ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការសុខភាពពិភពលោកប្រកាសអាសន្ន៖ វីរុស Ebola​ រាល​ដាលគួរឱ្យព្រួយបារម្ភនៅកុងហ្គោ ​

1 ថ្ងៃ មុន

ប្រទេស​កុង​ហ្គោ ៖ ការ​ឆ្លង​រាលដាល​នៃ​វីរុស ​EBOLA​បន្ត​កើនឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​នៅ​អាហ្វ្រិក​ ។ អង្គការ​សុខភាព​ពិភព លោក​WHO ក្នុង​តុល្យការ​ចុង​ក្រោយ​របស់​ខ្លួន​គូសបញ្ជាក់ ​កាលពី​ថ្ងៃ​ទី​៦​ មិថុនា ​ថា មនុស្ស​ជិត​៥០០​នាក់ ​ឆ្លង​វីរុស​EBOLA នៅ​អាហ្វ្រិក​កណ្ដាល​ ។

គឺ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្កោ ដែល​ការ​ឆ្លង​ត្រូវ​បាន​ប្រកាស កាលពី​៣​ស​ប្ដា​ហ៍​មុន ដែល​នៅ​ទីនោះ​សភាពការណ៍​កាន់តែ​គ្រោះថ្នាក់​ជាមួយ​ការ​រក​ឃើញ​អ្នក​ឆ្លង​ដល់​៤៥២​នាក់​ ក្នុង​នោះ ​៨២​នាក់​ស្លាប់​ ។ នៅ​អ៊ូ​ហ្គ​ង់​ដា​ជិតខាង ​WHO​ រាយការណ៍​ពី​ចំនួន​អ្នក​ឆ្លង​ថា មាន​១៩​នាក់ ​ក្នុង​នោះ​២​នាក់​ស្លាប់​។

សរុប​មនុស្ស​៤៧១​នាក់​ ឆ្លង​វីរុស​នេះ​ និង​៨៤​នាក់​ស្លាប់​ ។ WHO​ ពេល​នេះ ​ចាត់​ទុក​ការ​ឆ្លង​រាលដាល​នៃ​វីរុស​EBOLA ជា​ការ​ប្រកាស​អាសន្ន​នៃ​សុខភាព​សាធារណៈ​កម្រិត​អន្តរជាតិ ដែល​អាច​ឆ្លង​រាលដាល​ខ្លាំង​ជាង​ការ​ឆ្លង​ដែល​ធ្លាប់​មាន​កាលពី​ឆ្នាំ​២០១៤​ដល់​២០១៦ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ជាង​១១.០០០​នាក់ នៅ​អាហ្វ្រិក​ខាងលិច​ ៕