សង្គ្រាមនៅមជ្ឈឹមបូព៌ា ៖ ការវាយប្រហារគ្នាទៅវិញទៅមក រវាងអ៉ីរ៉ង់ និងអ៉ីស្រាអែលបានផ្អាក កាលពីថ្ងៃទី៨ មិថុនា តែភាគីម្ខាងៗនៅតែគំរាមគ្នាទៅវិញទៅមកថា នឹងតបតវិញយ៉ាងម៉ឺងម៉ាត់ បើមានការវាយប្រហារថ្មី ។ អ៉ីរ៉ង់ដំបូងប្រកាសពីការបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួនប្រឆាំងអ៊ីស្រាអែល ក្រោយសាររបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ដែលស្នើដល់ប្រទេសទាំង២ ឲ្យបញ្ឈប់ជាបន្ទាន់ការប្រទូស្តរ៉ាយគ្នា ។ បន្ទាប់មក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីននេតាន់យ៉ាហ៊ូអះអាងថា បច្ចុប្បន្ន ការប្រទូស្តរ៉ាយគ្នាលើរណសិរ្សនេះបានត្រូវបញ្ចប់ ។

កងទ័ពអ៊ីស្រាអែលក្នុងសេចក្ដីប្រកាសមួយសរសេរថា កងទ័ពកំណត់ឃើញបណ្ដាមីស៊ីលបាញ់ចេញពីអ៉ីរ៉ង់សំដៅដែនដីអ៊ីស្រាអែល ។ បន្តិចក្រោយមក កងទ័ពរៀបរាប់ពីការបាញ់ស្រោចមីស៊ីលជាថ្មី សំដៅអ៊ីស្រាអែលទៀតជាលើកដំបូង ចាប់តាំងពីមានបទឈប់បាញ់គ្នារវាងអ៉ីរ៉ង់ អាមេរិកនិងអ៊ីស្រាអែលពីថ្ងៃទី៨ មេសា មក ។ អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល ឧត្ដមសេនីយអេហ្វហ្វីដឺហ្វ្រីន ក្នុងសង្កថា ខ្លីមួយតាមទូរទស្សន៍និយាយថា របបអ៉ីរ៉ង់បានប្រព្រឹត្តកំហុសឆ្គងធ្ងន់ធ្ងរមួយ ដោយជ្រើសរើសយកជាថ្មីម្ដងទៀតផ្លូវភេរវកម្ម ។ យើងនឹងមិនអនុញ្ញាតឲ្យ្តមានការវាយប្រហារបន្តទៀតលើពលរដ្ឋអ៊ីស្រាអែលឡើយ ។ អ្នកនាំពាក្យរូបនោះ ក៏ប្រកាសផងដែរថា បណ្ដាសាលារៀនក្នុងប្រទេសនឹងត្រូវបិទទ្វារទាំងអស់ ។
មុននេះ អ៉ីរ៉ង់បានគំរាមវាយប្រហារលើបណ្ដាផលប្រយោជន៍របស់អាមេរិក និងអ៉ីស្រាអែលនៅមជ្ឈឹមបូព៌ា ក្រោយអ៊ីស្រាអែលវាយប្រហារលើក្រុងបេរូតបណ្ដាលឲ្យមនុស្សស្លាប់២នាក់ កាលពីថ្ងៃទី៧ មិថុនា ។ ចំពោះការវាយប្រហារថ្មីនេះ របស់អ៉ីរ៉ង់លើ
អ៊ីស្រាអែល ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ គូសបញ្ជាក់តាមទូរទស្សន៍FOX NEWSថា បែបនោះពិតណាស់នឹងមិនជួយសម្រួលដល់ការចរចាឡើយ ។
លោកថា អ្នកបានបាញ់មីស៊ីលបែបនេះ វាគ្រប់គ្រាន់សម្រាប់ការវិលមករកតុចរចាវិញ ហើយចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ។ លោកថ្លែងបែបនេះសំដៅផ្ញើជូនចំពោះបណ្ដាមេដឹកនាំអ៉ីរ៉ង់ ។ លោកត្រាំបន្តថា លោកនឹងនិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកបេនចាមីននេតាន់យ៉ាហ៊ូ ដើម្បីប្រាប់ថា កុំឲ្យតបត ។ លោកថា អ៊ីស្រាអែលអាចវាយប្រហារ ហើយ
អ៉ីរ៉ង់ក៏អាចវាយប្រហារដែរ ។

ក្រោយ១០០ថ្ងៃនៃសង្គ្រាម និងការចូលជាធរមានបទឈប់បាញ់គ្នាពីថ្ងៃទី៨ មេសា មក ស្នូរផ្ទុះខ្លាំងៗ និងការប្រប្រកាសអាសន្នលាន់ឮជាថ្មីនៅក្រុងតេហេរ៉ង់ ឬក្រុងតែលអាវីវ កាលពីថ្ងៃទី៧ និងទី៨ មិថុនា ។ ការវាយប្រហារទាំងនេះ បណ្ដាលឲ្យមនុស្ស១៥នាក់រងរបួសនៅអ៉ីរ៉ង់ ។ ចាប់តាំងពីយប់ថ្ងៃទី៧ មិថុនា មក អ៉ីរ៉ង់បានបាញ់មីស៊ីល៣០គ្រាប់ ប្រឆាំងអ៊ីស្រាអែលជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើជាយក្រុងបេរូតភាគខាងត្បូង បណ្ដាលឲ្យមនុស្សស្លាប់២នាក់ និងរបួស២០នាក់។ ការវាយប្រហាររបស់អ៊ីស្រាអែលនៅបន្តកាលពីថ្ងៃទី៨ មិថុនា នៅភាគខាងត្បូងលីបង់ ប្រឆាំងមូលដ្ឋាន១៥ ក្នុងនោះ មានទីក្រុងទៀរ បណ្ដាលឲ្យមនុស្សស្លាប់១៤នាក់ និងជាង២០នាក់រងរបួស។
ក្រុមហេសប៊ុលឡាហ៍លីបង់ ក៏បានតបតវិញជាមួយការបាញ់គ្រាប់ផ្លោង៣គ្រាប់សំដៅកងទាហានអ៊ីស្រាអែល ។ ចំណែកពួកឧទ្ទាមហ៊ូធីស្និទ្ធអ៉ីរ៉ង់វិញអះអាងពីការវាយប្រហារមួយប្រឆាំងអ៊ីស្រាអែល និងចេញការហាមឃាត់ ការធ្វើនាវាចរណ៍របស់អ៊ី
ស្រាអែលក្នុងសមុទ្រក្រហម ៕

ចែករំលែកព័តមាននេះ