ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នករត់ពន្ធទំនិញខុសច្បាប់ពីថៃ ប្រយ័ត្នត្រូវយកទៅរែកដីនៅព្រំដែន

2 ម៉ោង មុន

អ្នក​ដែល​រត់ពន្ធ​ទំនិញ​ថៃ​ខុសច្បាប់ តាម​ព្រំដែន​ចូល​មក​កម្ពុជា ប្រសិនបើ​ចាប់​បាន​អាច​នឹង​ត្រូវ​ដកហូត​ទ្រព្យសម្បត្តិ រែក​ដី ជួយ​ជីក​ត្រង់​សេរ​នៅ​ព្រំដែន ។

ក្នុង​ពិធី​សំ​សំណេះសំណាល​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ជនភៀសសឹក​ចំនួន​២៨០៥​គ្រួសារ ក្នុងស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ​ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់​ថា «​រឿង​បិទ​បើក​ព្រំដែន ចង់​ថៃ​បិទ ឬ​បើក ជា​រឿង​របស់​ថៃ ។ បើ​ថៃ​ចង់​បិទ​១០០ ទៅ​៥០០​ឆ្នាំ ក៏​ស្រេច​ទៅ​តាម​គេ​ទៅ … សំខាន់​យើង​កុំ​ធ្វើ​ខុសច្បាប់ »​។

សម្តេច​តេ​ជោ បាន​បញ្ជក់​ថា ទំនិញ​ថៃ មួយ​ឆ្នាំ​នាំ​ចូល​កម្ពុជា​ជាង​១០​ពាន់​លាន​ដុល្លារ សូម​ទុក​ឲ្យ​ប្រជាជន​ថៃ​ប្រើប្រាស់​ខ្លួនឯង​ទៅ ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកទឹកចិត្ត ឲ្យ​ពង្រឹង​ការ​ផលិត និង​ផ្គត់ផ្គង់​នៅ​ក្នុងស្រុក ហើយ​បើ​ខ្វះខាត អាច​នាំ​ចូល​ពី​ទីផ្សារ​វៀតណាម ពី​ម៉ា​ឡេ​ស៊ី និង​សិង្ហ​បុរី បាន ៕