ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួ.ច​ម៉ូតូ​គេច​ខ្លួនបាន​១​ថ្ងៃ​ ត្រូវ​អស់លក្ខណ៍​ នៅ​ទួល​គោក

3 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​ខណ្ឌទួលគោក​ឃាត់ខ្លួន​បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ម៉ាក MSX មួយ​គ្រឿង​គេចខ្លួន​បាន​តែ​មួយ​ថ្ងៃ​។

ជនសង្ស័យ​រូប​នោះ ១.​ឈ្មោះ គយ ជីវន្ត ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅ​មិន​ពិ​ប្រាកដ ម្តុំ​វត្ត​នាគ​វ័ន​។ (​មាន​សារធាតុ​ញៀន​)​និង ២.​ឈ្មោះ សុ ភា​ត្រា ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មុខរបរ មិន​ប្រាកដ ស្នាក់​នៅ​មិន​ពិ​ប្រាកដ​។ (​មាន​សារធាតុ​ញៀន​)​។

តាម​នគរបាល​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​០២​និង​៣០​នាទី​រំលង​អា​ធ្រា​ត្រ​កម្លាំង​ផ្នែក​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​០២​នាក់ នៅ​ចំណុច​បណ្ដោយ​បណ្តោយ​ផ្លូវ​២៨៣ កែង​ផ្លូវ​៦០៨ ភូមិ​១៤ សង្កាត់​បឹង​កក់​ទី​១ ក្នុង ករណីៈ​លួច និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន (​លួច​ម៉ូតូ​០១​គ្រឿង​ម៉ាក MSX ) ដែល​បាន​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ចំណុច​មុខ​ផ្ទះ​លេខ ៧៣៨ ផ្លូវ​លេខ​១២៨ ក្រុម​ទី​១២ ភូមិ​ទី​៤ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០២៦ វេលា​ម៉ោង​ប្រហែល​០១​និង​៣០​នាទី​រំលង់​អា​ធ្រា​ត្រ ។

ជន​រង​គ្រោះ​:​ដែល​ជា​ម្ចាស់​ម៉ូតូ ឈ្មោះ ធី​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ ជាង​ជុស​ជួល​ទូរស័ព្ទ ស្នាក់​នៅ​កន្លែង​កើតហេតុ​។

បន្ទាប់​ពី​ឃាត់ខ្លួន​សមត្ថកិច្ច​ដក​រហូត​វត្ថុ​តាង​ចាប់​យក​មាន​៖ ម៉ូតូ​០១​គ្រឿង​ម៉ាក MSX C110 ព​ណ៏​ត្រួយ​ចេក ស៊េរី​2017 ពាក់​ស្លាក​លេខ ភ្នំពេញ 1JA – 7053 ជា​របស់​ជន​រង​គ្រោះ​ដែល​ជនសង្ស័យ ធ្វើ​សកម្មភាព​លួច​។

ប​ច្ចុ​ប្ប​ន្នៈ​ជនសង្ស័យ​ទាំង​០២​នាក់​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក ដើម្បី​សាកសួរ​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ៕​