ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្សាន្តចុងសប្តាហ៍

12 ឆ្នាំ មុន

រង់ចាំ​មាន​​ម្នាក់​ទៀត​
បុគ្គ​លិក​រថភ្លើង​​និយាយ​ជា​មួយ​អ្នក​ដំណើរ​ម្នាក់ ៖
-លោក​មិន​អាច​ជក់​បារី​បាន​ទេ ។ ​មើល​ហ្ន៎, ​ស្លាក​ដាក់​ច្បាស់ «អាច​ជក់​បារី​បាន​ លុះ​ត្រា​​​អ្នក​ដំណើរ​ក្នុង​ទូ​រថភ្លើង​​ជា​មួយ​គ្នា​ឯក​ភាព» ។
-ចុះ​ទូ​នេះ​មាន​តែ​ខ្ញុំ​​ម្នាក់​ឯង​តើ ។
-អ៊ីចឹង​រង់ចាំ​សិន, ចាំ​ដល់​មាន​អ្នក​ដំណើរ​​ម្នាក់​ទៀត​​​មក​អង្គុយ​ក្នុង​ទូ​នេះ​ដែរ ហើយ​លោក​​ស្នើ​​យោ​បល់​គេ, ​បើ​គេ​យល់​ព្រម, ជក់​ចុះ ៕

រង់ចាំ​មាន​​ម្នាក់​ទៀត

ភ្លេច​អក្សរ
ស្ត្រី​ម្នាក់​​ទៅ​ពិនិត្យ​​ភ្នែក​​នៅ​គ្លី​និក​មួយ​ ។ លោក​វេជ្ជ​បណ្ឌិត​​ប្រាប់​គាត់​ឱ្យ​បិទ​ភ្នែក​ម្ខាង ហើយ​ចង្អុល​ទៅ​អក្សរ​នៅ​ខាងមុខ ៖
-អក្សរ​អី?
ស្ត្រី​អ្នក​ជំងឺ​គ្រវី​ក្បាល ។ លោក​វេជ្ជ​បណ្ឌិត​ឱ្យ​បិទ​ភ្នែក​​ផ្សេង​ម្តង, ហើយ​សួរ ៖
-អក្សរ​អីខ្លះ?
ស្ត្រី​អ្នក​ជំងឺ​​គ្រវី​ក្បាល​​ទៀត ។ ​លោក​វេជ្ជ​បណ្ឌិត​​ឆ្ងល់ ៖
-អក្ស​រ​ធំ​​ៗ​ដល់​ម្ល៉ឹង​ តែ​ភ្នែក​​ខាង​ណា​ក៏​មើល​មិន​ឃើញ​ឬ?
-មិន​មែន​ទេ, ខ្ញុំ​ឃើញ​ច្បាស់​​ទាំង​អស់​ គ្រាន់​តែ​​ភ្លេច​មិន​ដឹង​អក្សរ​នោះ​គេ​អាន​ថា​ម៉េច​តើ៕

កុំ​ឱ្យ​អស់​ប្រាក់​ច្រើន​​ពេក
ឃើញ​ប្តី​​ចេះ​​តែ​រអ៊ូ​រឿង​ចូល​ចិត្ត​ទិញ​​គ្រឿង​អលង្ការ ​ប្រពន្ធ​ពន្យល់ ៖
-​ខ្ញុំ​ធ្វើ​ខ្លួន​ដើម្បី​បម្រើ​​ចក្ខុ​បង​តើ, កុំ​ឱ្យ​ភ្នែក​បង​ធុញ​ទ្រាន់​ប្រពន្ធ​មិន​សូវស្អាត​ហ្នឹង​ណា៎ ។
-មិន​បាច់​​ទេ, ​អស់​ប្រាក់​ច្រើន​​ណាស់ ។ បង​ចង់​ឱ្យ​ភ្នែក​បង​សម្លឹង​​ស្រី​ស្អាត​ដើរ​តាម​ផ្លូវ​វិញ, ​បាន​ឃើញ​ស្រី​ស្អាត​ច្រើន​គ្នា ហើយ​មិន​អស់​ប្រាក់​ទៀត ៕

ពេលត្រូវ​ឆ្នោត​រង្វាន់​ធំ
អ្នក​សុំ​ទាន​​ប្រុស​សួរ​អ្នក​សុំ​ទាន​ស្រី ៖
-អូន​មាន​ទិញ​ឆ្នោត​ទេ?
-មាន! សប្តាហ៍​នេះ​មាន​ឆ្នោត​​រង្វាន់​ធំ​ច្រើន​លាន​ណាស់ ។
-បើ​ត្រូវ​​ឆ្នោត​រង្វាន់​ធំ អូន​ឯង​ប្រុង​ធ្វើ​ម៉េច?
-ខ្ញុំ​នឹង​ទិញ​ចិញ្ចៀន​ពេជ្រ ទិញ​ខ្សែ​ដៃ​មាស សម្រាប​់តុបតែង​ខ្លួន​ពេល​ចេញ​សុំ​ទាន​ម្តងៗ​៕

វា​ត្រូវ​ស្លាប់​អ៊ីចឹងហើយ
បុរសម្នាក់​​ទៅរក​គ្រូ​ទាយ ៖
-​សូម​លោក​គ្រូ​ជួយ​មើល​​​ឱ្យ​ខ្ញុំ​ផង ផ្ទះ​ខ្ញុំ​ហេតុ​ម៉េច​ចិញ្ចឹម​ឆ្កែ​​ឆ្មា​មិន​រស់​សោះ?
-ប្រពន្ធ​លោក​កាច​ទេ?
-ចាំបាច់​សួរ? ឡូ​ឡា​ទាត់​ប៉ោត ទាត់​តុ​ ថ្លង់​គេ​ឯង​រាល់​ថ្ងៃ ​មិន​ខុស​បិសាច​​ញី​ទេ ។
-ហ្នឹង​ហើយ! ហ្នឹង​ហើយ! ឆ្កែ​​ឆ្មា​ឈឺ​ក្បាល​​រាល់​ៗ​ល្ងាច​រស់​ម៉េច​កើត, វា​ត្រូវ​​តែ​ស្លាប់​​អ៊ីចឹង​ហើយ ៕