ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជវាំង​បុរាណ​ថាំង​ឡុ​ង​ទទួលស្គាល់​ជា​បេតិកភណ្ឌ​ពិភពលោក

13 ឆ្នាំ មុន

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោករបស់​អង្គការ​យូ​ណេ​ស្កូ​បាន​សំរេច​ ទទួលស្គាល់ព្រះរាជវាំង​បុរាណ​ថាំង​ឡុ​ង​របស់​វៀតណាម​ជាបេតិកភណ្ឌ​ ពិភពលោកក្នុង​ឱកាស​សម័យប្រជុំលើក​ទី​៣៤​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​មកនេះ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បានបញ្ចូល​ព្រះរាជវាំង​បុរាណ​របស់​ស្ដេច​ ថាំង​ឡុ​ង វៀតណាមទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ​ក្នុង​លេខ​រៀង​ លំដាប់​ទី៩០០ ។

គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោករបស់​អង្គការ​យូ​ណេ​ស្កូ​បាន​សំរេច​ទទួលស្គាល់ព្រះរាជវាំង​បុរាណ​ថាំង​ឡុ​ង​របស់​វៀតណាម​ជាបេតិកភណ្ឌ​ពិភពលោកក្នុង​ឱកាស​សម័យប្រជុំលើក​ទី​៣៤​របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​៣១ កក្កដា កន្លង​មកនេះ​នៅ​ប្រទេស​ប្រេ​ស៊ី​ល ។ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​បានបញ្ចូល​ព្រះរាជវាំង​បុរាណ​របស់​ស្ដេច​ថាំង​ឡុ​ង វៀតណាមទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​យូ​ណេ​ស្កូ​ក្នុង​លេខ​រៀង​លំដាប់​ទី៩០០ ។ ការ​បញ្ចូល​ព្រះរាជវាំង​បុរាណ​នេះ ក្នុងបញ្ជី​បេតិកភណ្ឌ​ពិភពលោក គឺជា​ព្រឹ​ត្ដ​ការណ៍មួយ​ដែល​មាន​អត្ថន័យ​សំខាន់​បំផុត​សំរាប់វៀតណាម ពិសេស​សំរាប់​ក្រុង​ហាណូយ ខណៈដែល​ទីក្រុង​នេះ រៀបចំ​សំរាប់​ប្រារឰ​ធ្វើ​ពិធី សហស្សវត្ស​ថាំង​ឡុ​ង ។ ព្រះរាជវាំង​បុរាណថាំង​ឡុ​ង​ត្រូវ​បាន​រដ្ឋ​វៀតណាម​ទទួលស្គាល់​ជាបេតិកភណ្ឌ​ប្រវត្ដិសាស្ដ្រប​ត្យ​កម្ម និង​សិល្បៈក្នុង​កំរិត​ជាតិ​កាលពី​ដំណាច់ឆ្នាំ​២០០៧ ៕