ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី មក​ដល់​កម្ពុជា បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល​៤​ថ្ងៃ

2 ថ្ងៃ មុន

ខេត្តសៀមរាប ៖ តាម​កម្មវិធី​ដែល​បាន​គ្រោងទុក នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០២៦ គណៈប្រតិភូ​ជាន់ខ្ពស់​កងទ័ព​ម៉ា​ឡេ​ស៊ី ដឹកនាំ​ដោយ លោកនាយ​ឧត្តមសេនីយ៍ តាន់ ស្រី ដា​តុ សេរី ហា​ជី ម៉ា​លេ​ក រ៉ា​សាក់ ប៊ី​ន ស៊ុ​យ​ឡាយ​ម៉ា​ន អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី បាន​អញ្ជើញ​មក​ដល់​ខេត្តសៀមរាប ដើម្បី​ចាប់ផ្តើម​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ និង​មិត្តភាព​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៤​ថ្ងៃ ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ កក្កដា គណៈប្រតិភូ​កងទ័ព​ម៉ា​ឡេ​ស៊ី មាន​គោលបំណង​សំខាន់​ចំនួន​៣ រួម​មាន​៖

ទី​១. ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា និង​ទំនាក់ទំនង​មិត្តភាព​រវាង​កង​យោធពលខេមរភូមិន្ទ និង​កងទ័ព​ម៉ា​ឡេ​ស៊ី ឱ្យ​កាន់តែ​រឹង​មាំ និង​មាន​ប្រសិទ្ធភាព ។

ទី​២. ជា​ការ​បង្ហាញខ្លួន​ជា​ផ្លូវការ បន្ទាប់​ពី​ឯកឧត្តម​ទើបត្រូវ​បាន​តែងតាំង​ជា​អគ្គមេបញ្ជាការ​កងទ័ព​ម៉ា​ឡេ​ស៊ី​ថ្មី ។

និង​ទី​៣. អញ្ជើញ​សួរសុខទុក្ខ និង​លើកទឹកចិត្ត​ដល់​កងកម្លាំង​ម៉ា​ឡេ​ស៊ី ដែល​កំពុង​បំពេញបេសកកម្ម​ជា​អ្នក​សង្កេតការណ៍​អាស៊ាន ។

ដំណើរ​ទស្សនកិច្ច​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​រួមចំណែក​ពង្រឹង​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​យោធា​រវាង​ប្រទេស​ទាំង​ពីរ ព្រមទាំង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​ក្នុង​ការ​ថែរក្សា​សន្តិភាព ស្ថិរភាព និង​សន្តិសុខ​ក្នុង​តំបន់ ៕

Screenshot