ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទ្រុងភ្លាមៗនៅនឹងកន្លែង! ក្រុមការងារចម្រុះខេត្តព្រៃវែង ឃាត់រថយន្តល្មើសច្បាប់បាន៥គ្រឿង

2 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្តព្រៃវែង បានឱ្យ​ដឹង​ថា ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៃ​អនុ​គណៈកម្មការ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​ឃាត់​ត្រួតពិនិត្យ​រថយន្ត​បាន​ចំនួន​៣១​គ្រឿង កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០២៦ កន្លង​ទៅ​នេះ ។

ប្រតិបត្តិការ​នេះ​បាន​ធ្វើ​ឡើង នៅ​ចំណុច​គោលដៅ​ផ្លូវជាតិ​លេខ​១ ស្ថិត​ក្នុងភូមិ​ច​ង្រុះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។

ជា​លទ្ធផល ក្រុមការងារ​បាន​រក​ឃើញ​រថយន្ត​ល្មើស​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន​៥​គ្រឿង ក្នុង​នោះ​រួម​មាន ៖ អ្នកបើកបរ​ខុស​ប្រភេទ​យានយន្ត​ចំនួន​២​គ្រឿង​, ហួស​សុពលភាព​ឆៀក​ចំនួន ១​គ្រឿង និង​បាន​ធ្វើការ​កាត់​ទ្រុង​រថយន្ត​ដែល​ត​ទ្រុង​កែ​ច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ចំនួន ២​គ្រឿង ភ្លាម​ៗ​នៅ​នឹង​កន្លែង ៕