អាជ្ញាធរចុះត្រួតពិនិត្យទម្លាក់ស្លាកយីហោដែលមានអក្សរបរទេសនៅកាស៊ីណូចំនួន ៩ក្នុងក្រុងបាវិត
- ស្វាយរៀង
ខេត្តស្វាយរៀង៖ដោយមានការចង្អុលបង្ហាញពីលោកប៉េងពោធិសា អភិបាលនៃគណៈអភិបាលខេត្តនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦ លោក គន សុវណ្ណវាសនា នាយករងរដ្ឋបាលក្រុងបាវិត បានដឹកនាំ លោក អនុប្រធានការិយាល័យសង្គមកិច្ច លោក អនុប្រធាន និងមន្ត្រីការិយាល័យសាធារណការក្រុង ចុះទៅត្រួតពិនិត្យវឌ្ឍនភាពការងារទម្លាក់ស្លាកយីហោដែលមានអក្សរបរទេសពាក់ព័ន្ធ នឹង ទីតាំងលើកស្លាកយីហោមានដាក់វេបផ្សាយហ្គេមអនឡាញខុសច្បាប់ ក្នុងតំបន់រដ្ឋបាលក្រុងបាវិតនិងបានបិទសៀល ចំនួន ០៩ទីតាំងរួមមាន កាស៊ីណូហ្គោលដិនផាឡេស់ ( AI ) កាស៊ីណូស៊ីលវើរស្តារ ,កាស៊ីណូដឺសាន់ កាស៊ីណូឡឺហ្សឹង ,កាស៊ីណូឡាវីហ្កាស វីន ន័ស, កាស៊ីណូ រីហ្សត ទី១ ទី២ ,កាស៊ីណូ ថាយថិនឃីង និងក្រុមហ៊ុន បារីបូព៌ា ។
មហាជនបានអបអរសាទរ ចំពោះចំណាត់ការរបស់លោកអភិបាលខេត្តស្វាយរៀង ហើយសង្ឃឹមថា ការចុះធ្វើរដ្ឋបានចំហរនេះនិងបង្ក្រាបក្រុមឧក្រិដ្ឋជនបរទេសដែលមកលួចលាក់ធ្វើសកម្មភាពល្បែងស៊ីសងនិងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យាអស់ពីរដ្ឋបាលខេត្តស្វាយរៀងចុះ៕








ចែករំលែកព័តមាននេះ