ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​អាប់​ភី​ស៊ី​ត​កំពុង​ស៊ីនុយ​បង្កប់​ផ្លែ​សន្ទូច

13 ឆ្នាំ មុន

នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋបាល​អាប់​ភី​ស៊ី​ត​បាន និង​កំពុង​ផ្សព្វផ្សាយ​ការ​ភូត​កុហក​របស់​ខ្លួន តាម​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​របស់​ខ្លួន ដើម្បី​បោកប្រាស់​ប្រជាជន​ថៃ​ភាគច្រើន​ ដែលបាន​យល់​ដឹង​ថា ប្រាសាទព្រះវិហារ និង​តំបន់ ជុំវិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយអ្វី​ដែល​រដ្ឋបាល​អាប់​ភី​ស៊ី​ត​កំពុង​ភូត​កុហក​កាន់តែ​ខ្លាំង ដែល​សាធារណ​ជនជាតិ​ថៃ​កំពុង​មានច​ម្ង​ល់​នោះ​ថា គណៈប្រតិភូ​របស់​ខ្លួន​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឱ្យ​ គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក​ពន្យារពេល​ការ​ពិ​ចារណា ​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ

នៅ​ពេល​ថ្មី​ៗ​នេះ រដ្ឋបាល​អាប់​ភី​ស៊ី​ត​បាន និង​កំពុង​ផ្សព្វផ្សាយ​ការ​ភូត​កុហក​របស់​ខ្លួន តាម​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក​របស់​ខ្លួន ដើម្បី​បោកប្រាស់​ប្រជាជន​ថៃ​ភាគច្រើន​ ដែលបាន​យល់​ដឹង​ថា ប្រាសាទព្រះវិហារ និង​តំបន់ ជុំវិញ​ប្រាសាទ​ស្ថិត​នៅ​ក្នុង​ទឹកដី​កម្ពុជា ហើយអ្វី​ដែល​រដ្ឋបាល​អាប់​ភី​ស៊ី​ត​កំពុង​ភូត​កុហក​កាន់តែ​ខ្លាំង ដែល​សាធារណ​ជនជាតិ​ថៃ​កំពុង​មានច​ម្ង​ល់​នោះ​ថា គណៈប្រតិភូ​របស់​ខ្លួន​បាន​ជោគជ័យ​ក្នុង​ការ​បញ្ចុះបញ្ចូល​ឱ្យ​គណៈកម្មាធិការ បេតិកភណ្ឌ​ពិភពលោក​ពន្យារពេល​ការ​ពិ​ចារណា ​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ ។ ការ​ភូត​កុហក​របស់​រដ្ឋបាល​អាប់​ភី​ស៊ី​ត ដើម្បីបង្វែរ​ទិស​នយោបាយ​ផ្ទៃក្នុង ហើយ​ទាញ​យកផល​ចំណេញ​ពី​ល្បែង​នយោបាយ ដែល​ន​យោបាយ​បែប​នេះ គឺ​កំពុង​បាច​អង្កាម​បញ្ច្រាសខ្យល់ ​ដោយ​មិន​បាន​យល់​ដឹង​អំពី​ខ្លឹមសារ​ នៃសេចក្ដីសម្រេច​របស់​គណៈកម្មាធិការ​បេ​តិកភណ្ឌ​ពិភពលោក​ ក្នុង​សម័យប្រជុំ​លើក​ទី​៣៤ ​។

មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​សេចក្ដីសម្រេច​ អំពី​ការទទួលយក​ផែនការ​គ្រប់គ្រង​ដើម្បី​អភិរក្ស និងអភិវឌ្ឍ​បា​សាទ​ព្រះ​វិហារ​ពី​កម្ពុជា​ជា​រដ្ឋ​ភាគី រួច​មក នៅ​ឯ​ប្រទេស​ថៃ​វិញ​ក្បាលម៉ាស៊ីន ឃោសនា​របស់​ថៃ​បាន​ស្រែក​បន្ទរ​ថា គណៈប្រតិភូ​ថៃ​ដឹកនាំ​ដោយ​លោក ស៊ូ​វិត បាន​ទទួលជោគជ័យ​គួរ​ឱ្យ​សរសើរ​ ដោយ​អះអាង​ថា គណៈក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​បាន​ពន្យារ ការ​អនុម័ត​ផែនការ​គ្រប់គ្រង​ប្រាសាទព្រះវិហារ ដែល​ធ្វើ​ឱ្យ​ប្រជាជន​ដែល​មាន​សមានចិត្ដ ជាមួយ​ក្រុម​ជ្រុលនិយម​អាវ​លឿង​សប្បាយ​រីករាយ ​។ ក៏​ប៉ុន្ដែ​ការ​ស្រែក​ភូត​កុហក​របស់​រដ្ឋបាល អាប់​ភី​ស៊ី​ត ត្រូវ​សាប​ដូច​ទឹកទន្លេ​មេគង្គ​ទៅ​វិញ បន្ទាប់​ពី​លោក​បណ្ឌិត សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រី​ទទួល​បន្ទុក ទីស្ដីការគណៈរដ្ឋមន្ដ្រី​ បាន​បង្ហាញ​ឱ្យ​សាធារណជនជាតិ និង​អន្ដរជាតិ​បាន​មើលឃើញ​នូវ ក្រយៅ​ភូត​កុហក​បោកប្រាស់​របស់​រដ្ឋបាល​ អាប់ភី​ស៊ី​ត តាម​រយៈ​សេចក្ដីសម្រេច Decision 34COM.7B.66  របស់​គណៈកម្មាធិការ​បេ​តិកភណ្ឌ​ពិភពលោក ដោយ​មាន​ហត្ថលេខា​របស់ លោក​ស៊ូ​វិត ជាមួយនឹង​លោក​បណ្ឌិត សុខ អាន និង​រដ្ឋមន្ដ្រី​វប្បធម៌​នៃ​ប្រទេស​ប្រេ​ស៊ី​ល​ នៅលើ​នោះ​ជា​ភស្ដុ​តាង ​បាន​ចែង​យ៉ាង​ច្បាស់​ថា គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោកៈ
១-​បាន​ទទួល​នូវ​ឯកសារ WHC10/34. COM/7B.Add.3
២-​បាន​រំឭក​ឡើង​វិញ​នូវ​សេចក្ដីសម្រេច 31COM.8B.24, 32COM8B.102, និង 33COM7B.65 ដែល​បាន​អនុម័ត​បន្ដបន្ទាប់គ្នា ​នៅ​ក្នុង​អង្គប្រជុំ​លើក​ទី​៣១ (​ទីក្រុង ​ក្រៃ​ឆឺ​ច ឆ្នាំ​២០០៧) អង្គប្រជុំ​លើក​ទី​៣២ (​ទីក្រុង កេ​បិ​ច ​ឆ្នាំ​២០០៨) និង​អង្គប្រជុំ​លើក​ទី​៣៣ (​ទីក្រុង ​សេ​វី​ល ​ឆ្នាំ​២០០៩) ​។
៣-​កត់​សំគាល់ថា មជ្ឈមណ្ឌល​បេតិកភណ្ឌពិភពលោក​ បាន​ទទួល​ឯកសារ​ដែល​បាន​ដាក់​ជូន ដោយ​រដ្ឋ​ភាគី (​កម្ពុជា​) ​។
៤-​ស្វាគមន៍​ជា​បន្ដ​ទៀត​អំពី​ចំណាត់ការ ​ដែល​បាន​ធ្វើ​ឡើង​ដោយ​រដ្ឋ​ភាគី​(​កម្ពុជា​) សំដៅ​ទៅ​រក​ការ​បង្កើត​ឡើង​នូវ​គណៈ​ក​ម្មាធិ​ការ​សម្របសម្រួល​អន្ដរជាតិ(ICC)សម្រាប់កិច្ចការ​អភិរក្ស​ប្រាសាទព្រះវិហារ​ប្រកប ដោយ​ចីរភាព​ ។
៥-​សម្រេច​ពិចារណា​លើ​ឯកសារ​ដែល បាន​ដាក់​ជូន​ដោយ​រដ្ឋ​ភាគី​(​កម្ពុជា​)​នា​អង្គប្រជុំ ​លើក​ទី​៣៥ នៅ​ឆ្នាំ ២០១១ ​។

កន្លង​មក​ថ្មី​ៗ​នេះ អ្នកនយោបាយ​ថៃ​ខ្លះ​បានចោទប្រកាន់​លោក​អតីតរដ្ឋមន្ដ្រី​ការ​បរទេស​ថៃ ណុ​ប​ប៉ា​ដ​ន ប៉ា​តា​ម៉ា​ថា ក្បត់ជាតិ តែ​ឥ​ឡូ​ន​នេះ រដ្ឋបាល​អាប់​ភី​ស៊ី​ត​ខ្លួនឯង បាន​ស៊ីនុយ​បង្កប់ ផ្លែ​សន្ទូច​ ដោយ​មិន​បាន​អាន​ពិនិត្យពិច័យ​ល្អិតល្អន់ ឬ មិន​បាន​យល់​ដឹង​នូវ​ខ្លឹមសារ​ពិតប្រាកដ នៃ​សេចក្ដី​សម្រេចចិត្ដ​ប្រាំ​ចំណុច​របស់​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​ក្នុង​សម័យប្រជុំ លើក​ទី​៣៤ នៅ​ប្រទេស​ប្រេ​ស៊ី​ល ដែល​មានហត្ថលេខា​របស់​លោក ស៊ូ​វិត រដ្ឋមន្ដ្រី​បរិស្ថាន និង​ធនធានធម្មជាតិ និង​ជា​ប្រធាន​គណៈប្រតិភូថៃ​លើ​សេចក្ដី​សម្រេចចិត្ដ​នោះ​យ៉ាង​ច្បាស់ ​។ 

ថៃ​បាន​បរាជ័យ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ធ្វើ​ឱ្យ​ផែនការ​គ្រប់គ្រង​នេះ​មិន​ដំណើ​ការ តាម​ការ​គ្រោងទុក បរាជ័យ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ធ្វើ​ឱ្យ​មានការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ រួម​គ្នា និង​បរាជ័យ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង ធ្វើ​ឱ្យ មានការ​គ្រប់គ្រង​រួម​គ្នា ​។ ប៉ុន្ដែ​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​ពិតជា​បាន​សម្រេច អនុ​ញ្ញតិ​ឱ្យ​មាន ពេលវេលា​សម្រាប់​ការ​ផ្សព្វផ្សាយ និង​ពិចារណា​លើ​ឯកសារ​ទាំងនោះ ដែលនឹង​ត្រូវ​យក​ទៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​បន្ទាប់​។ សេចក្ដីសម្រេច​នេះ​មិន​បាន​ពន្យារពេល​អនុវត្ដ ផែនការ​គ្រប់គ្រង​របស់​កម្ពុជា​ដោយ​ប្រការណាមួយ​ឡើយ​។

អំណះអំណាង​តែ​មួយ​គត់ ដែល​លើក​ឡើង ដោយ​គណៈប្រតិភូ​ថៃ​គឺថា របាយការណ៍ និង ឯកសារ​ផ្សេង​ៗ​ទៀត បាន​ត្រូវ​ប្រគល់​ឱ្យ​ពួក​គេ យឺត​ពេល​ពេក​ ។ ប៉ុន្ដែ​កំណត់​ត្រា​បាន​បង្ហាញ​ថា ផែនការ​គ្រប់គ្រង និង​របាយការណ៍ ស្ដី​ពី​ការ អភិរក្ស​ប្រាសាទព្រះវិហារ​បាន​ត្រូវ​ប្រគល់​ជូន មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក ក្នុង​ខែ មក​រា ឆ្នាំ​២០១០ គឺ​មុន​ការ​គ្រោងទុក​ដូចដែល បាន​សម្រេច​ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក​ ។ ប៉ុន្ដែគួរ​កត់​សំគាល់ថា ទោះបីជា​ក្រោយ ពី​ទទួល​បាន​របាយការណ៍​របស់​គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក រយៈពេល​៣​ថ្ងៃ​រួចហើយ​ក្ដី​ ក៏​គណៈប្រតិភូ​ថៃ​មិន​មាន​យោបល់​គួរឱ្យ​កត់សំគាល់​នោះ​ទេ ទៅ​លើ​របាយការណ៍ ដែល​មាន​៤​ទំព័រ​នេះ​ ។ យុទ្ធវិធី​ពន្យារពេល​របស់ថៃ ដែល​បាន​អនុវត្ដ​នៅ​គ្រប់​កិច្ចប្រជុំ​ទាំង​៤ លើក​ចុង​ក្រោយ​របស់​គណៈកម្មាធិការ​បេ​តិកភណ្ឌ​ពិភពលោក ​មាន​ន័យ​ដូច​គ្នា​ទៅ​នឹង​ការ ជ្រៀត​ជ្រែកចូល​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់កម្ពុជា​ ។ ចាប់តាំងពី​សេចក្ដីសម្រេច​ឆ្នាំ​១៩៦២ របស់​តុលាការ​យុត្ដិធម៌​អន្ដរជាតិ​មក ប្រាសាទព្រះ​វិហារ និង​តំបន់​ជុំវិញ​ប្រាសាទ បាន​ត្រូវវិ​និ​ឆ្ឆ័​យ​តាម​ផ្លូវច្បាប់​ថា ស្ថិត​នៅ​ក្នុង​ទឹកដីកម្ពុជា​ ។ ដូចនេះ ថៃ​មិនមែន​ជា​ភាគី​ដែលពាក់ព័ន្ធ ទៅ​នឹង​បញ្ហា​ប្រាសាទព្រះវិហារ​នោះទេ ដែល​រួម​ទាំង​ការងារ​អភិរក្ស​ប្រាសាទ​នេះ ទៅ​ទៀត ​។ នេះ​ជា​ជោគជ័យ ដ៏​ធំ​របស់​កម្ពុជា និង​ជា​បរាជ័យ​ដ៏​ជូរ​ចត់​របស់​ថៃ ដែល​ក្នុង​នោះ លោក ស៊ូ​វិត ប្រ​ធា​គណៈប្រតិភូ​ថៃ បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដីសម្រេច​ប្រាំ​ចំណុច​របស់​គណៈក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក​ក្នុង​សម័យប្រជុំ​លើក​ទី​៣៤​នេះ​ ។ ក្នុង​ចំណោម​ប្រាំ​ចំណុចនោះ គឺ​រដ្ឋបាល​អាប់​ភី​ស៊ី​ត មិន​បាន​ពិនិត្យពិច័យ ឱ្យ​បាន​ល្អិតល្អន់​លើ​៤​ចំណុច​ខាងលើ​ឡើយ ហើយ​រដ្ឋបាល​អាប់​ភី​ស៊ី​ត​កំពុងធ្វើការ​បកស្រាយ​ខុស​លើ​ចំណុច​ទី​ប្រាំ​ចុង​ក្រោយ​ថែមទៀត ដើម្បី​បោកប្រាស់​សាធារណ​ជនជាតិ​ថៃ​ ។

កន្លង​មក​ថៃ​តែងតែ​ប្រឆាំង​ទៅ​នឹង​របាយការណ៍ ​ស្ដី​ពី​ការ​អភិរក្ស​តំបន់​ប្រាសាទព្រះវិហារ និង​ផែនការ​គ្រប់គ្រង​ដើម្បី​អភិរក្ស និងអភិវ​ឌ្ឍ​តំបន់​ប្រាសាទព្រះវិហារ តែ​ផ្ទុយ​ទៅ​វិញ គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ទទួលយក​ឯកសារ​នេះ​ក្នុង​ចំណុច​ទី​១ ដែល​គោលបំណង​ទី​១​របស់​ថៃ​ត្រូវ​បាន​បរាជ័យ​លើ​ចំណុច​នេះ​ ។  ហើយ​ចំណុច​ទី​២ គណៈ​ក​ម្មាធិ​ការ​បេតិកភណ្ឌ​ពិភពលោក បាន​រំលឹក​ឡើង វិញ​នូវ​សេចក្ដីសម្រេច​ក្នុង​សម័យប្រជុំ​លើកទី​៣១ នៅ​ទីក្រុង​ក្រៃ​ឆឺ​ច និង​លើក​ទី​៣២​នៅ ទីក្រុង​កេ​បិ​ច ដែល​បា​ទទួលស្គាល់​តែ​អំពី​ការ ចុះបញ្ជី​ប្រាសាទ ព្រះ​វិហារ​ជា​សម្បត្ដិ​បេ​តិកភណ្ឌ​ពិភពលោក ដែល​ថៃ​តែងតែ​ជំទាស់​ទៅ នឹង​ការ​ចុះបញ្ជី​ប្រាសាទព្រះវិហារ​ ។ ឥឡូវនេះ ថៃ​បាន​ទទួលយក​ដូច​មាន​ហត្ថលេខា​របស់ លោក ស៊ូ​វិត នៅ​លើ​សេចក្ដីសម្រេច​ចុង​ក្រោយនេះ ហើយ​ទទួលស្គាល់​ប្រាសាទព្រះវិហារ ជា​បេតិកភណ្ឌ​ពិភពលោក​ ។ ហើយ​ទី​៤​ ការបង្កើត​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ប្រាសាទ​ព្រះវិហារ ដែល​ថៃ​តែងតែ​ជំទាស់​ចំពោះ​កា​រប​ង្កី​ត ឱ្យ​មាន​គណៈកម្មាធិការ​អន្ដរជាតិ​សម្របសម្រួល​-​ព្រះ​វិហារ ​។ តែ​ឥឡូវ​ថៃ​បាន​ទទួលយក ហើយ​ថែម​ទាំង​បាន​ស្វាគមន៍​ដល់​ការបង្កើត​ឱ្យ​មាន​គណៈកម្មាធិការ​សម្របសម្រួលនេះ (ICC-Preah Vihear) ដែល​នេះ​ជា​ចំណុច ស្លាប់​របស់​ថៃ ដែល​ថៃ​កន្លង​មក​ចង់ឱ្យ​មាន ការ​ចុះបញ្ជី​រួម​ ។

ថៃ​បាន​លើក​ឡើង​នូវ​ចំណុច​ទី​៥​ថា ហាក់ដូចជា​ផល​ចំណេញ​របស់​ខ្លួន ហើយ​ក្បាលម៉ាស៊ីន នៃ​បណ្ដាញសារព័ត៌មាន​ថៃ បាន​និង​កំពុង​ផ្សព្វផ្សាយ​លើ​ចំណុច​នេះ​ ។ តាម​ពិត​ក្នុង​ចំណុច​ទី​ប្រាំនេះ គឺជា​ចំណុច​ស្លាប់​របស់​ថៃ ដែល​ថៃ​ប្រើប្រាស់​ពាក្យ​បច្ចេកទេស​ខុស ដូច​ជា​ពាក្យ​ពន្យារពេល ​ដែល​មាន​ន័យ​ថា ការ​ពន្យារពេល​ដោយគ្មាន​កំណត់ (postpone) ឬ ពាក្យ ពន្យារ ដោយ​មិន​កំណត់ពេល​ច្បាស់លាស់ (defer) ពាក្យ​មួយទៀត​ ការ​ពន្យារពេល​សិន​(delay) ដោយឡែក​ពាក្យ​ (Consider) ទទួលយក ដែល​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក បាន​ប្រើប្រាស់ ដូច​ក្នុង​ឯកសារ​របស់​កម្ពុជា ដែល​នឹង​ដាក់​ក្នុង​សម័យប្រជុំ​លើក​ទី​៣៥ នៅក្នុង​ឆ្នាំ​២០១១ ​។ ពាក្យ​ថា ទទួលយក គឺជា ការ​សម្រេច​ក្នុង​លក្ខណៈ​ធម្មតា​របស់​គណៈ​ក​ម្មាធិ​ការ​បេតិកភណ្ឌ ​ដែល​មិន​មាន​ពេល​គ្រប់គ្រាន់ ដើម្បី​ពិភាក្សា ឯកសារ​ ដែល​ត្រូវ​បាន​ដាក់​ជូន ហើយ​មិន​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ទៅ​នឹងកិច្ច​ដំណើ​ការ​អភិរក្ស និង​អភិវឌ្ឍ​ប្រាសាទ​ព្រះវិហារ​របស់​កម្ពុជា​ឡើយ ​។ ស្ថាប័ន​ជំនាញ របស់​អង្គការ​យូ​ណេ​ស្កូ បាន​វាយតម្លៃ​លើ​ឯកសារ​របស់កម្ពុជា​ថា ល្អ​ត្រឹមត្រូវ​អាច​ជឿ​ទុកចិត្ដបាន និង​អាច​ទទួលយក​បាន​ ។

ជា​ធម្មតា​នៅ​ក្នុង​សេចក្ដីសម្រេច​របស់​គណៈក​ម្មា​ធិ​ការ​បេតិកភណ្ឌ​ពិភពលោក មាន​ទំលាប់ ប្រើប្រាស់​ពាក្យ​ថា ទទួលយក​តែ​ប៉ុណ្ណោះ ក្នុងការ​ទទួលយក​ឯកសារ​ទាំងឡាយ​ដែល​ទាក់ទង ទៅ​នឹង​កិច្ច​អភិរក្ស និង​អភិវឌ្ឍ បេតិកភណ្ឌ​នៃ ប្រទេស​នីមួយ​ៗ ​។ គណៈកម្មាធិការ​បេតិកភណ្ឌ មិន​ដែល​ប្រើ​ពាក្យ​អនុម័ត ឬ​យល់ព្រម​សម្រាប់ ធ្វើ​សេចក្ដីសម្រេច​របស់​ខ្លួន​ឡើយ ព្រោះ​នេះ ជា​បញ្ហា​អធិបតេយ្យ​ក្នុង​ការ​អភិរក្ស និងអភិវឌ្ឍ​បេតិកភណ្ឌ​នៃ​ប្រទេស​នីមួយ​ៗ ហើយទាក់ទង​ទៅ​នឹង​បញ្ហា​នេះ គណៈកម្មាធិការបេតិកភណ្ឌ​ពិភពលោក​ គ្រាន់តែ​ផ្ដល់ អនុសាសន៍​លើ​កិច្ចការ​អភិរក្ស​បេតិកភណ្ឌ​ នៃប្រទេស​នីមួយ​ៗ​ប៉ុណ្ណោះ ព្រោះ​ការ​អនុម័តបែប​នេះ​នឹង​រំលោភ​ទៅ​នឹង​បញ្ហា​អធិបតេយ្យ របស់​ប្រទេស​នីមួយ​ៗ ​។

ដូច្នេះ ការ​ចុះហត្ថលេខា​លើ​សេចក្ដីសម្រេច Decision 34COM.7B.66 របស់​គណៈ​ក​ម្មាធិ​ការ​បេ​តិកភណ្ឌ​ពិភពលោក​ ដោយ​មាន​ហត្ថលេខា​របស់​លោក ស៊ូ​វិត ជាមួយនឹង​លោក បណ្ឌិត សុខ អាន នឹង​ធ្វើ​ជា​សាក្សី​ដោយ​ប្រធាន កិច្ចប្រជុំ​លើក​ទី​៣៤ គណៈកម្មាធិការ​បេ​តិកភណ្ឌ​ពិភពលោក​ នៅ​ប្រទេស​ប្រេ​ស៊ី​ល​ នៅលើ​នោះ​ជា​ភស្ដុ​តាង​ បាន​បញ្ជាក់​យ៉ាង​ច្បាស់​ នូវការ​ទទួលស្គាល់​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ​នូវ​ឯកសារ​ផ្លូវការ​ទាក់ទង​ទៅ​នឹង​ផែន ការ​គ្រប់គ្រង​សម្រាប់​ការ​អភិរក្ស និង​អភិវឌ្ឍប្រកបដោយ​ចីរភាព​នៅ​តំបន់​ប្រាសាទ​ព្រះវិហារ​ខ្មែរ ដែល​មិន​ធ្លាប់​មានការ​ទទួលស្គាល់​ពីមុន​មក ​។

ការ​ភូត​កុក បោកប្រាស់​សាធារណ​ជនជាតិ និង​អន្ដរជាតិ​បន្ទរ​ដោយ​ក្បាលម៉ាស៊ីន​ឃោសនា របស់​រដ្ឋបាល​អាប់​ភី​ស៊ី​ត បាន​និង​កំពុង​ទទួល ត្រឡប់​មក​វិញ​នូវ​ក្ដី​អន្ដរាយ​ដល់​មុខមាត់ កិត្ដិយស និង​កិត្យានុភាព ជាតិ​របស់​ថៃ ដែល ធ្លាប់​ជា​ប្រទេស ​មាន​ភាព​ស៊ី​វិ​ល័យ ឥឡូវ​ត្រូវទទួល​រង​នូវ​ក្ដី​អាម៉ាស់​ ដោយសារ​អំពើ​មិន​សុចរិ​ត​មិន​ស្មោះត្រង់​ចំពោះ​ប្រជាជន​ខ្លួន និង​តាំងខ្លួន​ជា​អ្នកលេង​កោងកាច​លើ​ឆាក​អន្ដរជាតិ សម​ដូច​ពាក្យបុរាណ​ខ្មែរ​ថា ៖ ​បាច​អង្កាម​បញ្ច្រាស ខ្យល់ និង “​ល្ងង់​ដូច​ត្រី​ក្នុង​បឹង ​ស៊ីនុយ​មិន​មើល ផ្លែ​សន្ទូច​បង្កប់​” ៕   ( ឡុ​ង សុ​គុណ )