ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក ដូណាល់ ត្រាំ បញ្ជាឱ្យអ៊ីស្រាអែល និងអ៊ីរ៉ង់ បញ្ឈប់ការបាញ់ប្រហារគ្នាជាបន្ទាន់​

12 ម៉ោង មុន



ទីក្រុងវ៉ាស៊ីនតោន៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍បង្គាប់ជាបន្ទាន់នៅថ្ងៃចន្ទនេះ ដោយសង្កត់ធ្ងន់ថា ប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការវាយប្រហារសងសឹកបកទៅវិញទៅមកជាបន្ទាន់។ លោក ត្រាំ បានសរសេររៀបរាប់នៅលើបណ្តាញសង្គម Truth Social យ៉ាងខ្លីថា៖ «អ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវតែបញ្ឈប់ការ “បាញ់ប្រហារគ្នា” ជាដាច់ខាតនៅពេលនេះ»។

ការចេញមុខអន្តរាគមន៍យ៉ាងក្តៅគគុករបស់មេដឹកនាំអាម៉េរិករូបនេះ ធ្វើឡើងបន្ទាប់ពីកងទ័ពអ៊ីស្រាអែល និងអ៊ីរ៉ង់ បានបើកការវាយប្រហារបាញ់ស្រោចអាវុធដាក់គ្នាទៅវិញទៅមកយ៉ាងចាស់ដៃនៅថ្ងៃចន្ទ ដែលនេះត្រូវបានគេចាត់ទុកថាជាការប្រឈមមុខដាក់គ្នាផ្នែកយោធាដ៏ធ្ងន់ធ្ងរ និងគួរឱ្យព្រួយបារម្ភបំផុត ចាប់តាំងពីកិច្ចព្រមព្រៀងឈប់បាញ់នៅក្នុងតំបន់មជ្ឈិមបូព៌ាត្រូវបានដកហូត និងអនុវត្តកាលពីពីរខែមុនមក៕