ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សព្វ​ផ្សាយ​សន្និ​បាត​គណៈ​កម្មា​ធិការកណ្តាល​​​គណ​បក្ស​ប្រជា​ជន​​លើក​ទី​36អាណត្តិ​ទី​5

12 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ នា​រសៀល​ថ្ងៃ​ទី​៦ សីហា នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ស្រុក​សង្កែ​បាន​រៀប​ចំ​ពិធី​ផ្សព្វ​ ផ្សាយ​សន្និ​បាត​គណៈ​កម្មា​ធិការកណ្តាល​លើក​ទី​៣៦​ អាណត្តិ​ទី​៥​ ក្រោម​អធិបតី​ភាព​លោក​ឡោក ហ៊ួរ នាយក​រង​ទី​១​ខុទ្ទ​កា​ល័យ​សម្តេច​អគ្គ​មហា​​ធម្ម​ពោធិ​សាល​ ជា ស៊ីម​និង​ជា​ប្រធាន​ក្រុម​ការ​

ខេត្ត​បាត់​ដំបង​ ៖ នា​រសៀល​ថ្ងៃ​ទី​៦ សីហា នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ប្រជា​ជន​ស្រុក​សង្កែ​បាន​រៀប​ចំ​ពិធី​ផ្សព្វ​ផ្សាយ​សន្និ​បាត​គណៈ​កម្មា​ធិការកណ្តាល​លើក​ទី​៣៦​ អាណត្តិ​ទី​៥​ ក្រោម​អធិបតី​ភាព​លោក​ឡោក ហ៊ួរ នាយក​រង​ទី​១​ខុទ្ទ​កា​ល័យ​សម្តេច​អគ្គ​មហា​​ធម្ម​ពោធិ​សាល​ ជា ស៊ីម​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​ស្រុក​សង្កែ​​ដែល​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​ប្រធាន អនុ​ប្រធាន​ក្រុម​​ការ​ងារ​ចុះ​ជួយ​ស្រុក ឃុំ ប្រធាន អនុ​ប្រធាន​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ សមា​ជិក សមា​ជិកា​​បក្ស​ឃុំ សាខា​បក្ស​ភូមិ​ ក្រុមប្រឹក្សា​បក្ស​ឃុំ​ដែល​មាន​ចំនួន​ទាំង​អស់​១៨២​នាក់​។

លោក​សួន សាវ៉េត ប្រធាន​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​សង្កែ​មាន​ប្រសាសន៍​ថា លទ្ធ​ផល​ការ​ងារ​គណ​បក្ស​​ប្រជាជន​កម្ពុជា​អនុវត្ត​រួច​បាន​​​៣​ជំហាន​នៃ​ការ​ធ្វើ​ បច្ចុប្បន្ន​ភាព​សមា​ជិក​បក្ស​ និង​គ្រប់​គ្រង​សមា​ជិក​បក្ស​ ហើយ​កំពុង​​អនុវត្ត​បញ្ចប់​នូវ​ជំហាន​ទី​៤​ក្នុង​ខែ​សីហា គឺ​អំពី​រចនា​សម្ព័ន្ធ​គណ​បក្ស​​ដែល​មាន​គណៈ​កម្មា​ធិការ​បក្ស​ចំនួន​១១​ គណៈ​កម្មា​ធិការ​បក្ស​ សាខា​បក្ស​មាន​៨៣​សាខា​ ក្នុង​នោះ​សាខា​ភូមិ​មាន​៦៥​សាខា ក្រុម​បក្ស​មាន​ចំនួន​៥.៦៣៣​ក្រុម ដែល​មាន​សមា​ជិក​​បក្ស​សរុប​ចនួន​៤២.៩៩៦​នាក់​ ស្រី​២៣​.១៩៨​នាក់​។ ដោយ​ឡែក​សមា​ជិក​ក្រុម​ប្រឹក្សា​ឃុំ​នៃ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ធានា​ថា នឹង​ទៅ​បោះ​ឆ្នោត​ឱ្យ​បាន​១០០%​មិន​មាន​បញ្ហា​អ្វី​ទេ​។

លោក​ឡោក ហ៊ួរ បាន​អាន​របាយ​ការណ៍​របស់​សម្តេច​អគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន ស្តី​ពី​សភាព​ការណ៍​ និង​ការ​ងារ​គណ​បក្ស​ឆ្នាំ​២០១០​ ដើម​ឆ្នាំ​២០១១ និង​ទិស​ដៅ​ភារកិច្ច​ចុង​ឆ្នាំ​២០១១​ និង​ឆ្នាំ​២០១២ ។ លោក​ក៏បាន​បន្ត​ជំរាប​ជូន​លទ្ធ​ផល​សំខាន់ៗ​ដែល​​សន្និ​បាត​សម្រេច​បាន​នៅ​ក្នុង​តួនាទី​ជា​អ្នក​ដឹក​នាំ​ ការ​ពារ​អភិវឌ្ឍ​ប្រទេស គឺ​ធានា​បាន​សុវត្ថិ​ភាព​​ ស្ថិរ​ភាព​នយោ​បាយ​ សន្តិ​សុខ សណ្តាប់​ធ្នាប់​សង្គម​ ការ​ពារ​បូរណ​ភាព​ទឹក​ដី និង​​ជំរុញ​ឱ្យ​តុលាកា​រ​អន្តរ​ជាតិ​ក្រុង​ឡា​អេ​បក​ស្រាយ​​សាល​ក្រម​កាត់​ក្តី​រឿង​ប្រាសាទ​ព្រះ​វិហារ​​បង្ហាញ​ដល់​មជ្ឈ​ដ្ឋាន​ជាតិ​ និង​អន្តរ​ជាតិ​។ ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ការ​ពង្រឹង​សេដ្ឋ​កិច្ច​ វិស័យ​ដាំ​ដុះ​ ប្រព័ន្ធ​ធារា​សាស្ត្រ​ទូទាំង​ប្រទេស​ធានា​សុវត្ថិ​ភាព​ សន្តិ​សុខ​ស្បៀង​ ជីវ​ភាព​របស់​ប្រជា​ពល​រដ្ឋ​​ត្រូវ​បាន​លើក​កំពស់​គួប​ផ្សំនឹង​ការ​ងារ​បន្ត​បន្ទាប់​នៅ​តាម​​រោង​ចក្រ​ សហ​គ្រាស​ធំៗ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​នានា​​​ទូទាំង​ប្រទេស​៕