ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បញ្ជា​ឱ្យ​ចាប់ខ្លួន​អ្នក​លួច​នាំ​ទំនិញ​ចូល​ពី​ថៃ​ឱ្យ​អស់ ព្រមទាំង​ដកហូត​ទ្រព្យសម្បត្តិ​

1 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ​ ៖ សម្តេច​តេ​ជោ ហ៊ុន ​សែន ​ប្រមុខរដ្ឋ​ស្តីទី​ បាន​ចេញ​បញ្ជា​ឲ្យ​​ចាប់ខ្លួនអ្នក​ដែល​នាំ​ចូល​នាំ​ទំនិញ​ចូល​ពី​ថៃឲ្យ​អស់​ ព្រមទាំង​ដកហូត​យក​ទ្រព្យសម្បត្តិ​ឱ្យអស់ ដើម្បីអ្នក​នោះ​​ទៅ​ធ្វើការ​នៅ​តាម​លេន​​ដ្ឋា​ន​វិញ​ ។​

សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​ថ្លែង​ក្នុង​ពិធី​​​សំណេះសំណាល​សួរសុខទុក្ខ ប្រជា ពលរដ្ឋ​ជនភៀសសឹក​ចំនួន​២៨០៥​គ្រួសារ​ក្នុងស្រុក​ស្វាយចេក ខេត្ត​បន្ទាយ​មាន​ជ័យ​​ នា​ព្រឹក​ថ្ងៃ​ទី​៩ ​មិថុនា ឆ្នាំ​២០២៦​ ថា​ «​មើល​អស់លោក​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស នៅ​តាម​ព្រំដែន ​រក​ចាប់​អ្នក​ណា​លួច​នាំ​ទំនិញ​ថៃ​ចូល​មក​កម្ពុជា   មើល​អាណា មី​ណា​ នាំ​យក​ជើង មាន់​​មក របស់​គេ​អត់​ស៊ី បែរ​នាំ​យក​មក​ឲ្យ​ខ្មែរ​ស៊ី​ ! រយៈពេល​១​ឆ្នាំ​ហើយ​ សង្គ្រាម​គេ​ធ្វើបាប​យើងនៅ​មិនដឹង​ទៀត» ​។

​ជាមួយ​គ្នា​នោះ​ដែរ​ ក្រៅពី​ចាប់ខ្លួន​អ្នក​នាំ​ដែរ​ នាំ​យក​ទំនិញ​ពី​ថៃ ​សម្តេច​តេ​ជោ​​ក៏​បាន​ឲ្យ​ដកហូត​យក​ទ្រព្យសម្បត្តិ​ទាំងអស់​ ដើម្បី​អ្នក​ទាំងនោះ​ទៅ​ធ្វើការ​នៅ​លេ​ន​ដ្ឋា​ន​ផង​ដែរ ​៕