ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ្នកជំនាញ៖ គេងស្រាត អាចជួយឱ្យគេងលក់ស្រួលជាង

1 អាទិត្យ មុន

សុខភាព៖ យោងតាមការចុះផ្សាយពីសារព័ត៌មាន CNN​ អ្នកជំនាញផ្នែកដំណេកបានឱ្យដឹងថា ការគេងដោយមិនស្លៀកខោអាវ​ឬស្លៀកសម្លៀកបំពាក់ស្រាលៗ អាចជួយឱ្យរាងកាយបញ្ចេញកម្តៅបានល្អ ធ្វើឱ្យគេងលក់ស្កប់ស្កល់ និងមានគុណភាពដំណេកប្រសើរជាងមុន។

សីតុណ្ហភាពបន្ទប់គេងដែលសមស្របគឺប្រហែល 15–19 អង្សាសេ ហើយគួររក្សាឱ្យមានខ្យល់ចេញចូលល្អ។

អ្នកជំនាញក៏បានបញ្ជាក់ថា ការគេងក្នុងសីតុណ្ហភាពត្រជាក់អាចជួយដល់សុខភាពបន្តពូជបុរស ដោយកាត់បន្ថយការប្រមូលកម្តៅជុំវិញសរីរាង្គបន្តពូជ និងអាចជួយបង្កើនគុណភាពដំណេក។

ទោះជាយ៉ាងណា មិនចាំបាច់ត្រូវគេងដោយមិនស្លៀកខោអាវនោះទេ គ្រាន់តែរក្សារាងកាយឱ្យត្រជាក់ និងស្លៀកសម្លៀកបំពាក់ដែលមានខ្យល់ចេញចូលបានល្អ ក៏អាចទទួលបានអត្ថប្រយោជន៍ដូចគ្នា៕
​​​​