ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំគ្នាទៅភ្ជួរស្រែ រួចចូលជ្រកភ្លៀងក្រោមដើមឈើ ត្រូវរន្ទះបា.ញ់បាត់បង់ជីវិត៣នាក់ និងរបួស២នាក់នៅស្រុកភ្នំស្រួច

1 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​០៣​នាក់ បាន​ស្លា.ប់ និង​០២​នាក់​ទៀត​រង​របួស ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ខណៈ​ដែល​នាំ​គ្នា​ទៅ​ភ្ជួរស្រែ ហើយ​មេឃ​ភ្លៀង​ជ្រក​ក្រោម​ដើមឈើ ស្រាប់តែ​ផ្គរ រន្ទះ​បា​.​ញ់​តែ​ម្តង ។

ហេតុការណ៍​មេឃ​ភ្លៀង​លាយឡំ​ជាមួយ​នោះ​ក៏​រន្ទះ​ស​ម្លា​.​ប់​មនុស្ស​ចំនួន​០៣​នាក់ រង​របួស​០២​នាក់ បាន​កើតឡើង កាលពី​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៦ នៅ​ចំណុច​វាលស្រែ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ឬ​ស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​និយាយ​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​មនុស្ស​ទាំង​អស់នោះ បាន​នាំ​គ្នា​ទៅ​ភ្ជួរស្រែ ដើម្បី​បង្កបង្កើន​ផល​ស្រូវ ។ ស្រាប់តែ​មេឃ​ធ្លាក់​ភ្លៀង​លាយឡំ និង​ផ្គរ បណ្ដាល​ឲ្យ​មាន​រន្ទះ​បា​.​ញ់ មនុស្ស​ចំនួន​០៥​នាក់ (​ស្លា​.​ប់​ចំនួន​៣​នាក់ ក្នុង​នោះ​មាន​ស្រី ចំនួន​០១​នាក់ និង​រង​របួស​ចំនួន​០២​នាក់​ប្រុស​) ។

សមត្ថកិច្ច​ខេត្តកំពង់ស្ពឺ បាន​បន្ត​ទៀត​ថា ក្រុម​ជន​រង​គ្រោះ មានឈ្មោះ​ដូច​ខាងក្រោម ៖ ទី​១-​ឈ្មោះ សែ​ម រិ​ន ភេទ​ប្រុស អាយុ​២២​ឆ្នាំ (​បាន​ស្លា​.​ប់​) ។ ទី​២-​ឈ្មោះ ឆាន ចិ​ត្រា ភេទ​ប្រុស អាយុ​៦​ឆ្នាំ (​បាន​ស្លា​.​ប់ ) ។ ទី​៣-​ឈ្មោះ ឆាន វ៉ា​ន ភេទ​ស្រី អាយុ​៤​ឆ្នាំ (​បាន​ស្លា​.​ប់​) ។ ទី​៤- ឈ្មោះ ហ៊ុ​ល សុ​ណា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ (​រង​បួស​ធ្ងន់​) និង​ទី​៥-​ឈ្មោះ ទូត លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំ (​រង​របួសធ្ងន់​)​ទាំង​០៥ រស់នៅ​ក្នុងភូមិ​ព្រៃ​ឫស្សី ឃុំ​ជាំ​សង្កែ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ចំពោះ​អ្នក​របួស​ត្រូ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ និង​ព្យាបាល ។ ដោយឡែក​សព​ជន​រង​គ្រោះ​ទាំង​០៣​នាក់​ត្រូវ​បាន​សាច់ញាតិ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕