មានការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកជាថ្មីទៀតនៅប្រទេសប៉ាគីស្ថាន កាលពីថ្ងៃទី៩ មីនា នៅក្រុងប៉េសាវ៉ា ភាគពាយ័ព្យប្រទេស បណ្តាលឱ្យស្លាប់មនុស្សយ៉ាងហោចណាស់៣៧នាក់ និងជាង៥០នាក់ទៀតរងរបួស។ការវាយប្រហារនេះកើតឡើងក្នុងអំឡុងពេលនៃពិធីដង្ហែសពមួយនៅតំបន់ជាយក្រុងនោះ ។
ពួកតាលីបង់ប៉ាគីស្ថានបានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ ។
តាមប្រភពព័ត៌មានថា ការវាយប្រហារដោយការបំផ្ទុះគ្រាប់បែកនេះកើតឡើងក្នុងអំឡុងពេលនៃពិធីបុណ្យសពប្រពន្ធសមាជិកក្រុមកងសេនាជនគាំទ្ររដ្ឋាភិបាល ។ រយៈពេលប៉ុន្មានម៉ោងក្រោយពីការផ្ទុះនោះ អ្នកនាំពាក្យពួកតាលីបង់ប៉ាគីស្ថាននិយាយថា ក្រុមរបស់ខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារនេះ ។ អ្នក
នាំពាក្យដដែលនិយាយទៀតថា យើងនឹងបន្តការវាយប្រហារបែបនេះប្រឆាំងអ្នកដែលគាំទ្រយោធាអាេមរិក និងយោធាប៉ាគីស្ថាន ៕
ចែករំលែកព័តមាននេះ