ភ្លៀងលាយឡំខ្យល់កន្ត្រាក់ ខូចខាតផ្ទះជិត ១០ខ្នង ក្នុងភូមិចំនួន៣
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ ភ្លៀងលាយឡំខ្យល់កន្ត្រាក់ប៉ៈពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋ៣ភូមិ ជិត១០ខ្នងផ្ទៈបាក់ប៉ើងដំបូលនៅរសៀលថ្ងៃទី៧ ខែកក្តដា ឆ្នាំ២០២៦នៅស្ថិតសង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណបានប្រាប់ថា៖នៅក្រុងសិរីសោភ័ណមានភ្លៀង ហើយលាយឡំដោយខ្យល់កន្ត្រាក់ប៉ៈពាល់ផ្ទៈសប្បែងប្រជាពលរដ្ឋ៣ភូមិចំនួន៨ខ្នងផ្ទៈបានបាក់និងប៉ើងដំបូលតែសំណាងគ្មានអ្នករងគ្រោះប៉ះពាល់រួមមាន ១-ភូមិភ្នំកន្ទួតចំនួន៥ខ្នងផ្ទៈ ២-តារាងចំនួន១ខ្នង ៣-ភូមិកំពង់ស្វាយចំនួន១ខ្នងផ្ទៈ។
លោកបានបញ្ជាក់ថា ក្រោយទទួលព័ត៌មានដឹកនាំអាជ្ញាធរភូមិនិងសង្កាត់ចុះទៅពិនិត្យនិងវាយតម្លៃផលប៉ៈពាល់រាយការណ៍ជូនគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបន្ទាយមានជ័យ ដើម្បីជួយសម្របសម្រួលសង្គ្រោះបន្ទាន់ជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៨ខ្នងផ្ទៈ។
លោក ស្រេង សុផល បានបញ្ជាក់ថា៖នៅថ្ងៃស្អែកនេះស្នើសុំទៅឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមសនជ័យ ដើម្បស្នើសុំកម្លាំងអន្តរាគមន៍ជួយជួសជុលផ្ទៈសម្បែងដែលរងគ្រោះដោយច្យល់កន្ត្រាក់ប៉ៈពាល់ចំនួន៣ភូមិខូចខាតផ្ទៈសប្បែងចំនួន៨ខ្នងផ្ទៈ៕
























ចែករំលែកព័តមាននេះ