ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្នៅ​អាច​ការពារ​សុខភាព​ និង​ផ្តល់​សិរីមង្គល

13 ឆ្នាំ មុន

ប្រជាជ​ន​កម្ពុជា​​បានស្គាល់​ និងប្រើប្រាស់​​​រុក្ខជាតិ​ប្រភេទ​ឱសថ​បុរាណ​​ដូច​ជា​ផ្លែ​ព្នៅ​​​អស់​រយៈ​ ពេល​ជា​យូរលង់​​ណាស់​មកហើយ ។ ព្នៅ​​មាន​ដើម​​ធំល្មម​​ ​ផ្លែ​មាន​រាង​ស្តួច​ទ្រវែង​ ឬ​រាង​ពងក្រពើ​​​ សម្បក​​ក្រាស់​រលោង​រាបស្មើ ។ ផ្លែ​​ព្នៅ​ចាស់ ឬ​ទុំ​គេ​ហាន់​​ជា​ចំណិត​​ស្តើងៗ​ ហាលថ្ងៃ​ឱ្យ​ក្រៀម​​​ រួចយកទៅបុក ឬ​កិន​សំរាប់ឆុង​​ជា​មួយ​ទឹក​​ទទួលទាន​បំបាត់​អាការ​ឈឺ​ពោះ រាករូស ឬ​​​​រោគ​​ពោះ​វៀន​រ៉ាំរៃ​តាំង​ពីក្មេង ​​ឬ​​អាច​​យកទៅធ្វើ​ជា​ដំណាប់​​​ទទួលទាន​សំរាប់​​​​បណ្តេញខ្យល់​។

ប្រជាជ​ន​កម្ពុជា​​បានស្គាល់​ និងប្រើប្រាស់​​​រុក្ខជាតិ​ប្រភេទ​ឱសថ​បុរាណ​​ដូច​ជា​ផ្លែ​ព្នៅ​​​អស់​រយៈ​ពេល​ជា​យូរលង់​​ណាស់​មកហើយ ។ ព្នៅ​​មាន​ដើម​​ធំល្មម​​ ​ផ្លែ​មាន​រាង​ស្តួច​ទ្រវែង​ ឬ​រាង​ពងក្រពើ​​​ សម្បក​​ក្រាស់​រលោង​រាបស្មើ ។ ផ្លែ​​ព្នៅ​ចាស់ ឬ​ទុំ​គេ​ហាន់​​ជា​ចំណិត​​ស្តើងៗ​ ហាលថ្ងៃ​ឱ្យ​ក្រៀម​​​ រួចយកទៅបុក ឬ​កិន​សំរាប់ឆុង​​ជា​មួយ​ទឹក​​ទទួលទាន​បំបាត់​អាការ​ឈឺ​ពោះ រាករូស ឬ​​​​រោគ​​ពោះ​វៀន​រ៉ាំរៃ​តាំង​ពីក្មេង ​​ឬ​​អាច​​យកទៅធ្វើ​ជា​ដំណាប់​​​ទទួលទាន​សំរាប់​​​​បណ្តេញខ្យល់​។

ព្នៅ​​​អាច​ដាំ​បាន​ដោយ​ការបណ្តុះ​​ផ្សាំ​គ្រាប់​​ និងការ​សាក​មែក ​និង​​អាច​ដាំ​​នៅ​​ទីវាល ​នៅ​លើដី​​គ្រប់ប្រភេទ ។ ​​ព្នៅ​​​ជា​រុក្ខជាតិ​​ធន់នឹង​​កំដៅ​បាន​ល្អ ​លោកអ្នក​​ថែ​ទាំ​​វា​ដោយ​ស្រោចទឹក​​ និង​ដក​ចោល​​រុក្ខ​ជាតិ​​​ដែលគ្មាន​​ប្រយោជន៍​​ដែល​ដុះនៅ​​ក្បែរ​ដើម​​​វា​​យូរ​​ម្តងៗប៉ុណ្ណោះ​ ។  កាលពីសម័យ​​​បុរាណគេ​មាន​ជំនឿ​ថា​ ព្នៅ​​ជា​​ដើម​ឈើដែលផ្តល់​នូវ​​សិរី​មង្គល​​ ​ពេល​ដាំ​វា​នៅក្បែរ​ផ្ទះ នឹង​ធ្វើ​ឱ្យអ្នក​​រស់នៅទីនោះ​មាន​កំលាំង​​ចិត្ត​​ ​​ឧស្សាហ៍​​ព្យាយាម​​​តស៊ូ​​ពុះពារ​​គ្រប់​ឧបសគ្គ​​​ផ្សេងៗ​នៅក្នុងជីវិត ។​ ឯជនកាន់សាសនា​ហិណ្ឌូ​​ជឿថា ស្លឹក​ព្នៅ​​អាច​បណ្តេញ​​ខ្មោច​ព្រាយ​បិសាច​ និងការ​ពារ​បាននូវ​​គ្រោះ​ឧបទ្រព​ចង្រៃ​ទៀត​ផង​ ៕