ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​យឹម សុជាតិ ​ត្រូវផ្លាស់​​​ទៅកាន់​ការិយាល័យ​​គ្រប់គ្រង​​​អាវុធជាតិផ្ទុះ​ព្រឹក​នេះ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​នៅស្នងការដ្ឋាន​រាជ​ធានី​ភ្នំពេញ​ នាខណៈ​ពេល​​នេះ​​ ​​(ព្រឹក​ថ្ងៃទី​​​២៤ មីនា ២០១១) ​មានរៀបចំពិធីផ្លាស់ប្តូរ​​​​​ប្រធាន​ការិយាល័យ​​គ្រឿងញៀន​​រាជធានីភ្នំពេញ ​​គឺ​តំណែង​​លោកយឹម សុជាតិ​ ត្រូវ​​​ជំនួស​ដោយ​លោក​ទៀង ចាន់​សារ ដែល​មុននេះ ជា​អនុ​ប្រធាន​​ការិយាល័យ​​​ព្រហ្មទណ្ឌ​​កម្រិត​​ស្រាល​រាជ​ធានីភ្នំពេញ ។ ​ចំណែក​លោក​​យឹម សុជាតិ ​​ត្រូវ​ផ្លាស់ទៅ​កាន់ការិយាល័យ​​​គ្រប់គ្រង​​អាវុធ​ជាតិ​ផ្ទុះ​​​វិញ ។

ពិធីផ្លាស់ប្តូរ​​មុខតំណែង​​មន្ត្រី​នគរ​បាល​​នេះ ធ្វើ​​ឡើង​ក្រោម​​អធិបតីភាពលោក​ឧត្តម​សេនីយ៍​​ឯក​ជួន សុវណ្ណ ​​អគ្គស្នង​ការ​​រង​នៃ​អគ្គ​ស្នងការ​ដ្ឋាន​​​នគរបាលជាតិ និង​​មានការអញ្ជើញ​​ចូល​រួមពី​លោក​ប៉ា សុជាតិ​វង្ស ​អភិបាល​រង​​រាជ​ធានី​ភ្នំពេញ ​និង​លោក​​ទូច ណារ៉ុថ ​ស្នងការ​​នគរបាល​​រាជ​ធានីភ្នំពេញ ព្រមទាំង​​មន្ត្រី​​ពាក់​ព័ន្ធ ​ជា​ច្រើន​រូបទៀត ។ តាម​ប្រសាសន៍​​ស្នង​ការ​​នគរ​​បាលរាជ​ធានី លោក​​ឧត្តមសេនីយ៍​​ទូច ណារ៉ុថ​​ ​​បាន​ឱ្យ​ដឹង​​ថា ​នេះជា​ការ​​ផ្លាស់ប្តូរ​​​ធម្មតា​​ទៅតាម​ចំណាត់ការ​របស់​​ថ្នាក់លើ ​នៃស្ថាប័ន​​នគរបាល​ ដើម្បី​​កែ​ទម្រង់​​​ឱ្យការងារ​​កាន់តែ​ល្អប្រសើរ​​​ប៉ុណ្ណោះ ៕​