ខេត្តសៀមរាប ៖ ទីតាំងការដ្ឋានសាងសង់ផ្ទះមួយកន្លែង ស្ថិតនៅក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ត្រូវបានក្រុមការងារខេត្ត ស្រុក សហការជាមួយអាជ្ញាធរជាតិអប្សរា ចុះពិនិត្យ ឃើញថា ពុំមានច្បាប់អនុញ្ញាតសាងសង់ពីអាជ្ញាធរពាក់ព័ន្ធ ហើយត្រូវបានក្រុមការងារចម្រុះចុះផ្អាកការសាងសង់ភ្លាមៗ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះ ។
ជាមួយនឹងការចុះផ្អាកនេះ ក្រុមការងារខេត្ត និងអាជ្ញាធរជាតិអប្សរា បានណែនាំដល់ម្ចាស់សំណង់ឱ្យធ្វើការសុំអនុញ្ញាតច្បាប់សាងសង់ឱ្យបានត្រឹមត្រូវ ស្របតាមនីតិវិធីជាមុនសិន ទើបអនុញ្ញាតឱ្យសាងសង់ ចៀសវាងការសាងសង់ខុសបច្ចេកទេស ធ្វើឱ្យមានបញ្ហាសំណង់នាថ្ងៃក្រោយ៕













ចែករំលែកព័តមាននេះ