សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ការសិក្សាថ្មីលើមនុស្សជាង ៣៥៤,០០០នាក់ បានបង្ហាញថា ការផឹកកាហ្វេជាប្រចាំ អាចជួយបន្ថយហានិភ័យនៃជំងឺក្រិនថ្លើម មហារីកថ្លើម និងការស្លាប់ពាក់ព័ន្ធនឹងជំងឺថ្លើម។ អ្នកដែលផឹក ៥ពែង ឬច្រើនជាងនេះក្នុងមួយថ្ងៃ មានហានិភ័យមហារីកថ្លើមថយចុះដល់ ៤៧%និងហានិភ័យស្លាប់ដោយសារជំងឺថ្លើមថយចុះ ៤២%។
អ្នកស្រាវជ្រាវបញ្ជាក់ថា អត្ថប្រយោជន៍នេះទំនងជាមកពីសារធាតុប្រឆាំងអុកស៊ីតកម្ម ក្នុងកាហ្វេ មិនមែនពីជាតិកាហ្វេអ៊ីនទេ។
ទោះជាយ៉ាងណា អ្នកជំនាញក៏ណែនាំឱ្យផឹកក្នុងកម្រិតសមស្រប និងកាត់បន្ថយការបន្ថែមស្ករ ឬក្រែមផ្អែម ដើម្បីទទួលបានអត្ថប្រយោជន៍សុខភាពល្អបំផុត៕
ចែករំលែកព័តមាននេះ