ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កិច្ចប្រជុំ​ពេញ​អង្គលើកទី​១០ ​​សាលាក្តី​ខ្មែរ​ក្រហម​​ពិភាក្សា​​​អំពីការ​​ធ្វើ​វិសោធន​កម្ម​​​​វិធាន​ផ្ទៃ​ក្នុង​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​រយៈ​​​​ពេល​​​​២​ថ្ងៃនេះ ​​​​គឺ​ពី​ថ្ងៃទី​១ មក​ដល់​ថ្ងៃទី​២ សីហា ២០១១ កិច្ច​ប្រជុំ​​​ពេញអង្គ​​របស់សាលាក្តីខ្មែរក្រហម​​​បាន​ពិភាក្សា​​​លើ​សំណើ​​​​សុំធ្វើ​វិសោធ​ន​កម្ម​​វិធាន​​​ផ្ទៃ​ក្នុង​មួយ​ចំនួន​​ ដើម្បី​លើកកម្ពស់​ប្រសិទ្ធ​​ភាពនៃ​កិច្ច​​ដំណើរ​​ការនីតិវិធី​ជំនុំជម្រះ​​​។ យោ​ងតាម​​​សុន្ទរ​ក​ថា​បើក​កិច្ច​ប្រជុំ​​​របស់ប្រធាន​កិច្ចប្រជុំ​ពេញអង្គ លោក​គង់ ស្រ៊ឹម បាន​ឱ្យ​​​ដឹង​ថា

រាជធានីភ្នំពេញ​​ ៖ ​​រយៈ​​​​ពេល​​​​២​ថ្ងៃនេះ ​​​​គឺ​ពី​ថ្ងៃទី​១ មក​ដល់​ថ្ងៃទី​២ សីហា ២០១១ កិច្ច​ប្រជុំ​​​ពេញអង្គ​​របស់សាលាក្តីខ្មែរក្រហម​​​បាន​ពិភាក្សា​​​លើ​សំណើ​​​​សុំធ្វើ​វិសោធ​ន​កម្ម​​វិធាន​​​ផ្ទៃ​ក្នុង​មួយ​ចំនួន​​ ដើម្បី​លើកកម្ពស់​ប្រសិទ្ធ​​ភាពនៃ​កិច្ច​​ដំណើរ​​ការនីតិវិធី​ជំនុំជម្រះ​​​។ យោ​ងតាម​​​សុន្ទរ​ក​ថា​បើក​កិច្ច​ប្រជុំ​​​របស់ប្រធាន​កិច្ចប្រជុំ​ពេញអង្គ លោក​គង់ ស្រ៊ឹម បាន​ឱ្យ​​​ដឹង​ថា ​​​សំណើ​សុំ​​មួយ​ក្នុង​ចំណោម​​​​​សំណើជាច្រើន​​​នឹងអនុញ្ញាត​​​ឱ្យ​​អនុវត្ត​​ទៅតាម​នី​តិ​វិធី​បណ្តឹង​​សាទុក្ខ​​ភ្លាម​ៗ​នៅ​ចំពោះ​មុខ​​អង្គជំនុំ​ជម្រះ​​តុលាការ​​​​កំពូលនៃ​សាលាក្តី​ខ្មែរ​ក្រហម​​​​ដើម្បី​​ឱ្យ​ការ​ប្រព្រឹត្ត​​​ទៅនោះកាន់តែមាន​​ប្រសិទ្ធ​ភាព ។​

លោកគង់ ស្រីម បាន​ថ្លែង​​​លើកទឹកចិត្ត​​ដល់​​ចៅក្រម​​​ និង​មន្ត្រី​​​ដែលចូលរួម​​​​ឱ្យ​​ចែក​រំលែក​​មតិ​យោបល់​​​​ និង​ចូលរួម​ពិភាក្សា​​ឱ្យបាន​ទូលំ​ទូលាយ​ ដើម្បី​​ឱ្យ​​កិច្ចប្រជុំ​​​ពេញ​អង្គទទួលបាន​​​ផ្លែផ្កា​ជោគជ័យ​​​។ ​​កិច្ចប្រជុំ​​​​ពេញអង្គ​​​គឺជា​ឱកាស​​​​​មួយ​​​ផ្តល់​ឱ្យ​​​យើង​ទាំងអស់​​​​គ្នា​ចូល​​​រួម​​​ដល់​​អង្គជំនុំ​ជម្រះ​​​វិសាមញ្ញ​​ក្នុង​តុលាការ​កម្ពុជា ឬ​​​សាលាក្តី​ខ្មែរ​ក្រហម​​ (អ.វ.ត.ក) ឱ្យ​​សម្រេច​បាន​​ជោគ​ជ័យ​​ក្នុង​​​ការ​ផ្តល់​​​យុត្តិធម៌​​ឆាប់រហ័ស​ និង​មាន​ប្រសិទ្ធ​ភាព​​ក្នុង​ពេលអនាគត​​ខាងមុខ​​។

​សវនាការ​ជំនុំជម្រះ​​កន្លង​មក​របស់​ អ.វ.ត.ក ​មាន​សំណុំរឿង​​​០០១ ​ដែលកាល​ណោះ​​កាត់​ទោស​ឌុច​ (កាំង ហ្គេច​អ៊ាវ) ​​ឱ្យជាប់​​ពន្ធនាគារ​​​​៣៥​ឆ្នាំ កាត់កងនៅសល់​​​​១៩​ឆ្នាំ ហើយ​​ឌុច បាន​ប្តឹង​សាទុក្ខ​​ទៅតុលាការ​​កំពូល ដែល​អង្គ​​ជំនុំ​ជម្រះ​តុលាការ​​​កំពូល​​​បានបើកសវនាការ​លើ​​បណ្តឹង​សាទុក្ខ​កាលពីចុង​​​ខែមីនា​​កន្លងទៅ​​ថ្មីៗ​នេះ ​ហើយ​សង្ឃឹម​​​ថា សាល​ដីកា​នឹង​​ត្រូវប្រកាស​​​ក្នុង​ពេល​ឆាប់​ៗ​​​តាម​ដែលអាចធ្វើទៅបាន​។​

សម្រាប់សំណុំរឿង​​​០០២ ​វិញ អង្គជំនុំ​​ជម្រះ​​​​សាលាដំបូង​​នៃសាលាក្តីខ្មែរក្រហម​​​បានបើក​​សវនាការ​​បឋម​​កាលពីថ្ងៃទី​​​២៧-៣០ មិថុនា ​​កន្លង​ទៅ ហើយ​រំពឹង​​ថា ការជំនុំជម្រះ​​​​លើ​រឿងក្តី​បន្ទាប់​​នៃ​សំណុំរឿង​​​​០០២​នេះ នឹង​ចាប់​ផ្តើម​​នៅ ចុងឆ្នាំ​​​២០១១​។ ​សំណុំរឿង​​​០០២ នេះនឹង​មាន​​​ការ​ប្រឈម​​​ខ្លះៗ​អំពីបញ្ហា​​​គតិ​យុត្តិ​​​ និងភាព​ស្មុគ​ស្មាញ​​​​ ប៉ុន្តែ​​​​បើ​ផ្អែក​លើ​​​​​សុទិដ្ឋិនិយម​​ចំពោះ​​​ដំណើរ​ការ​​នេះ​​នឹងអាច​ទៅ​រួច​ប្រកប​ដោយ​​​ជោគ​ជ័យ​។​

គួររំលឹកថា កាលពីថ្ងៃទី​​១ សីហា ​​២០១១ អង្គជនុំជម្រះ​​​​វិសាមញ្ញ​​​​ក្នុងតុលាការ​​​កម្ពុជា (អ.វ.ត.ក) ចាប់​ផ្តើម​​​បើកកិច្ចប្រជុំ​​​​ពេញអង្គ​​​​លើកទី​១០ របស់ខ្លួន​ដើម្បីពិភាក្សា​​​លើ​សំណើ​​​​សុំធ្វើវិសោធន​កម្ម​​ចំណុច​មួយ​ចំនួន​នៃវិធានផ្ទៃ​ក្នុង​​​របស់​​ អ.វ.ត.ក (សាលាក្តី​​ខ្មែរក្រហម​) ។ កិច្ចប្រជុំ​​​ពេញ​អង្គ​​​​លើកទី​១០ ដែល​​​​នឹង​​ដំណើរ​ការ​​រយៈ​ពេល​​៣ថ្ងៃ​​​នេះ​ ប្រព្រឹត្ត​ទៅ​នៅ​​សាល​សវនា​ការ​​នៃ​ អ.វ.ត.ក ចូលរួម​ដោយ​ចៅក្រម​​​ជាតិ និង​អន្តរ​ជាតិ​ និងថ្នាក់ដឹកនាំ​​​​​គ្រប់ស្ថាប័ន​​​នៃ អ.វ.ត.ក ក្រោមអធិបតីភាព​លោកគង់ ស្រ៊ឹម ​​ជា​ប្រធានកិច្ចប្រជុំ និង​លោកស្រី​​​ស៊ីលវៀ ខាត​រ៉ាយ ​​ជាអនុប្រធាន​​កិច្ចប្រជុំ។​

ដោយឡែក​​​កាលពីថ្ងៃទី​​១ សីហា ​២០១១ ដដែល​នេះ ចៅក្រម​​អន្តរជាតិថ្មីនៃ​អង្គ​បុរេ​ជំនុំជម្រះ​​វិសាមញ្ញ​ ក្នុងតុលាការ​​​កម្ពុជា ​​​ជន​ជាតិ​​​កូរ៉េ លោក​ឆង ឆា​ងហូ ​​បានស្បថ​ចូលកាន់​​តំណែង​​ជាផ្លូវការ​​ហើយ ។ ​ចៅក្រម​ជនជាតិកូរ៉េ​​​​រូបនេះ​​តែង​តាំង​​​ដោយ​​​លោក​អគ្គ​លេខាធិការ​​អង្គ​ការសហប្រជាជាតិ​​​បាន​ គីមូន ​​និង​មានការបោះ​ឆ្នោត​​សម្រេច​ដោយ​​​ឧត្តមក្រុមប្រឹក្សា​​នៃអង្គ​​ចៅ​ក្រមនៃ​​ព្រះរាណាច​ក្រ​កម្ពុជា ៕