ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ដោយការសាងសង់រង្វង់មូលអស់ជាទឹកប្រាក់ជិត8ម៉ឺនដុល្លារ

12 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ចំណុច​ដែល​ធ្លាប់តែ​មាន​​ឈាម​ដិតដាម និងស្នាមគំនូសពណ៌ស ដែល​បា.ញ់ដោយមន្ត្រីចរាចរណ៍ជាញឹកញាប់ស្ទើរតែពុំ​លស់ថ្ងៃនោះ បច្ចុ​ប្បន្ន​បាន​ប្រែ​ក្លាយជារង្វង់មូល​ដ៏​ធំស្រស់ស្អាត​គួរ​ ជាទីមោទនៈដែលអាច​បញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍ជាច្រើនក្នុងក្រុង និង​បង្កើត​ឲ្យប្រជា​ពល​

ខេត្តស្ទឹងត្រែង ៖ ចំណុច​ដែល​ធ្លាប់តែ​មាន​​ឈាម​ដិតដាម និងស្នាមគំនូសពណ៌ស ដែល​បាញ់ដោយមន្ត្រីចរាចរណ៍ជាញឹកញាប់ស្ទើរតែពុំ​លស់ថ្ងៃនោះ បច្ចុ​ប្បន្ន​បាន​ប្រែ​ក្លាយជារង្វង់មូល​ដ៏​ធំស្រស់ស្អាត​គួរ​ជាទីមោទនៈដែលអាច​បញ្ចៀស​គ្រោះថ្នាក់ចរាចរណ៍ជាច្រើនក្នុងក្រុង និង​បង្កើត​ឲ្យប្រជា​ពល​រដ្ឋមានការយល់ដឹង​បន្ថែម​ទៀត​អំពី​ច្បាប់ចរា​ចរណ៍។

រង្វង់មូលដែលបានសាងសង់ឡើងដ៏ស្រស់​ស្អាត មានរំលេចដោយភ្លើងពណ៌ភ្លឺចិញ្ចាចនា​ពេល​រាត្រី និងធំស្កឹមស្កៃចំកណ្តាល​ថ្នល់ដែលមាន​ផ្លូវ​បែកជាបួន​​នេះ ស្ថិត​ក្នុងភូមិព្រែក សង្កាត់​ស្ទឹង​ត្រែង ​ក្រុង​ស្ទឹង​ត្រែង សាងសង់ឡើងដោយ​មន្ទីរ​សាធារណការ​និងដឹកជញ្ជូនខេត្ត ក្រោម​ការ​ចង្អុល​​បង្ហាញ និងមានការគាំទ្រពីអាជ្ញាធរ​ខេត្ត​។ ការស្ថាបនា​​រង្វង់​មូល​នេះ​ឡើង​ ក៏​​ដើម្បី​ជា​ការ​​ចូល​រួម​​កែលំអហេដ្ឋារចនាសម្ព័ន្ធក្នុងការអភិវឌ្ឍ​ខេត្ត​ស្របតាមគោលនយោបាយរបស់រាជរដ្ឋា​ភិបាល​ផង​ដែរ។

ថវិកា​ដែល​​ត្រូវ​ចំណាយ​ក្នុង​ការ​ស្ថាបនា​​រង្វង់​​មូល​នេះគឺ​ប្រមាណជិត​៨​ម៉ឺនដុល្លារ ហើយ​មាន​ការ​រំពឹង​ទុកថា នឹងមានដាក់រូបសំណាកនាគ​បាញ់​​ទឹក ឬ​រូបព្រហ្មមុខបួន​ចំកណ្តាល​រង្វង់​លើ​សួន ព្រម​ទាំង​ដាំលំអដោយ​ផ្កា​ចម្រុះ​ពណ៌​ក្រាល​ដោយ​ឥដ្ឋការ៉ូឡាព័ទ្ធជុំវិញដែលមាន​កម្ពស់ពីដី​ប្រមាណ១ម៉ែត្រ និងរង្វង់ជាអង្កត់ផ្ចិត៤២​ម៉ែត្រ​មានដាក់សញ្ញាព្រួញសម្គាល់សម្រាប់ធ្វើ​ចរា​ចរណ៍​ និង​នៅពេលរាត្រីមានរំលេចដោយភ្លើង​ពណ៌។ ប្រជាពលរដ្ឋនិយាយថា ក្រោយ​ពី​ការ​​ស្ថាបនា​រង្វង់មូលក៏សឹ្កមស្កៃនេះ​រួច ​បញ្ហាគ្រោះ​ថ្នាក់ចរាចរណ៍​នឹង​ត្រូវ​បាន​បញ្ចៀស និង​កាត់​បន្ថយ​​បាន​ប្រមាណជា​៨៥% ។

មាន​ការ​កត់​សម្គាល់​​ថា ​បច្ចុ​ប្បន្ន​​នេះ​នៅ​ក្នុង​ក្រុង​ស្ទឹង​ត្រែង មាន​ការ​កសាង​សមិទ្ធ​ផល​ថ្មី​ៗ​ជា​បន្ត​បន្ទាប់​​ ដូច​ជា​ផ្លូវខ្វាត់ខ្វែងជា​ច្រើន​ខ្សែ​ ស្ពាន​ឈើចាស់ៗ​ត្រូវ​បានប្តូរ​ជា​ស្ពានថ្ម​ ដែល​ជា​ការ​កែ​លំអ​សោភ័ណ​ភាព​ផង និង​​សម្រួលដល់ការធ្វើ​ចរា​ចរណ៍​របស់​ប្រជាពលរដ្ឋផង៕