ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​​ហ៊ុន ម៉ាណា ​ចែកអំណោយ​​ដល់​កង​កម្លាំង​​​ប្រដាប់អាវុធ​ ខណៈ​អាកាស​ធាតុ​​ត្រជាក់​​ធ្លាក់​ភ្លៀង​

12 ឆ្នាំ មុន

​ខេត្ត​ព្រះវិហារ​​​ ៖ ​​​ព្រឹកថ្ងៃទី​២ សីហា នេះ អគ្គនាយិកា​វិទ្យុ​​​ និងទូរទស្សន៍​បាយ័ន លោកស្រី​ហ៊ុន ម៉ាណា ​និងគណៈ​​ប្រតិភូ​​​​ បាននាំ​អំណោយ​​និង​ថវិកា​​​ទៅចែកជូន​​​​​នាយ​ទាហាន ​ពល​ទាហាន ​​នាយ​នគរបាល​​​ និង​ពល​នគរបាល​​​ដែលឈរ​ជើង​​នៅតាម​​បន្ទាត់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ​​​ហើយ​នឹង​បន្តទៅចែកអំណោយ​​​​ និងចុះ​សួរ​សុខទុក្ខ​​ប្រជា​ពលរដ្ឋ​​

​ខេត្ត​ព្រះវិហារ​​​ ៖ ​​​ព្រឹកថ្ងៃទី​២ សីហា នេះ អគ្គនាយិកា​វិទ្យុ​​​ និងទូរទស្សន៍​បាយ័ន លោកស្រី​ហ៊ុន ម៉ាណា ​និងគណៈ​​ប្រតិភូ​​​​ បាននាំ​អំណោយ​​និង​ថវិកា​​​ទៅចែកជូន​​​​​នាយ​ទាហាន ​ពល​ទាហាន ​​នាយ​នគរបាល​​​ និង​ពល​នគរបាល​​​ដែលឈរ​ជើង​​នៅតាម​​បន្ទាត់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ​​​ហើយ​នឹង​បន្តទៅចែកអំណោយ​​​​ និងចុះ​សួរ​សុខទុក្ខ​​ប្រជា​ពលរដ្ឋ​​នៅស្រុក​​​​រវៀង​​​ ខេត្ត​ព្រះវិហារ​ ជា​​​បន្តទៀត​។

​ដោយឡែក​​​ទាក់ទង​​ទៅនឹង​អាកាស​ធាតុ​​​នៅក្នុងខេត្តព្រះវិហារ​នោះវិញ​ បើតាម​​​អ្នក​ឆ្លើយ​ឆ្លង​​​ព័ត៌មានកោះសន្តិភាព​​បានបញ្ជាក់​​​​ឱ្យ​ដឹង​​ថា ​​ជិតមួយសប្តាហ៍​​កន្លងមក​​នេះ ​​ទឹកភ្លៀង​​បាន​​ធ្លាក់ច្រើន ​​ហើយ​នៅ​​លើ​ប្រាសាទ​ព្រះវិហារ​​ក៏ដូចជា​​​​​នៅ​តាម​​ជួរ​ភ្នំដងរែក និង​នៅ​តាម​បណ្តា​ស្រុក​​​មួយចំនួន អាកាស​ធាតុ​​​មាន​​ភាពត្រជាក់​​ខ្លាំង និង​ចុះ​អ័ព្ទ ។ ​ប៉ុន្តែ​​​​ពុំប៉ះពាល់​អ្វីធ្ងន់ធ្ងរ​​ទៅ​​​ដល់​​សុខភាព​ប្រជា​ពលរដ្ឋ​​​ក៏ដូចជាកង​ទ័ព​ដែល​កំពុង​ការពារបូរណភាពទឹកដី​នោះ​ដែរ​។ ​​ចំណែក​​ជំនន់​ទឹកភ្លៀង​​​​ក៏​ពុំ​ទាន់​​​កើត​មាន​នៅឡើយដែរ ៕ ​