ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូតង់​ទម្លាក់​​គ្រាប់បែក​​កម្ទេច​​អង់​តែន​ទូរ​ទស្សន៍​​​​ផ្កាយ​រណបលីប៊ី

12 ឆ្នាំ មុន

អង្គ​ការ​​អូតង់​​ប្រកាស​​កាលពីថ្ងៃទី២៩ កក្កដា ​​​ថា បានទម្លាក់​គ្រាប់បែក​ ហើយកម្ទេច​​អង់​តែន​​៣​នៃ​​​ទូរទស្សន៍​​​ផ្កាយរណប​​របស់លីប៊ី នៅ​ទីក្រុង​​ទ្រីប៉ូលី ដើម្បី​កាត់​​បន្ថយ​​សមត្ថភាព​របប​លោក​ម៉ូ​អាម៉ា កាដា​ហ្វី ក្នុង​​ការ​​បំភិត​បំភ័យ​ប្រជាជន ។ អ្នកនាំ​ពាក្យអូតង់​​​វរសេនីយ៍​ឯក​ ROLAND LAVOIE ក្នុង​សេចក្តី​ប្រកាស​​មួយគូស​បញ្ជាក់​ថា

អង្គ​ការ​​អូតង់​​ប្រកាស​​កាលពីថ្ងៃទី២៩ កក្កដា ​​​ថា បានទម្លាក់​គ្រាប់បែក​ ហើយកម្ទេច​​អង់​តែន​​៣​នៃ​​​ទូរទស្សន៍​​​ផ្កាយរណប​​របស់លីប៊ី នៅ​ទីក្រុង​​ទ្រីប៉ូលី ដើម្បី​កាត់​​បន្ថយ​​សមត្ថភាព​របប​លោក​ម៉ូ​អាម៉ា កាដា​ហ្វី ក្នុង​​ការ​​បំភិត​បំភ័យ​ប្រជាជន ។

អ្នកនាំ​ពាក្យអូតង់​​​វរសេនីយ៍​ឯក​ ROLAND LAVOIE ក្នុង​សេចក្តី​ប្រកាស​​មួយគូស​បញ្ជាក់​ថា ​​​កាលពី​ប៉ុន្មាន​​ម៉ោង​មុននេះ​អូតង់​​​បានធ្វើ​ការ​វាយ​​ប្រហារ​តាម​​អាកាសមួយ ដែលបំផ្លាញ​មជ្ឈ​មណ្ឌល​​​ផ្សព្វផ្សាយ​​តាម​ផ្កាយ​​រណប៣​កន្លែង​​របស់​​ទូរទស្សន៍​​លីប៊ី​​នៅ​ក្រុង​ទ្រីប៉ូលី ។ ​អ្នកនាំ​ ពាក្យ​រូបនេះ​​បន្តថា ​អន្តរាគមន៍​​​របស់យើង​នេះ​គឺ​ចាំ​បាច់​ពីព្រោះ​​ទូរទស្សន៍​ត្រូវបាន​​របបលោក​កាដា​ហ្វី​ប្រើប្រាស់​​​ ដើម្បី​បង្ក្រាប​​ និងបំភិត​បំភ័យ​​ជាបន្ត​បន្ទាប់​ចំពោះ​ប្រជាជនស៊ីវិល ហើយ​អុជ​អាលឱ្យ​មានកំហឹង​​នឹងគ្នា​រវាង​​ប្រជា​ជន​លីប៊ី ។

​ទូរទស្សន៍​ផ្លូវ​​ការ​លីប៊ី​ LBC ដែល​បន្ត​ផ្សាយ​ កាលពីព្រឹក​ថ្ងៃទី២៩ ​កក្កដា នោះ បានផ្សាយ​សេចក្តី​​ប្រកាស​មួយ​ដែលរៀបរាប់​ពីមនុស្ស​ស្លាប់​៣​នាក់​​ និងរបួស​១៥​នាក់ក្នុង​ចំណោម​​បុគ្គលិក​របស់​ខ្លួន ៕