ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុន ៖​ ស្លា.ប់​3នាក់​​​ក្នុងការធ្លាក់​​យន្តហោះ​​​​ហ្វឹកហ្វឺន​​​មួយគ្រឿង​​នៅ​​កោះ​​ហុកកៃ​ដូ​

12 ឆ្នាំ មុន

​បណ្តាញវិទ្យុ​​​ និងទូរទស្សន៍​រដ្ឋជប៉ុន NHK គូស​បញ្ជាក់​ថា ​មនុស្ស​​​៣នាក់​បានត្រូវ​ស្លា.ប់កាល​ពីថ្ងៃទី​​​២៨ កក្កដា ​ក្នុង​​​ការធ្លាក់​យន្តហោះហ្វឹក​ហ្វឺន​​មួយគ្រឿង​នៅកោះហុក​កៃដូ​​ជា​កោះ​មួយ​នៅ​ចុង​​ខា​ងជើង​​​ជប៉ុន​។​ យន្តហោះ​នោះ​​​បានធ្លាក់​​ក្រោយ​ការ​​ហោះ​ឡើង​​​បន្តិ​ចពីព្រលាន​​យន្តហោះ​​​អូប៊ីហ៊ីរ៉ូ កាលពី​ព្រឹក​​ថ្ងៃទី​​​​២៨ កក្កដា ។

​បណ្តាញវិទ្យុ​​​ និងទូរទស្សន៍​រដ្ឋជប៉ុន NHK គូស​បញ្ជាក់​ថា ​មនុស្ស​​​៣នាក់​បានត្រូវ​ស្លាប់កាល​ពីថ្ងៃទី​​​២៨ កក្កដា ​ក្នុង​​​ការធ្លាក់​យន្តហោះហ្វឹក​ហ្វឺន​​មួយគ្រឿង​នៅកោះហុក​កៃដូ​​ជា​កោះ​មួយ​នៅ​ចុង​​ខា​ងជើង​​​ជប៉ុន​។​

យន្តហោះ​នោះ​​​បានធ្លាក់​​ក្រោយ​ការ​​ហោះ​ឡើង​​​បន្តិ​ចពីព្រលាន​​យន្តហោះ​​​អូប៊ីហ៊ីរ៉ូ កាលពី​ព្រឹក​​ថ្ងៃទី​​​​២៨ កក្កដា ។ ​​គ្រូបង្ហាត់​​​២នាក់ និង​អ្នក​​បើក​យន្តហោះ២នាក់​​​កំពុងទទួល​ការបណ្តុះ​បណ្តាល​​​​ស្ថិត​​ក្នុង​យន្តហោះ​​​​នេះ​ពេលវា​ធ្លាក់​។ ​មនុស្ស​ម្នាក់​​អាច​នៅ​រស់​រាន​មានជីវិត​​។ យន្ត​ហោះ​​ម៉ាស៊ីន​​មួយនេះ​ជា​យន្តហោះ​​របស់​​សាលា​អាកាសចរណ៍​​ស៊ីវិល​មួយ ។ ប៉ូលិស​​ចាប់​ផ្តើម​​​​​ការ​ស៊ើបអង្កេត​ដើម្បី​កំណត់​ពី​មូលហេតុ​​នៃ​គ្រោះ​ថ្នាក់​​នេះ ៕​