ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ងំក្នុងឃ្លាំងក៏មិនរួច ! កម្លាំងជំនាញឡោមព័ទ្ធក្របួចក្រុមឆបោ.កអនឡាញ ខ្មែរ-ចិន៤០នាក់ នៅក្រុងព្រះសីហនុ

1 នាទី មុន
  • ព្រះសីហនុ

ខេត្តព្រះសីហុន ៖ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​បង្ក្រាប​ទីតាំង​ឆបោក​អន​ឡាញ (Online Scams) មួយ​កន្លែង និង​ឃាត់ខ្លួន​មនុស្ស​បាន ៤០​នាក់ ក្នុង​នោះ​ជនជាតិ​ខ្មែរ​៤​នាក់​ដែរ ។

ជាក់ស្តែង​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ប្រកាស​នា​ថ្ងៃ​ទី​៨ ខែមិថុនា​នេះ​ថា ៖ នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២៦ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ បាន​បើក​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​បទល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា (ONLINE SCAMS) ក្នុង​ទីតាំង​ឃ្លាំង​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​បាន​សម្រេច​ដកហូត​វត្ថុ​តាង​រួម​មាន ៖
-​កុំព្យូទ័រ​លើ​តុ ចំនួន ២៦​គ្រឿង
-​កុំព្យូទ័រ​យួរដៃ ចំនួន ៣២​គ្រឿង
-​ទូរ​សព្ទ​ដៃ ចំនួន ១២១​គ្រឿង ព្រមទាំង​សម្ភារ​ភស្តុ​តាង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។

ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​មនុស្ស​ចំនួន ៤០​នាក់ ស្រី​៥​នាក់ ក្នុង​នោះ ជនជាតិ​ចិន​ចំនួន​៣៦​នាក់ ស្រី​១​នាក់ និង​ជនជាតិ​ខ្មែរ​៤​នាក់ ស្រី ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ៤០​នាក់ រួម​ជាមួយ​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​ព្រះ​សីហ​នុ ដើម្បី​បន្ត​នីតិវិធី​សាកសួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕