ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែន ៖ ​​​ចាប់ខ្លួន​អតីត​​​នាយករដ្ឋ​មន្ត្រី​​លោកស្រី​ទីម៉ូ​​ឆេនកូ

12 ឆ្នាំ មុន

អតីត​​នាយករដ្ឋ​មន្ត្រី​​អ៊ុយក្រែន ​​ដែល​​ពេល​នេះ​ជា​មេដឹកនាំ​​ប្រឆាំង​លោកស្រី ​អ៊ី​ អ៊ូលីយ៉ា ទីម៉ូ​​ ឆេនកូ ត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃទី​៥ សីហា ​កន្លងមកនេះ​ពីបទ​រំលោ.ភ​​បំពាន​លើដំណើរ​​ការ​របស់​​តុលាការ​​ក្នុង​ឱកាស​​​នៃសវនាការ​​​កាត់ក្តី​​​លោកស្រី​​ពីបទរំលោ.ភ​​បំពាន​អំណាច​ ។ ​យោ​ងតាម​​ទីភ្នាក់​ងារ​សារព័ត៌​មាន​ INTERFAX UKRAINE ថា

អតីត​​នាយករដ្ឋ​មន្ត្រី​​អ៊ុយក្រែន ​​ដែល​​ពេល​នេះ​ជា​មេដឹកនាំ​​ប្រឆាំង​លោកស្រី ​អ៊ី​ អ៊ូលីយ៉ា ទីម៉ូ​​ ឆេនកូ ត្រូវ​បាន​ចាប់ខ្លួន​កាលពីថ្ងៃទី​៥ សីហា ​កន្លងមកនេះ​ពីបទ​រំលោភ​​បំពាន​លើដំណើរ​​ការ​របស់​​តុលាការ​​ក្នុង​ឱកាស​​​នៃសវនាការ​​​កាត់ក្តី​​​លោកស្រី​​ពីបទរំលោភ​​បំពាន​អំណាច​ ។

​យោ​ងតាម​​ទីភ្នាក់​ងារ​សារព័ត៌​មាន​ INTERFAX UKRAINE ថា ចៅ​ក្រម​ប្រកាស​ថា ​​​ការរំលោភ​​បំពានជាបន្តបន្ទាប់​របស់ជន​ជាប់ចោទ​​ពិសេស​​ការ​​​ជ្រៀត​ជ្រែក​​ក្នុង​កម្រិត​​នៃ​​ការ​​​​សាកសួរ​​​បណ្តា​សាក្សី​​​គឺជា​មូលហេតុ​សំខាន់​នៃ​ការ​ចាប់ខ្លួន​​លោក​ស្រី​អតីត​នាយករដ្ឋ​មន្ត្រី​រូបនេះ ។

​ចៅក្រម​​​ក៏ប្រកាស​​​ផង​ដែរ​ថា លោកស្រី​ទីម៉ូ ​ឆេន​កូ ​បានពន្យារពេល​​ដោយចេនា​​​នូវ​សវនាការ​​កាត់ក្តី​​រឿង​លោកស្រី ។​​ ការិយាល័យ​រដ្ឋ​អាជ្ញា​​បានចោទប្រកាន់​លោកស្រី​ទីម៉ូ​​ ឆេនកូ ថា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​​​ព្រមព្រៀង​មួយ​ស្តីពី​ការ​ផ្តល់​ឧស្ម័ន​​ជាមួយ​ក្រុម​​ហ៊ុនរុស្ស៊ី GAZPROM កាលពី​ឆ្នាំ​២០០៩ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អ​វិជ្ជ​មាន​ដល់សេដ្ឋ​កិច្ច​​​អ៊ុយ​ក្រែន ៕