ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​ទ័ព​រង​របួស​ និង​​ពលី​ក្នុង​ហេតុ​ការណ៍​ក្រឡាប់​រថ​យន្ត​​ទទួល​អំណោយ​សម្តេច​តេជោ

12 ឆ្នាំ មុន

ខេត្ត​ព្រះវិហារ ៖ កង​ទ័ព​កាំ​ភ្លើង​ធំ​២២​នាក់​ដែល​ទទួល​រង​របួស​១៩​ និង​ស្លា.ប់​៣​នាក់​ក្នុង​ឧប្បត្តិ​ហេតុ​ក្រឡាប់​រថ​យន្ត​មុខស្នាក់​ការ​មេ​ ព្រៃ​រវៀង​​បាន​ទទួល​អំណោយ​ដ៏​ថ្លៃ​ថ្លា​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ព្រម​ទាំង​សប្បុរស​ជន​នានា​ជា​ច្រើន​ទៀត​

ខេត្ត​ព្រះវិហារ ៖ កង​ទ័ព​កាំ​ភ្លើង​ធំ​២២​នាក់​ដែល​ទទួល​រង​របួស​១៩​ និង​ស្លាប់​៣​នាក់​ក្នុង​ឧប្បត្តិ​ហេតុ​ក្រឡាប់​រថ​យន្ត​មុខស្នាក់​ការ​មេ​ព្រៃ​រវៀង​​បាន​ទទួល​អំណោយ​ដ៏​ថ្លៃ​ថ្លា​ពី​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ ព្រម​ទាំង​សប្បុរស​ជន​នានា​ជា​ច្រើន​ទៀត​ដែល​បាន​ផ្តល់​ជូន​កន្លង​ទៅ​នេះ។

ព្រឹត្តិការណ៍​គួរ​ឱ្យ​រន្ធត់​ និង​សោក​ស្តាយ​ដែល​កង​ទ័ព​កាំ​ភ្លើង​ធំ​នៃ​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ស្លាប់ និង​របួស​កាល​ពីថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១១ កន្លង​ទៅ​នេះ​ ដែល​កង​កម្លាំង​ទាំង​អស់​នៅ​ទី​កន្លែង​កើត​ហេតុ​​បាន​ចោទ​ថា ហេតុ​ការណ៍​នោះគឺ​បង្ក​ឡើង​ដោយ​មន្ត្រី​រដ្ឋ​បាល​ព្រៃ​ឈើ​រវៀង​ម្នាក់​ឈ្មោះ​គង់ ប៊ុន​ហួន ហៅ​ប្លា​ទីន​ ដោយ​សារ​តែ​ការ​សង្ស័យ​ថា រថ​យន្ត​ទ័ព​មាន​ដឹក​ឈើ​គ្រញូង​ទើប​មន្ត្រី​ព្រៃ​ឈើ​រូប​នោះ​បាន​កាន់​អាយ​កូម​មួយ​គ្រឿង​​នៅ​ដៃ ហើយ​រត់​ចេញ​មក​ស្ទាក់​ពី​មុខ​រថ​យន្ត​ដែល​កំពុង​បើក​បរ​លឿន​ក៏​ជាន់​ហ្វ្រាំង​ខ្លាច​បុក​ឈ្មោះ​គង់​ ប៊ុន​ហួន ធ្វើ​ឱ្យ​រថ​យន្ត​រេ​ចង្កូត​​ក្រឡាប់​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​មួយ​រំពេច​ចំនួន​៣​នាក់​និង​របួស​១៥​នាក់​។

ហេតុ​ការណ៍​ដែល​គួរ​ឱ្យ​តក់​ស្លុត​ខាង​លើ​នេះ​បាន​កើត​ឡើងគឺរយៈ​ពេល​ជិត​មួយ​ខែ​មក​ហើយ​ទើប​ពេលនេះ​តាម​សេចក្តី​រាយ​ការណ៍​ផ្ទាល់​ពី​សំណាក់​លោក​ឧត្តម​សេនីយ៍​ឯក ស្រី ឌឹក ជា​មេ​បញ្ជា​ការ​កង​ពល​ធំ​អន្តរា​គមន៍​លេខ​៣​ប្រចាំ​ទិស​ប្រាសាទ​ព្រះ​វិហារ​ និង​បានជូន​ជា​របាយ​ការណ៍​ច្បាស់​ការណ៍​មួយ​ក្នុង​នោះ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន បាន​ឧបត្ថម្ភ​ដល់​អ្នក​ស្លាប់​៣​នាក់​ ក្នុង​ម្នាក់ៗ​៤០​លាន​រៀល អ្នក​របួស​ធ្ងន់​៦​នាក់​ ក្នុង​ម្នាក់​ៗ​១២​លាន​រៀល អ្នក​របួស​ស្រាល​១៣​នាក់​ ក្នុង​ម្នាក់ៗ​៦​លាន​រៀល​។ ក្រសួង​កសិ​កម្ម​ឧបត្ថម្ភ​ដល់​អ្នក​ស្លាប់​៣​នាក់​ក្នុង​ម្នាក់ៗ​២​ពាន់​ដុល្លារ​អាមេរិក​ អ្នក​របួស​១៩​នាក់​ ក្នុង​ម្នាក់​ៗ​១​លាន​រៀល ឃីត​១​កញ្ចប់​ និង​ជួយឧបត្ថម្ភ​ថវិកា​ចំនន​៨​លាន​រៀល ដល់​យោធិ​ន៣​នាក់​ដែល​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀត​ណាម​។ ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ចូល​រួម​ឧបត្ថម្ភ​​អ្នក​រង​គ្រោះ​ទាំង​២២​នាក់​ ក្នុង​ម្នាក់ៗ​ថវិកា​៤០​មឺុន​រៀល និង​ឃីត​១​កញ្ចប់។ កាក​បាទ​ក្រហម​​ខេត្ត​ព្រះ​វិហារ​ ឧបត្ថម្ភ​​អ្នក​រង​គ្រោះ​ទាំង​អស់​២២​នាក់​ ក្នុង​ម្នាក់ៗថវិកា​២០​ម៉ឺន​រៀល​ ឃីត​១​កញ្ចប់​ និង​អង្ករ​៥០​គីឡូ​ក្រាម​។

អង្គ​ភាព​កង​ពល​ធំ​អន្តរាគមន៍​លេខ​៣​ជា​អង្គ​ភាព​កង​ទ័ព​រង​គ្រោះ​ផ្ទាល់​ជួយ​ឧបត្ថម្ភអ្នក​របួស​ធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​ប្រទេស​វៀត​ណាម​៣​នាក់​ ក្នុង​ម្នាក់​ៗ៨លាន​រៀល និង​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ស្លាប់​៣​នាក់​ ក្នុង​ម្នាក់ៗ២​លានរៀល និង​អង្ករ​២០០​គីឡូក្រាម​។ លោក​ឧត្តម​សេនីយ៍​​ឯក​ស្រី ឌឹក បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា នៅ​ពេល​ហេតុ​ការណ៍​កើត​ឡើង​ភ្លាមៗ​​ចំពោះ​សព គឺ​ទី​បញ្ជា​ការ​កង​ពលធំ​អន្តរា​គមន៍​លេខ៣​បាន​ចាត់​មន្ត្រី​យោធា​ក្នុង​កងពល​ធ្វើ​ការ​ដឹក​សព​ទៅ​កាន់​លំនៅ​ឋាន​កំណើត​របស់​ពួក​គេ​ជួប​ជុំ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​ពិធី​បុណ្យ​ទាន​ទៅ​តាម​ប្រពៃ​ណី​ ដោយ​ក្នុង​នោះ​​​១-ឈ្មោះ​ងន ហៀវ​បញ្ជូន​ទៅ​ខេត្ត​បន្ទាយមាន​ជ័យ​, ២-ឈ្មោះ​ ផាន់ សុវណ្ណ បញ្ជូន​ទៅ​កាន់​ខេត្ត​តា​កែវ និង​៣-ឈ្មោះ​ហ៊ន ស៊ីណា បញ្ជូន​ទៅ​ខេត្ត​កំពង់​ឆ្នាំង៕