ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើម​ជា​អវយវៈ​សំ​ខាន់​ក្នុង​ខ្លួន និង​មាន​សញ្ញា​មួយ​ចំនួន​បញ្ជាក់ឱ្យ​ដឹង​ពី​ការ​កើត​មាន​ជំងឺ​ថ្លើម

12 ឆ្នាំ មុន

ថ្លើម​ជា​អ​វ​យវៈ​សំ​ខាន់​មួយ​នៅ​ក្នុង​ខ្លួន​ប្រាណ​មាន​តួនាទី​ផលិត​​ទឹក​ ប្រ​មាត់​សម្រាប់​​រំលា​យ​អាហារ​ជាតិ​ខ្លាញ់ និង​កម្ចាត់សារ​ធាតុ​ពុល​នៅ​ក្នុង​រាង​កាយ​។ ក្រៅ​ពី​នេះ​ថែ​ម​ទាំង​ជួយ​ផលិត​សារ​ធាតុ​ជួយ​ឃាត់​ឈាម​ហូរ​ផង​ដែរ​។​ ចំណែក​ជំងឺ​ពាក់​ព័ន្ធ​នឹង​ថ្លើម​មាន​ច្រើន​ប្រ​ភេទ ​ទាំង​រលាក​ថ្លើម កើត​ពី​ការ​​ឆ្លង​វី​រុស ឬ​ពី​សារ​ធាតុ​ពុល។​ ជំងឺ​ក្រិន​ថ្លើម​កើត​ពី​ការ​ដុះ​សាច់​រឹង​ជំនួស​​កោ​សិកា​ដែល​ងាប់ ​កើត​ពី​វី​រុស​ ​ជាតិ​ពុល​​ក្នុង​​​ស្រា​រ៉ាំ​រៃ​ ឬ​ទទួល​នូវ​​ជាតិ​ពុល​ផ្សេងៗ​ទៀត។

ថ្លើម​ជា​អ​វ​យវៈ​សំ​ខាន់​មួយ​នៅ​ក្នុង​ខ្លួន​ប្រាណ​មាន​តួនាទី​ផលិត​​ទឹក​ប្រ​មាត់​សម្រាប់​​រំលា​យ​អាហារ​ជាតិ​ខ្លាញ់ និង​កម្ចាត់សារ​ធាតុ​ពុល​នៅ​ក្នុង​រាង​កាយ​។ ក្រៅ​ពី​នេះ​ថែ​ម​ទាំង​ជួយ​ផលិត​សារ​ធាតុ​ជួយ​ឃាត់​ឈាម​ហូរ​ផង​ដែរ​។

ចំណែក​ជំងឺ​ពាក់​ព័ន្ធ​នឹង​ថ្លើម​មាន​ច្រើន​ប្រ​ភេទ ​ទាំង​រលាក​ថ្លើម កើត​ពី​ការ​​ឆ្លង​វី​រុស ឬ​ពី​សារ​ធាតុ​ពុល។​ ជំងឺ​ក្រិន​ថ្លើម​កើត​ពី​ការ​ដុះ​សាច់​រឹង​ជំនួស​​កោ​សិកា​ដែល​ងាប់ ​កើត​ពី​វី​រុស​ ​ជាតិ​ពុល​​ក្នុង​​​ស្រា​រ៉ាំ​រៃ​ ឬ​ទទួល​នូវ​​ជាតិ​ពុល​ផ្សេងៗ​ទៀត។ អ្នក​កើត​ជំងឺ​ថ្លើម​តែ​ង​តែ​​គ្មាន​​អាការៈ​ច្បាស់​លាស់ ទម្រាំ​តែ​ពិនិត្យ​ឃើញ គឺ​ហួស​ពេល​ទៅ​ហើយ​។ ខាងក្រោ​ម​នេះ​គឺ​ជាសញ្ញា​បញ្ជាក់​​ពី ការ​កើត​​ជំ​ងឺ​ថ្លើម ដើម្បីធ្វើ​ការ​​ព្យា​បាល​​បាន​ទាន់​ពេល​វេ​លា​ដូច​ជាៈ
-​តប់​ប្រ​មល់​ ឆាប់​ខឹង ឆេវ​ឆាវ និង​ភិត​ភ័យ។​-ឈឺ​ចាប់​ ចុក​រួយត្រង់​ត្រ​គាក​ជារៀង​រាល់​លើក មានអាការរឹង​រឹត​​សាច់​ដុំ​​ក្បាល​ពោះ ឈឺ​ពោះ​​ញឹក​ញាប់ ឬ​មាន​អា​ការៈ​ក្តៅ​​នៅ​ដើម​ទ្រូង។
-​​ពិ​បាក​ក្នុង​ការទទួល​ទាន​ដំណេក​ឱ្យ​លង់​លក់ រមែង​​ងងុយ​ដេក​នៅ​ពេល​ថ្ងៃ និង​អស់​កម្លាំង។​
-មាន​អារម្មណ៍​ហាក់​ដូច​ជា​មាន​អ្វី​ស្ទះ​នៅ​បំពង់​ក​ លេប​ក៏​មិន​ចូល ខ្ជាក់​ក៏​មិន​ចេញ និង​ធុញ​ថប់​ចំណី​អា​ហារ ​​​តឹង​ពោះ​គ្មាន​រំលាយ​អាហារ និងភើជា​ញឹក​ញាប់។​
-​ស្បែក​មុខ​ស្លេក​ ​ពណ៌​លឿង គ្មាន​ឈាម​និង​​ជាំ​នៅ​លើផ្ទៃ​មុខ។
-​​​បបូរ​មាត់​ជាំ អណ្តាត​មាន​ពណ៌​ស្វាយ​ក្រ​មៅ គែម​នៅ​ចុង​អណ្តាត​មាន​ការ​ខាំ ឬប៉ះនឹង​ធ្មេញ។​
-​ឈឺ​​ ឬ​សង្កៀរ​សុដន់ ឡើងទម្ងន់នៅ​មុន​​ពេល​មាន​រដូវ​​សម្រាប់​ស្ត្រី​ និង​ឈឺ​ចាប់​ត្រង់​ពង​ស្វាស​ចំពោះ​បុរស។​
-មាន​ការ​ដក​ដង្ហើម​មិន​ពេញ​លេញ ត្រូវ​ដក​ដង្ហើម​ញាប់ៗ។​
-​រាក​រូស​៕