សង្គ្រាមអ៉ីរ៉ង់ ៖ ទោះមានការអំពាវនាវរបស់ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ ឲ្យមានការអត់ធ្មត់អ៉ីស្រាអែលមិនបានស្ដាប់ ហើយបានវាយប្រហារតាមអាកាសតបតអ៉ីរ៉ង់វិញ កាលពីថ្ងៃទី៨ មិថុនា ក្រោយអ៉ីរ៉ង់បាញ់មីស៊ីលលើអ៉ីស្រាអែលជាលើដំបូងក្រោយមានបទឈប់បាញ់គ្នាមក ។

ស្នូរផ្ទុះនានាលាន់ឭនៅក្រុងតេហេរ៉ង់ និងនៅទីក្រុងតាព្រីស និងក្រុងអ៉ីស្ប៉ាហាន់ ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍រដ្ឋអ៉ីរ៉ង់ នាព្រឹកថ្ងៃទី៨ មិថុនា ពេលដែលកងទ័ពអ៉ីស្រាអែលប្រកាសថា កងយន្តហោះរបស់ខ្លួនបានទម្លាក់គ្រាប់បែក លើបណ្ដាគោលដៅយោធារបស់របបអ៉ីរ៉ង់នៅភាគខាងលិច និងភាគកណ្ដាលប្រទេសនេះ ។ កងទ័ពអ៉ីស្រាអែលបានព្រមាន
នាពេលមុននេះថា ខ្លួននឹងវាយប្រហារខ្លាំងក្លា ជាការសងសឹកចំពោះការបាញ់មីស៊ីលអ៉ីរ៉ង់លើប្រទេសខ្លួន ដែលមីស៊ីលទាំងនោះ ត្រូវបានស្ទាក់កម្ទេច ។

ក្រុងតេហេរ៉ង់ចាត់ទុកការវាយប្រហារទាំងនេះរបស់ខ្លួនថា ជាការព្រមាន និងជាការសងសឹកចំពោះការទម្លាក់គ្រាប់បែក របស់
អ៉ីស្រាអែលលើជាយក្រុងខាងត្បូងនៃក្រុងបេរូត ជាទីតាំងរបស់ក្រុមហេសប៊ុលឡាហ៏ បណ្ដាលឲ្យមនុស្សស្លាប់២នាក់និងរបួស២០នាក់។ ទោះបីមានបទឈប់បាញ់គ្នាជាទ្រឹស្ដីចុះហត្ថលេខារវាងលីបង់ និងអ៉ីស្រាអែលក៏ដោយ។

អ៉ីរ៉ង់ នាព្រឹកថ្ងៃទី៨ មិថុនា បានបាញ់មីស៊ីលជាលើកទី២លើអ៊ីស្រាអែល ជាការតបតចំពោះការវាយប្រហារលើខ្លួន។ ស្នូរផ្ទុះនានាបានលាន់ឮជាពិសេស នៅក្រុងហ្សេរុយសាឡឹមជាកន្លែងដែលអ៊ីស្រាអែលកំណត់ឃើញការបាញ់មីស៊ីលមួយមកពីយេ
ម៉ែន៕
ចែករំលែកព័តមាននេះ