ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អ៉ីរ៉ង់បើកការវាយប្រហារដោយមីស៊ីលលើអ៊ីស្រាអែលជាលើកដំបូង​ចំថ្ងៃទី១០០​នៃសង្គ្រាម

1 ខែ មុន

សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ៖ អ៉ី​ស្រា​អែ​ល​គូសបញ្ជាក់​ កាលពី​ថ្ងៃ​ទី​៧ ​មិថុនា​ ថា ខ្លួន​ជា​គោលដៅ​នៃ​ការ​វាយប្រហារ​ដោយ​មី​ស៊ី​ល
អ៉ី​រ៉​ង់ ជា​លើក​ដំបូង​ ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​គ្នា​មក ​។ បែប​នេះ ​នាំ​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​បទ​ឈប់​បាញ់​គ្នា​ដែល​ផុយ​ស្រួយ​ស្រាប់​មក​ដល់​ថ្ងៃ​ទី​១០០​នៃ​សង្គ្រាម​នៅ​ម​ជ្ឈឹ​ម​បូព៌ា ​។

កងទ័ព​អ៉ីស្រា​អែ​ល​ក្នុង​សេចក្ដី​ប្រកាស​មួយ​សរសេរ​ថា កងទ័ព​កំណត់​ឃើញ​បណ្ដា​មី​ស៊ី​លបាញ់​ចេញពី​អ៉ី​​រ៉​ង់​សំដៅ​ដែនដី
អ៉ី​ស្រា​អែ​ល ​។ ស៊ីរ៉ែ​ន​ប្រកាស​អាសន្ន​ត្រូវ​បាន​បន្លឺ​ឡើង​ក្នុង​ទូ​ទាំង​តំបន់​ភាគ​ខាងជើង​ប្រទេស​ ។ បន្តិច​ក្រោយមក​ កងទ័ព​រៀប​រាប់​ពី​ការ​បាញ់​ស្រោច​មី​ស៊ី​ល​ជា​ថ្មី សំដៅ​អ៉ី​ស្រា​អែ​ល​ជា​លើក​ដំបូង​ ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​គ្នា​រវាង​អ៉ីរ៉​ង់ អា​មេ​រិ​ក​ និង
អ៉ីស្រា​អែ​ល​ពី​ថ្ងៃ​ទី​៨​ មេ​សា ​មក ​។

ចំណែក​ក្រុម​ហេ​ស​ប៊ុល​ឡា​ហ៍​វិញ​អះអាង​ថា​ នា​ព្រឹក​ថ្ងៃ​ទី​៧​ មិថុនា​ ខ្លួន​បាន​វាយប្រហារ​ទីតាំង​ជា​ច្រើន​កន្លែង​នៅ​ភាគ​ខាងជើង​អ៉ី​ស្រា​អែ​ល ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​អ៉ី​ស្រា​អែ​ល​វាយប្រហារ​លើ​ក្រុង​បេ​រូត ​។ អ៉ី​ស្រា​អែ​ល​ថា នោះ​ជា​ការ​វាយ​ប​ប្រហារ​សងសឹក​ចំពោះ​ការ​វាយប្រហារ​របស់​សត្រូវ​ ។

អ្នកនាំពាក្យ​កងទ័ព​អ៉ី​ស្រា​អែ​ល​ឧត្ដមសេនីយ​អេ​ហ្វ​ហ្វី​ដឺ​ហ្វ្រី​ន ក្នុង​សង្កថា​​ខ្លី​មួយ​តាម​ទូរទស្សន៍​និយាយ​ថា របប​អ៉ី​រ៉​ង់​បាន​ប្រព្រឹត្ត​កំហុសឆ្គង​ធ្ងន់ធ្ងរ​មួយ ដោយ​ជ្រើសរើស​យក​ជា​ថ្មី​ម្ដងទៀត​ផ្លូវ​ភេរវកម្ម​ ។ យើង​នឹង​មិន​អនុញ្ញាត​ឲ្យ្ត​មានការ​វាយប្រហារ​បន្ត​ទៀត​លើ​ពលរដ្ឋ​អ៉ី​ស្រា​អែ​ល​ឡើយ​។ អ្នកនាំពាក្យ​រូប​នោះ​ក៏​ប្រកាស​ផង​ដែរ​ថា បណ្ដា​សាលារៀន​ក្នុង​ប្រទេស​នឹង​ត្រូវ​បិទទ្វារ​ទាំង
អស់​។

មុន​នេះ​អ៉ី​រ៉​ង់​បាន​គំរាម​វាយប្រហារ​លើ​បណ្ដា​ផលប្រយោជន៍​របស់​អា​មេ​រិ​ក ​និងអ៉ី​ស្រា​អែ​ល​នៅ​ម​ជ្ឈឹ​ម​បូព៌ា ក្រោយ​អ៉ី​ស្រា​អែ​ល​វាយប្រហារ​លើ​ក្រុង​បេ​រូត​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​២​នាក់​ កាលពី​ថ្ងៃ​ទី​៧​ មិថុនា ​។ ក្រោយ​ការ​វាយប្រហារ​ដោយ​មីស៊ីល​នោះ ដែល​ត្រូវ​ស្ទាក់​កម្ទេច​ទាំងអស់ ប្រទេស​ជា​ច្រើន​ក្នុង​តំបន់​គូសបញ្ជាក់​ថា បាន​បិទ​ដែនអាកាស​របស់​ពួក​គេ​។ ពិសេស ​អាជ្ញាធរ​អាកាសចរណ៍​ស៊ី​លអ៉ី​​រ៉ា​ក់​ប្រកាស​ពី​ការ​បិទ​ដែនអាកាស​៧២​ម៉ោង ​។

អាជ្ញាធរ​ស៊ី​​រី​ក៏​ជ្រើសរើស​បិទ​ដែនអាកាស​ភាគ​ខាងត្បូង​ប្រទេស​រយៈពេល​១២​ម៉ោង និង​ផ្អាក​រាល់​សកម្មភាព​នៃ​ព្រ​លាន​យន្ត​ហោះ​អន្តរជាតិ​ក្រុង​ដា​ម៉ាស់​ ។ អ៉ី​​រ៉​ង់់​ក៏​ប្រកាស​បិទ​ពី​យប់​ថ្ងៃ​ទី​៧​ មិថុនា​ ទៅ រហូត​ដល់​មាន​បទបញ្ជា​ជា​ថ្មី ដែនអាកាស​របស់​ខ្លួន​នៅ​ភាគ​ខាងលិច​ប្រទេស ​។

ចំពោះ​ការ​វាយ​ប​ប្រហារ​ថ្មី​នេះ​របស់​អ៉ី​រ៉​ង់​លើ​អ៉ី​ស្រា​អែ​ល ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ គូសបញ្ជាក់​តាម​ទូរទស្សន៍​FOX NEWS​ថា បែប​នោះ​ពិត​ណាស់​នឹង​មិន​ជួយ​សម្រួល​ដល់​ការ​ចរចា​ឡើយ​ ។ លោក​ថា​ អ្នក​បាន​បាញ់​មី​ស៊ី​ល​បែប​នេះ ​វា​គ្រប់គ្រាន់​សម្រាប់​ការ​វិល​មក​រក​តុ​ចរចា​វិញ ហើយ​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​។ លោក​ថ្លែង​បែប​នេះ​សំដៅ​ផ្ញើជូន​ចំពោះ​បណ្ដា​មេដឹកនាំ​អ៉ី​​រ៉​ង់ ​។ លោក​ត្រាំ​បន្ត​ថា លោក​នឹង​និយាយ​ទៅ​កាន់​នាយក​រដ្ឋមន្ត្រី​អ៉ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​ដើម្បី​ប្រាប់​ថា​កុំ​ឲ្យ​តបត​។ លោក​ថា​ អ៉ី​ស្រា​អែ​លអាច​វាយប្រហារ ហើយ​អ៉ី​​រ៉​ង់​ក៏​អាច​វាយប្រហារ​ដែរ​ ។ គេ​មិន​ត្រូវការ​លើ​ការ​វាយប្រហារ​មួយទៀត​ឡើយ​ ។

ដើម្បី​ចៀសវាង​ការ​ច្បាំង​គ្នា​ជា​ថ្មី​ការ​ពិភាក្សា​គ្នា​ ក៏​បាន​ធ្វើ​រវាង​បណ្ដា​មេដឹកនាំ​តំបន់​ផង​ដែរ ​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៉ី​រ៉​ង់​លោក​អាប់​បាស់​អា​រ៉ា​សជី បាន​ជួប​ពិ​ក្សា​ជា​ពិសេស​ ជាមួយ​សម​ភាគី​អង់គ្លេស តួ​ក​គី​ព្រមទាំង​អ្នក​អាជ្ញាកណ្ដាល​ប៉ា​គី​ស្ថាន ​៕

Fire and smoke rise from a building, reportedly hit by a missile fired from Iran, in central Tel Aviv on June 13, 2025. Iran fired a barrage of ballistic missiles at Israel in a counter-strike in the evening on June 13, after an unprecedented onslaught hammered the Islamic republic’s top military brass and targeted its nuclear facilities and bases. (Photo by Jack GUEZ / AFP)