ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡើងកម្ដៅខ្លាំងនៅសមុទ្រចិនខាងកើត៖ ចិនបើកប្រតិបត្តិការអនុ​វត្តច្បាប់ក្បែរកោះតៃវ៉ាន់ ដើម្បីឆ្លើយតបនឹងការចរចាព្រំ​ដែនរវាងជប៉ុន និងហ្វីលីពីន

21 ម៉ោង មុន

ប្រទេស​ចិន ៖ ជា​ការ​ឆ្លើយ​តប​​ចំពោះ​ការ​ពិភាក្សា​គ្នា​ នា​ពេល​ថ្មី​ៗ​នេះ ​រវាង​ជប៉ុន ​និង​ហ្វី​​លី​ពី​ន ចិន​ បាន​រៀបចំ​ធ្វើ​ប្រតិបត្តិការ​អនុ​វត្ត​ច្បាប់​មួយ​ក្នុង​ដែនទឹក​ភាគ​ខាងកើត​កោះ​តៃវ៉ាន់ ជិត​ព្រំដែន​សមុទ្រ​ជប៉ុន ​និង​ហ្វ៊ី​លី​ពី​ន ​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​បណ្ដា​សារព័ត៌មាន​រដ្ឋ​ចិន​ ។ ចំណែក​ក្រុម​តៃ​ប៉ិ​វិញ​ បាន​បញ្ជូន​កង​ឆ្មាំ​ឆ្នេរសមុទ្រ​ទៅ​កាន់​តំបន់​នោះ​ ។

ក្រុង​តូ​ក្យូ​ និង​ក្រុង​ម៉ានីល​ ប្រកាស​កាលពី​ស​ប្ដា​ហ៍​មុន​ពី​ការ​ចរចា​ផ្លូវការ ដើម្បី​កំណត់ព្រំដែន​សមុទ្រ​នៃ​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ​របស់​ពួក​គេ ​និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ។ បន្ទាប់​មក​ ក្រុង​ប៉េ​កាំ​ង​បាន​ចាត់​ទុក​ការ​ពិភាក្សា​គ្នា​នោះ​ថា ​ខុសច្បាប់ និង​អះអាង​ថា​ខ្លួន​មាន​តំបន់​សេដ្ឋកិច្ច​ដាច់​មុខ ​និង​ខ្ពង់រាប​បាតសមុទ្រ​មួយ​នៅ​ក្នុង​តំបន់​ដែនទឹក​ដែល​ទាក់ទិន នៅ​ភាគ​ខាងលិច​កោះ​តៃវ៉ាន់​។

នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួ​ ។ ស៊ី​ន​ហួ​មិន​បាន​ផ្ដល់​ភាព​លម្អិត​នៃ​ប្រតិបត្តិការ​នោះ​ពិសេស​​លើ​រយៈពេល​។ ស៊ីន​ហួ​បន្ត​ថា ប្រតិបត្តិការ​នោះ​ជា​សកម្មភាព ចាំបាច់​ដែល​ត្រូវធ្វើ​ជា​ការ​តបត​ចំពោះ​ការ​ប្រកាស​ជា​ឯកតោភាគី​របស់​ជប៉ុន​ និង​ហ្វ៊ី​លី​ពី​ន​ដែ​រថា ពួក​គេ​នឹង​ចាប់ផ្ដើម​ការ​ចរចា​ពី​ការ​កំណត់ព្រំដែន​សមុទ្រ​នៅ​ជិត​កោះ​តៃវ៉ាន​៕