ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​​​នៅកូរ៉េ​​ខាង​ជើង​ធ្វើ​ឱ្យ​មានការ​ខ្វះខាត​​​យ៉ាង​​ធ្ងន់ធ្ងរ​​​

12 ឆ្នាំ មុន

​ទីភ្នាក់ងារ​​​​សារព័ត៌​មាន​ផ្លូវ​ការ​​កូរ៉េ​ខាង​ជើង KCNA រាយការណ៍​​​​កាលពីថ្ងៃទី​​​៥ សីហា ថា ការ​បាត់បង់ជីវិត​​មនុស្ស និង​​សម្ភារៈដោយ​សារ​​​ភ្លៀង​ធ្លាក់​ខ្លាំង​ និងទឹកជំនន់​នៅកូរ៉េ​ខាង​ត្បូង​មាន​​ការ​កើនឡើង​។​ KCNA បន្ត​ថា ភ្លៀងធ្លាក់​​យ៉ាង​ខ្លាំង និង​ព្យុះ​​ទីហ្វុង​​-៥ ដែលកើត​​មាន​ក្នុង​​ប្រទេស​កូរ៉េ​ខាង​ជើង​ពី​ដំណាច់​​ខែ​មិថុនា

​ទីភ្នាក់ងារ​​​​សារព័ត៌​មាន​ផ្លូវ​ការ​​កូរ៉េ​ខាង​ជើង KCNA រាយការណ៍​​​​កាលពីថ្ងៃទី​​​៥ សីហា ថា ការ​បាត់បង់ជីវិត​​មនុស្ស និង​​សម្ភារៈដោយ​សារ​​​ភ្លៀង​ធ្លាក់​ខ្លាំង​ និងទឹកជំនន់​នៅកូរ៉េ​ខាង​ត្បូង​មាន​​ការ​កើនឡើង​។​

KCNA បន្ត​ថា ភ្លៀងធ្លាក់​​យ៉ាង​ខ្លាំង និង​ព្យុះ​​ទីហ្វុង​​-៥ ដែលកើត​​មាន​ក្នុង​​ប្រទេស​កូរ៉េ​ខាង​ជើង​ពី​ដំណាច់​​ខែ​មិថុនា មក​ពាក់​កណ្តាល​ខែ​កក្កដា ​មក​ទល់​ពេល​​នេះ បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​​​៣០​នាក់ហើយ ។ ​​ផ្ទះសម្បែង​​​ចំនួនជាង​​​​៦.៧៥០​ខ្នង ​​រងការបំផ្លាញ​​​បណ្តាល​ឱ្យមនុស្ស​​​ជាង​​១៥.៨០០​នាក់ ​គ្មានទីជម្រក ។ ​​​ផ្ទៃដី​​​ដាំ​ដុះ​ជាង​​​៤៨.០០០​​ហិកតា ​​ត្រូវទឹក​ជន់លិច ឬ​ភក់ហូរ​​​កប់ ធ្វើ​​ឱ្យ​​ប៉ះពាល់​​ធ្ងន់​​ធ្ងរ​​ដល់​ផលិត​កម្ម​​គ្រាប់​​ធញ្ញជាតិនា​ឆ្នាំ​​នេះ ។ ការបាក់​ដី​​ក៏រាំង​​ខ្ទប់​ផងដែរ ​​នូវផ្លូវ​​​រថ​ភ្លើង ស្ពាន និង​​ផ្លូវថ្នល់​​​ទាំងឡាយ​​ធ្វើ​ឱ្យមានការ​​លំបាក​​ដល់​ការ​ផ្គត់​ផ្គង់​​សម្ភារៈជួយ​សង្គ្រោះ​​​​តំបន់ រងគ្រោះ​​ទាំងឡាយ ៕​