ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រា.បករណីជួញដូរគ្រឿងញៀ.នជាង ១០គីឡូ និង​អាវុ.ធខុសច្បាប់ ឃាត់ខ្លួនជនជាតិចិន ៣នាក់

1 ថ្ងៃ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​÷ ដោយ​អនុវត្ត​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់ ពី ឯកឧត្ដម នាយ​ឧត្តមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាល​ខេត្តស្វាយរៀង ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្ដមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្តស្វាយរៀង កាល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២៦ លោក​ឧត្ដមសេនីយ៍ត្រី កែវ សុ​ថា ស្នងការ​រង​ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន និង​លោក​វរសេនីយ៍ឯក កាន កេ​ន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ អែម សុ​វ​ណ្ណា​រិ​ទ្ធិ អធិការ​នគរបាល​ក្រុង​បា​វិត ដោយ​មានការ​សម្របសម្រួល​ពី​ឯកឧត្ដម ខាំ សុ​ផា​រី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តស្វាយរៀង បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ និង​រក្សា​ទុក ដោយ​ខុសច្បាប់​នូវ​សា​ធាតុ​ញៀន និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៣​នាក់ ប្រុស ជា​ជនជាតិ​ចិន ស្ថិត​នៅ​ភូមិ​បា​វិត​លេ​ី សង្កាត់​បា​វិត ក្រុង​បា​វិត​។

ដកហូត​វត្ថុ​តាង​រួម​មាន​÷
-​សារធាតុ​ញៀន​ទម្ងន់​: ១០​គីឡូ ៩៧៣.២១​ក្រាម
-​ជញ្ជីង​ថ្លឹង ០១​គ្រឿង
-​អាវុធ​វែង ០១​ដេ​ី​ម​,​បង់ ០២ និង​គ្រាប់ ៤០​គ្រាប់
-​ទូរស័ព្ទ​ដៃ ០៣​គ្រឿង និង​សម្ភារ​មួយ​ចំនួន​ទៀត​។
បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុ​តាង ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕