ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​រុះរើ​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​​របាំង​ស្បៃ​មុង​ដុត​បំផ្លាញ​ចោល​

12 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ​កម្លាំង​ប៉ូលិស​​ការិយា​ល័យ​​ប្រឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ខេត្ត កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា បាន​បើក​យុទ្ធ​នា​ការ​​​បង្ក្រាប​​បទ​ល្មើស​​នេសាទ​ខុស​ច្បាប់​ក្នុង​រដូវ​​ ​បិទ​នេសាទ​​នៅ​​ភូមិ​រាំង​ដេក ​ឃុំ​គគី​រធំ ស្រុក​​កៀន​ស្វាយ ​ដោយ​ធ្វើ​ការ​រុះ​រើ​របាំង​ស្បៃ​មុង​ និង​លូ​ស្បៃ​​មុង​បាន​ជា​ច្រើនធ្វើ​ការ​​ដុត​កម្ទេច​ចោល ។

ខេត្តកណ្តាល ៖ ​កម្លាំង​ប៉ូលិស​​ការិយា​ល័យ​​ប្រឆាំង​​បទ​ល្មើស​​សេដ្ឋ​កិច្ច​​ខេត្ត កាល​ពី​ថ្ងៃ​ទី​២៧ កក្កដា បាន​បើក​យុទ្ធ​នា​ការ​​​បង្ក្រាប​​បទ​ល្មើស​​នេសាទ​ខុស​ច្បាប់​ក្នុង​រដូវ​​​បិទ​នេសាទ​​នៅ​​ភូមិ​រាំង​ដេក ​ឃុំ​គគី​រធំ ស្រុក​​កៀន​ស្វាយ ​ដោយ​ធ្វើ​ការ​រុះ​រើ​របាំង​ស្បៃ​មុង​ និង​លូ​ស្បៃ​​មុង​បាន​ជា​ច្រើនធ្វើ​ការ​​ដុត​កម្ទេច​ចោល ។

លោក​វរ​សេនីយ៍​ត្រី ទិត្យ វង្ស នាយ​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ខេត្ត​​ដែល​ដឹក​នាំ និង​បញ្ជា​កម្លាំង​ផ្ទាល់​ក្នុង​យុទ្ធ​នា​ការ​​នេះ​បាន​ឱ្យ​ដឹងថា ដោយ​អនុ​វត្ត​តាម​សា​រា​ចរ​​លេខ​០១ ​របស់​រ​ាជ​រដ្ឋា​ភិបាល​ និង​មាន​ការ​ចង្អុល​​បង្ហាញ​​ណែ​នាំពី​លោក​អភិ​បាល​​ខេត្ត និង​លោក​ឧត្តម​សេនីយ៍​ត្រី អ៊ាវ ​ចំរើន ស្នងការ​​​នគរ​បាល​​ខេត្ត​ផង​នោះ ​លោកបានធ្វើ​ការ​​ស្រាវជ្រាវ​ និង​រក​ឃើញ​​បទ​ល្មើស​​​នេសាទ​​ខុស​ច្បាប់​​ក្នុងរដូវ​​ប​ិទ​នេសាទ មាន​ដាក់​របាំង​ស្បៃ​មុងក្នុង​ទន្លេ​​នៅ​ភូមិ​រាំង​ដេក​ ឃុំ​គគី​រធំ ស្រុក​កៀន​ស្វាយ​។ ក្រោយ​ពី​ការ​រក​ឃើញ ​លោកក៏​​បាន​ដឹក​នាំ​កម្លាំង​ជំនាញ​​សហ​ការ​ជា​មួយ​ប៉ូលិស​​ប៉ុស្តិ៍​រដ្ឋ​​បាល ​ធ្វើ​ការ​រុះ​រើ​របាំង​ស្បៃ​​មុង​បាន​​ប្រវែង​​៨៦៤​ម៉ែត្រ​ លូ​ស្បៃ​មុង​ចំនួន​២៤​មាត់ ប្រវែង​​​សរុប​​៣១២​ម៉ែត្រ បង្គោល​ឫស្សី​​២៥០​ដើម ​​និង​កូន​ត្រី​គ្រប់​ប្រភេទ​​ប្រមាណ​១៨០​គីឡូ​​ក្រាម​ត្រូវបាន​លែង​​ទៅ​ក្នុង​ដែន​ទឹក​​ធម្ម​ជាតិ​វិញ ។ ​វត្ថុ​តាង​បទល្មើស​​នេសាទ​ទាំង​នោះ​ត្រូវ​បាន​ដុ​ត​កម្ទេច​ចោល​ ដោយ​មាន​ការ​ចូលរួមពី​មន្ត្រី​​ជល​ផល​ផង​ដែរ ។

លោក​ទិត្យ វង្ស បាន​ឱ្យ​ដឹងទៀតថា ​កម្លាំង​របស់​លោក​នឹង​បន្ត​ស្រាវ​ជ្រាវ​រក​បទល្មើស​នេសាទ​​ដែល​​កើត​មាន​ក្នុង​ភូមិ​ផ្សេងៗ​​​ទៀត​ឱ្យដូច​ភ្លៀង​​រលឹម ។ ​ជា​មួយ​​គ្នា​នេះ​ដែរ លោក​ក៏បាន​អំពាវ​នាវ​ដល់​ប្រជា​ពល​រដ្ឋ​​ឱ្យ​សហ​ការ​​​ជា​មួយ​កម្លាំង​មាន​សមត្ថ​កិច្ច​ ជួយ​ផ្តល់​​ព័ត៌​មាន​​ដើម្បី​ធ្វើ​ការ​​បង្ក្រាប​​​ទាន់​ពេល​វេលាសំដៅ​ថែរក្សា​​ធន​ធាន​​មច្ឆជាតិ​​​កុំ​ឱ្យ​វិនាសហិនហោច​ដាច់​ពូជ និង​អំពាវនាវ​​សុំ​កុំ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​ប្រើ​ប្រាស់​​ឧបករណ៍​​នេសាទ​ខុស​ច្បាប់​​គ្រប់​ប្រភេទ​​ជា​បន្ត​​ទៀត ៕