំពុង​បើក​សំណង់​ទ្វារ​ទឹក​ចូល​ប្រព័ន្ធ​ធា​រា​សា​ស្គ្រ​ប្រឡាយ​មេ​សម្រាប់​ទឹក​ដោយ​តម្រូវការ​ដល់​ប្រជា​កសិករ​ស្រោច​ស្រព​ស្រូវ​ដែល​កំពុង​ប្រឈម​ប៉ៈ​ពាល់​តែ​មាន​ប្រជា​កសិករ​ផ្នែក​ខាងលើ​បាន​ទាមទា​របិទ​ទ្វារ​​ទឹក​សម្រាប់​តម្រូវការ​របស់​ពួក​គាត់​តែ​អាជ្ញាធរ​ស្រុក​មង្គល​បូ​រី​និង​មន្ទី​ជំនាញ​បាន​សម្របសម្រួល​ដោះស្រាយ​ដំណើរការ​ល្អ​មក​វិញហើយ​​។

លោក ឡាយ សុធី ប្រធាន​មន្ទី​រធនធាន​ទឹក​និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​ទឹក​ដែល​ហូរ​​ចូល​ដងស្ទឹង​ពោធិ៍​២​ដើម​ហើយ​កំពុង​បែងចែក​សម្រាប់​ប្រជា​កសិករ​គឺជា​ជំនន់​ទឹកភ្លៀង​ដែល​ធ្លាក់​ពី​ខេត្ត​ប៉ៃលិន​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​បាន​ហូរ​ធ្លាក់​ឆ្លងកាត់​សំណង់​ប​វិល​និង​សំណង់​ព្រៃ​ខ្ពស់​ខេត្តបាត់ដំបង​ហូរ​ចូល​តាម​ដងស្ទឹង​និង​ព្រែក​សឿ​ ​ហើយ​ពេល​នេះ​អាជ្ញាធរ​និង​មន្ទី​រ​ជំនាញ​កំពុង​បែងចែក​ទឹក​អោយ​ជូន​ប្រជា​កសិករ​តាម​តម្រូវការ​ដែល​ទឹក​មាន​តែ​មានស្រុក​/​ក្រុង​មួយ​ចំនួន​នៅ​ខាងជើង​ផ្លូវជាតិ​លេខ​៥​និង​លេខ​៦​កំពុង​ប្រឈម​ប៉ៈ​ពាល់​តែ​រយៈពេល​៣​ទៅ​៤​ថ្ងៃនេះ​មាន​ភ្លៀង​ធ្លាក់​អាចរ​ស់បាន​តែ​មិន​ទាន់​គ្រប​គ្រាន់​នៅឡើយ​ទេ​ ។

ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕​