ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្សាង ហ្ស៊ី​យី​ ជាប់ក្នុង​បញ្ជី​តារា​សម្តែង​ដែល​មាន​សម្រស់ស្អាត

12 ឆ្នាំ មុន

តាម​​ប្រ​ភព​សារ​ព័ត៌​មាន​ចិន​ឱ្យ​ដឹង​ថា កំពូល​តារា​ភាព​​យន្ត​ចិន​នាង​ហ្សាង ហ្ស៊ី​យី​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​តារា​សម្តែង​ដែល​មាន​សម្រស់​ ស្រស់​​ស្អាត​ទាំង​១០​ក្នុង​ពិ​ភព​លោក។​ ​ពេល​នេះ​នាង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦ សម្រាប់​​ស្នា​ដៃ​របស់​នាង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​២០៤៦ដែលនិ​ពន្ធ​លោក​ Wong Kar-Wai។ ​នាង​គឺ​ជា​តារា​ភាព​យន្ត​អា​ស៊ី​តែ​ម្នាក់​គត់​ដែល​ជាប់​ចំណាត់​ថ្នាក់​នៅ​ ក្នុង​បញ្ជី​នេះ។​

តាម​​ប្រ​ភព​សារ​ព័ត៌​មាន​ចិន​ឱ្យ​ដឹង​ថា កំពូល​តារា​ភាព​​យន្ត​ចិន​នាង​ហ្សាង ហ្ស៊ី​យី​ត្រូវ​បាន​ចុះ​ឈ្មោះ​ក្នុង​បញ្ជី​តារា​សម្តែង​ដែល​មាន​សម្រស់​ស្រស់​​ស្អាត​ទាំង​១០​ក្នុង​ពិ​ភព​លោក។​ ​ពេល​នេះ​នាង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៦ សម្រាប់​​ស្នា​ដៃ​របស់​នាង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង​២០៤៦ដែលនិ​ពន្ធ​លោក​ Wong Kar-Wai។ ​នាង​គឺ​ជា​តារា​ភាព​យន្ត​អា​ស៊ី​តែ​ម្នាក់​គត់​ដែល​ជាប់​ចំណាត់​ថ្នាក់​នៅ​ក្នុង​បញ្ជី​នេះ។

ប្រ​ភព​ដដែល​បាន​ឱ្យបន្ត​ថា ចំពោះ​ចំណាត់​ថា្នក់​លេខ​១ បានទៅ​លើ​តារា​ភាព​យន្ត​​បែប​ប្រ​វត្ត​ិ​សាស្ត្រ​របស់​ហូ​លី​វូដ​ជើង​ចាស់ គឺ​នាង  Audrey Hepburn ​សម្រាប់​ស្នា​ដៃ​សម្តែង​របស់​នាង​ក្នុង​រឿង Breakfast at Tiffany’s ​ដែល​​និពន្ធ​​ដោយ​លោក Olivia Newton-John និង​ចំណាត់​ថ្នាក់​លេខ២ បាន​ទៅ​លើ​នាង Megan Fox ​ដែល​បាន​សម្តែង​ក្នុង​រឿង  Tranformers ។ ចំណាត់​ថ្នាក់​លេខ​៤​​ បានទៅ​លើ​នាង Grace Kelly ​ដែល​បាន​សម្តែង​ក្នុង​ខ្សែ​ភាព​យន្ត​រឿង High Noon និង​លេខ​៥ បាន​ទៅ​លើ​នាង  Marilyn Monroe ​ក្នុង​ខ្សែ​ភាព​យន្ត​រឿង  Bus Stop ។

ដោ​យ​ឡែក​ចំណាត់​ថ្នាក់​ផ្សេងៗ​ទៀត​បាន​ទៅ​​លើ​នាង Jennifer Lopez ​សម្រាប់​ស្នា​ដៃ​សម្តែង​របស់​នាង​ក្នុង​រឿង Out Sight ​នាង​Bette Davis ​សម្តែង​ក្នុង​រឿង  All About Eve ​នាង Julia Rovberts ​សម្តែង​ក្នុង​រឿង​ Pretty Woman ​និង​នាង Carrie Fisher ​សម្តែង​ក្នុង​​រឿង​ ​Star Wars Epsode IV: A New Hope៕